Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរជំនាញ​និង​អាជ្ញាធរ​ស្រុក​ត្រាំកក់ ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹក​ជន់ ហូរ​ច្រោះ​ដី​ផ្នែក​ខ្លះ នៅលើ​ផ្លូវ​ទំនប់​ជាប់​ស្ពាន​ខ្ពប​ត្របែក​

spot_img

​តាកែវ​៖ លោក ណុប នី ប្រធាន​មន្ទីរ​សាធារណការ នឹង​ដឹកជញ្ជូន​ខេត្ត លោក ប៊ុន ហួរ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត បាន​ដឹកនាំ​ក្រុមមន្ត្រី​ជំនាញ សហការ​ជាមួយ លោក កៅ វគ្គ​សែ​ល អភិបាលស្រុក​ត្រាំកក់ នៅ​យប់​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ខ្ពប​ត្របែក លើផ្លូវ​ខេត្ត​លេខ​១៣២ ត្រង់ គ​.​ម ១៩+២៦០ ដែល​កំពុង​រង​ការគំរាមកំហែង​ពី​ទឹកជំនន់​ដែល​ហូរ​ច្រោះ​។​

​លោក​បន្តថា ស្ថាន​ការ​ទឹក​ហូរ​ច្រោះ​ពី​ទំនប់​អូរ​សារាយ​ឆ្លង​ពី​ម្ខាង​ទៅ​ម្ខាង ក៏ប៉ុន្តែ​នៅ​អាច​ចរាចរ​បាន​ធម្មតា ក្នុងនោះ​ក្រុមការងារ​ខាង​មន្ទីរ​ធនធានទឹក បាន​នាំយក​គ្រឿងចក្រ​អ៊ិ​ច​ស្ការ និង​ឡាន​ដី មក​ដើម្បី​ជួយ​រៀបចំ​ទប់​ផ្លូវ​កន្លែង​ខ្លះ និង​ផ្នែក​ខ្លះ​នៃ​ស្ពាន​ការពារ​កុំ​ឲ្យ​មាន​ការហូរ​ច្រោះ​ដី​ច្រើន ដោយសារ​ស្ថានភាព​ទឹក​កំពុង​មានការ​ជន់​ឡើង ។

​សូមបញ្ជាក់ថា ស្ពាន​ខ្ពប​ត្របែក​នេះ ជា​ទ្វារ​ទំនប់ទឹក​យ៉ាងសំខាន់ ដែល​ត្រូវ​បើក​បង្ហូរទឹក​សម្រាប់​ផ្គត់ផ្គង់ លើ​ដំណាំ​កសិកម្ម​របស់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ស្រុក​ត្រាំកក់ ៕​ដោយ​៖​តាកែវ​

spot_img
×