Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គស្នងការ អនុវត្ត​វិន័យ និង​ព្យួរការងារ​ប្រធានការិយាល័យ​ប្រឆាំង​ភេរវកម្ម ព្រោះតែ​ស្រវឹងស្រា ដក​កាំភ្លើង​ភ្ជង់​ម្ចាស់​ហាង​គុយទាវ​អង្គរធំ

spot_img

​ភ្នំពេញ​៖ នៅ​ល្ងាច​ថ្ងៃទី​២៤​ខែកញ្ញា​នេះ នាយ​នគរបាល​ការិយាល័យ​ប្រឆាំង​ភេរវកម្ម ក្រសួងមហាផ្ទៃ ដែល​បាន​កាំភ្លើង អា​ម៉េ​បញ្ចូល​គ្រាប់​គំរាម​ម្ចាស់​ហាង​គុយទាវ អង្គរធំ ក្រោយ​សាលា​ឥន្ទ្រ​ទេវី ខណ្ឌទួលគោក​កន្លងមក​ថ្មីៗ​នេះ បានទទួល​ស្គាល់​កំហុស ហើយ​ទៅ​សុំទោស​ជនរងគ្រោះ​ដល់ផ្ទះ តែ​ជនរងគ្រោះ​មិន​ព្រម​ទទួលយក​ការសុំ​ទោស​ទេ គឺ សំណូមពរ​ឲ្យ​សមត្ថកិច្ច អនុវត្តន៍​តាមច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ ។

​ដោយ​មើលឃើញ​ពី​កំហុសឆ្គង​របស់​កងក​ម្លាំ​ង នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​ណែនាំ​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ី សុខ​ឃី និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ធូ សារឿន ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ទៅ​ជួប​សួរនាំ និង​សំ​ទោស​ជនរងគ្រោះ​នូវ​អ្វីដែល​កងកម្លាំង​របស់​ខ្លួន​បានធ្វើ​ខុសឆ្គង​នៅក្នុង​ហេតុការណ៍​នេះ​។​

អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍​នេ​ត សារឿន បាន​មានប្រសាសន៍​រួចហើយ​ថា បើ​ធ្វើការ​សម្របសម្រួល​ជាមួយ​ជនរងគ្រោះ​មិនត្រូវ​ទេ គឺ​ត្រូវតែ​ចាត់ការ​តាមច្បាប់​ដោយ​មិន​លើកលែង​ឡើយ ។

​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានសម្រេច​អនុវត្ត​វិន័យ​កងកម្លាំង និង​ព្យួរការងារ​ប្រធានការិយាល័យ​ប្រឆាំង​ភេរវកម្ម ដែល​បាន​ដក​កាំភ្លើង​ភ្ជង់ ម្ចាស់​ហាង​គុយទាវ​អង្គរជុំ ពីរ​នាក់​ប្ដី​ប្រពន្ធ​ក្នុង​វង់​ផឹកស៊ី​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ី សុខ​ឃី អគ្គ​ស្នងការរង​នគរបាលជាតិ ថ្លែងប្រាប់​បណ្ដាញ​ព័ត៌មាន​ក្នុងស្រុក​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០​ថា ក្រោយ​កើតហេតុ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​បញ្ជា​ឲ្យ​អនុវត្ត​វិន័យ​កងកម្លាំង និង​ដក​កាំភ្លើង​ទុក​។ ក្រោយមក​ថ្នាក់ដឹកនាំ​បាន ណែនាំ​ឲ្យ​មានការ​សម្របសម្រួល​ជំហាន​ដំបូង ប៉ុន្ដែ​ភាគី​ជនរងគ្រោះ​មិន​ព្រម​ទទួល​ការសម្របសម្រួល​បញ្ចប់​រឿង ជាមួយ​ភាគី​ជនបង្ក ដែលជា​ប្រធានការិយាល័យ​ប្រឆាំង​ភេរវកម្ម​នោះទេ ទើប​អគ្គស្នងការ​នគរបាល​ជាតិ បាន​ទុក​ជូន​តុលាការ ចាត់វិធានការ​តាមច្បាប់ និង​ម្យ៉ាង​ជនរងគ្រោះ​ក៏បាន​ដាក់ពាក្យ​ទៅកាន់​ស្ថាប័ន​តុលាការ​រួចរាល់​ហើយ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ី សុខ​ឃី បាន​បញ្ជាក់ថា រហូតមកដល់​ពេលនេះ ក្រោយ​ភាគី​ជនរងគ្រោះ មិន​ទទួលយក​នូវ​ការសម្របសម្រួល អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បានសម្រេច​ប្រគល់​ជនបង្ក​ឈ្មោះ ថ្លាង ភិន​រ៉ា ជូន​ស្ថាប័ន​តុលាការ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​។​

​សូមជម្រាបថា ម្ចាស់​ហាង​គុយទាវ​អង្គរជុំ​សាខា​ទួលគោក រាជធានី​ភ្នំពេញ បានដាក់​ពាក្យ​ប្តឹង​ប្រធានការិយាល័យ​ប្រឆាំង​ភេរវកម្ម នៃ​ក្រសួងមហាផ្ទៃ ឈ្មោះ ថ្លាង ភិន​រ៉ា ទារ​សំណង​១០​ម៉ឺន​ដុល្លារ បន្ទាប់ពី​មន្ត្រីនគរបាល​រូបនេះ បាន​ដក​កាំភ្លើង​គំរាម​បាញ់សម្លាប់​លោក និង​ភរិយា នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០​។​

​ជនរងគ្រោះ​ឈ្មោះ ជុ​យ សុខ​ហេង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ទីលំនៅ​សព្វថ្ងៃ​ផ្ទះ​លេខ​៩១ ផ្លូវ​៥៩២ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ជា​ម្ចាស់​ហាង​គុយទាវ​អង្គរជុំ​សាខា​ទួលគោក ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×