Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​៖ កងកម្លាំង​មួក​ខៀវ​កម្ពុជា ក្លាហាន អង់អាច ម៉ឺងម៉ាត់ និង​មាន​វិជ្ជាជីវៈ​ច្បាស់លាស់

spot_img

​ភ្នំពេញ​៖​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែងថា កងកម្លាំង​មួក​ខៀវ​កម្ពុជា ក្លាហាន អង់អាច ម៉ឺងម៉ាត់ និង​មាន​វិជ្ជាជីវៈ​ច្បាស់លាស់ បំពេញបេសកកម្ម​បាន​ទទួលជោគជ័យ និង​ទទួលបាន​ការកោតសរសើ​រថា​មាន​វិន័យ និង​សីលធម៌​ខ្ពស់ ដែល​ទាំងអស់នេះ បាន​ជួយ​លើកកម្ពស់​កិត្យានុភាព​របស់​កម្ពុជា​បន្ថែមទៀត​។

​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្របសម្រួល​កិច្ចការ​បញ្ជូន កងកម្លាំង​ចូលរួម​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ អមដំណើរ​ដោយ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​ទី​២​អាជ្ញាធរ​មីន និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព និង​គណៈប្រតិភូ បាន​អញ្ជើញ​ទៅ​ជួប​សំណេះសំណាល​ជាមួយ​នាយទាហាន​-​ពលទាហាន​នៃ​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ដែល​ទើប​ត្រលប់​មកពី​បេសកកម្ម​នៅ​ប្រទេស​ម៉ាលី ហើយ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​វិទ្យាស្ថាន​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​កងក​ម្លាំ​ង​រក្សា​សន្តិភាព បោសសំអាត​មីន និង​កាកសំណល់​សង្គ្រាម ក្នុងស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​កោតសរសើរ​កង​កម្លាំង​មួក​ខៀវ​កម្ពុជា ដែល​ក្លាហាន អង់អាច ម៉ឺងម៉ាត់ និង​មាន​វិជ្ជាជីវៈ​ច្បាស់លាស់ បំពេញបេសកកម្ម​បាន​ទទួលជោគជ័យ និង​ទទួលបាន​ការកោតសរសើ​រថា​មាន​វិន័យ និង​សីលធម៌​ខ្ពស់ ដែល​ទាំងអស់នេះ បាន​ជួយ​លើកកម្ពស់​កិត្យានុភាព​របស់​កម្ពុជា​បន្ថែមទៀត​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​វិទ្យាស្ថាន មន្ត្រី​សុខាភិបាល និង​មន្ត្រី​ជំនាញ​របស់​ក្រសួង​- ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដែល​យកចិត្តទុកដាក់​ធានា​សុវត្ថិភាព និង​ផ្តល់​ការ​ទំនុកបម្រុង​គ្រប់គ្រាន់​ក្នុងអំឡុងពេល​អនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក​នេះ​។​

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ផ្តាំផ្ញើ​ដល់​កងកម្លាំង​ទាំងអស់ អោយ​ថែរក្សា​សុខភាព​អោយបាន​ល្អ ជាពិសេស​បន្ត​អនុវត្ត​គោល​កាណ៍ រក្សា អនាម័យ​និង​ការធ្វើ​ច​ត្តា​ឡី​ស័ក របស់​ក្រសួងសុខាភិបាល និង​ជឿជាក់​លើ​វិធានការណ៍​មុតមាំ និង​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

​បន្ទាប់មក ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​អញ្ជើញ​បន្តដំណើរ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥១ ដើម្បី​ទៅពិនិត្យ​ការរៀបចំ​រូបចម្លាក់ ចំនួន​៦ នៃ​សមិទ្ធផល​វិស័យ​រក្សា​សន្តិភាព​តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ ក្រោម​ការដឹកនាំ និង​អនុវត្ត​ផ្ទាល់​ដោយ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។ គួរ​រំលឹក​ផងដែរ​ថា រូបចម្លាក់​ទាំង​៦​នេះ មាន​រចនាបថ និង​អត្ថន័យ​ខ្លឹមសារ​ពាក់ព័ន្ធ​នឹង​វិស័យ​រក្សា​សន្តិភាព និង​សកម្មភាព​កម្ចាត់មីន​នៅ​កម្ពុជា​៕​ដោយ​៖​កូ​ឡាប​

spot_img
×