Monday, December 6, 2021

ឆន សុវណ្ណ​រាជ បញ្ចេញ​រូប​ស្វ៊ី​តៗ​ជាមួយ​ស្រី​ស្អាត​ម្នាក់​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា ធ្វើ​ឲ្យ​អ្នកគាំទ្រ​សង្ស័យ​…

​ភ្នំពេញ​៖ លោក ឆន​សុវណ្ណ​រាជ ក៏​ជា​តារាចម្រៀង​ដែលមាន​ឈ្មោះ​បោះ​សំឡេង​មួយរូប​ផងដែរ នៅក្នុង​ផលិតកម្ម​ហង្ស​មាស​ដែល​បទ​ចម្រៀង​របស់លោក​ភាគច្រើន គឺ​ទទួលបាន​ការគាំទ្រ​ជាខ្លាំង ពី​សំណាក់​មិត្ត​យុវវ័យ​។​

​ងាក​មក​ជីវិត​គូ​វិញ ម្ចាស់​បទ «​នឹក Ex» រូបនេះ ត្រូវបាន​មហាជន​មើលឃើញថា ពុំទាន់​រកឃើញ​ដៃគូ​ជីវិត​ណា​ម្នាក់​គួរ​ឲ្យ​កត់សម្គាល់​នោះទេ ដោយ​លោក​ហាក់​ចង់​បន្ត​ភាព​នៅ​លីវ មាន​សេរីភាព​ច្រើន​ប្រសើរ​ជាជាង​មាន​គូ បើទោះជា​មិត្ត​រួម​អាជីព​មាន​វ័យ​ស្របាលៗ​លោក គេ​មាន​គូគាប់​បង្កើត​គ្រួសារ​ពោរពេញ​ដោយ​ក្តី​សុខ និង​សុភមង្គល​ស្ទើរ​គ្រប់ៗ​គ្នា​ទៅហើយ​។​

​ដោយឡែក កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ គេ​បានកត់សម្គាល់​ឃើញថា តារាចម្រៀង​សំឡេង​ផ្អែម​ស្រទន់ ឆន សុវណ្ណ​រាជ​បាន​បង្ហោះ​រូបភាព​ឡើង​ស្វ៊ី​តៗ ជាមួយ​នារី​ម្នា​ក់ជាប់ៗ​គ្នា​៣​ថ្ងៃ​គួរ​ឲ្យ​ភ្ញាក់ផ្អើល នៅក្នុង​ថ្ងៃ​ខួបកំណើត​ស្រី​ស្អាត​រូបនោះ ដែល​ត្រូវបាន​គេ​ដឹងថា​មិនជា​អ្នកសិល្បៈ​នោះទេ​។​

​ក្នុងនោះ​ផងដែរ លោក ឆន សុវណ្ណ​រាជ ក៏បាន​ភ្ជាប់​សារ​ជាមួយ​រូបថត​បែប​ស្និទ្ធស្នាល​នឹង​គ្នា​យ៉ាង​ដូច្នេះ​ថា​៖ «Happy birthday oun @am.msxx wish u all the best»​។

​យ៉ាងណាមិញ ក្រោយពី​បានឃើញ​រូបថត​ស្វ៊ី​ត​ដ៏​គួរ​ឲ្យ​ច្រណែន​បែបនេះ​ក្នុងនោះ ហ្វេ​នៗ​ជា​អ្នកគាំទ្រ​ដែលមាន​មន្ទិលសង្ស័យ​ក៏បាន​ខ​មិន​សួរថា «​សង្សារ​បង​មែន សម​គា្ន​ណាស់​, Idol ជួប​ស្នេហ៍​ពិត​ហើយ​»​។ តែ​ទោះយ៉ាងណា គេ​ពុំ​បានឃើញ ឆន សុវណ្ណ​រាជ ឆ្លើយតប​ទៅនឹង​ហ្វេ​នៗ​ទេ ប្រហែលជា​លោក​សុំ​លាក់ទុក​សិន​៕ ដោយ​៖ លឹម ហុង​