Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទុក​រយៈពេល ១០​ថ្ងៃ សម្រាប់​ការរុះរើ​សំណង់​រំលោភ​លើដី​ផ្លូវ ដី​ចំណីផ្លូវ អូរ ប្រឡាយ និង​ដី​ចំណី​ស្ទឹង​សៀមរាប សម្រាប់​ការអនុវត្ត​គម្រោង​ស្ថាបនា​ផ្លូវ​ចំនួន ៣៨​ខ្ស នៅក្នុង​ក្រុង​សៀមរាប​

spot_img

​សៀមរាប​៖ ក្នុង​គោលបំណង​ឱ្យ​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង ៣៨​ខ្សែ អាច​ប្រព្រឹត្តទៅបាន​ដោយ​រលូន និង សម្រេច​តាម​ផែនការ រដ្ឋបាលខេត្ត សូម​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​សហការ​រុះរើ​សំណង់​របស់ខ្លួន​ដោយ​ខ្លួនឯង ក្នុង​រយៈពេល ១០ ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២០ ជា​កំហិត ហើយ​មន្ត្រី​ជំនាញ​នឹង​ចុះ​សហការ​វាស់វែង​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ចាប់ពី​ពេលចេញ​សេចក្តីជូនដំណឹង​នេះ​។​

​ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏ដូចជា​គណៈកម្មការ​អន្តរក្រសួង​សូម​ថ្លែងអំណរគុណ​ចំពោះ​រាល់​ស្មារតី​ចូលរួម ដើម្បី​អនុវត្ត​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង ៣៨​ខ្សែ ឱ្យ​ប្រព្រឹត្តទៅបាន​រលូន​ស្របតាម​ផែនការ និង​ទាន់ពេលវេលា​។​

​នា​ថ្ងៃទី​២៣​ខែកញ្ញា ឆ្នាំ​២០២០​នេះ នៅ​រដ្ឋបាល​ខេត្តសៀមរាប​បានរៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​លើក​ទី​១ ដើម្បី​សិក្សា​និង​អនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប​ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ពិភាក្សា និង​អនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​នៅ​ខេត្តសៀមរាប ព្រមទាំង​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ព្រមទាំង​ឯកឧត្តម លោកជំទាវ លោក លោកស្រី​ជា​សមាជិក​គណៈកម្មការ​ផងដែរ​។​
​ក្រោយពី​ស្តាប់​របាយការណ៍ ស្តីពី​ផែនការមេ នៃ​ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប របស់​ក្រុមការងារ​បច្ចេកទេសរ​បស់​ក្រសួង​មក អង្គប្រជុំ​បានសម្រេច ៖
-​ជ្រើសរើស​ខ្សែ​ផ្លូវ​សរុប​ចំនួន ៣៨​ខ្សែ មានការ​កែសម្រួល​មួយចំនួន ដោយ​ពិនិត្យ​ទៅលើ​អាទិភាព​លើ​លើ​ហេ​ដ្ឋា​រនា​សម្ព័ន្ធ​ស្របទៅតាម​ប្លង់គោល ប្រើប្រាស់​ដី​ក្រុង​សៀមរាប ចក្ខុវិស័យ​ឆ្នាំ ២០៣៥ ដែល​ត្រូវ បានដាក់​ឱ្យប្រើ​ប្រាស់ ដោយ​សេចក្តីសម្រេច លេខ ០០៤ សសរ ចុះ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ ២០១៨ របស់ គណៈកម្មាធិការ​រៀបចំ​ដែនដី និង​នគ​រូប​នី​យ កម្ម ថ្នាក់ជាតិ និង ផែនការមេ នៃ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ។​
-​កិច្ច​ប្រជុំបាន​ពិភាក្សា និង សម្រេច​ក្នុង​គោលដៅ លើកកម្ពស់​ការបម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​និង អ្នកទេសចរ​នៅក្នុង​ក្រុង​សៀមរាប និង​ធ្វើឱ្យ ក្រុង​សៀមរាប​ក្លាយ ទៅជា​ទីក្រុង​ទេសចរណ៍​កម្រិត​ពិភពលោក
-​ខ្សែ​ផ្លូវ ដែល ត្រូវធ្វើ​ការស្ថាបនា និង កែលម្អ​ឡើងវិញ ទាំងអស់​នឹងត្រូវ​ធ្វើឱ្យ​ក្លាយទៅជា​ផ្លូវ​ដែលមាន​មេត្រីភាព ជាមួយ​វប្បធម៌ ប្រវត្តិសាស្ត្រ និង ទេសចរណ៍ និង​ស្របតាម​រូបសាស្ត្រ​ទីក្រុង​
-​ផ្លូវ​ទាំងអស់​ត្រូវ​គិតគូរ​ជា​ប្រព័ន្ធ និង​លើ​គ្រប់​ទិដ្ឋភាព មាន​ជាអាទិ៍ ប្រព័ន្ធ លូទឹកកខ្វក់ លូទឹក​ភ្លៀង ចិញ្ចើមផ្លូវ ផ្លូវ​ថ្មើរជើង ផ្លូវ សម្រាប់​ជន​មាន​ពិការភាព ផ្លូវ​ជិះ​កង់ ចំណតរថយន្ត ប្រព័ន្ធ​បំភ្លឺ​ផ្លូវ​សាធារណៈ ផ្លាកសញ្ញា​និង​គំនូស ចរាចរណ៍ ប្រព័ន្ធ​កាមេរ៉ា សុវត្ថិភាព អាង​ចម្រោះ​ទឹក កខ្វក់ និង​ការធ្វើ​សួន និង​ដាំ​ដើមឈើ ។​
-​ត្រូវ​ព​ន្លឿ​ន​ការងារ​រៀបចំ​ស្ថាបនា​ផ្លូវ​៣៨​ខ្សែ​ដែល សម្តេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​បញ្ចេញ​កញ្ចប់​ថវិកាជាតិ​ចំនួន​១៥០​លាន​ដុល្លារ​សម្រាប់​ស្ថាបនា​នេះ​ឲ្យ​បាន​លឿន​ជាទីបំផុត
-​ផ្លូវ​ដែល​បានកំណត់​ហើយ​នោះ គឺមាន​បញ្ហា​មួយចំនួន​ដែល​ត្រូវ​ចាត់វិធានការ​ដោះស្រាយ​ឲ្យ​បាន​លឿន ហើយ​ប្រជាពលរដ្ឋ​ទៅ​សង់​សំណង់​លើដី​ផ្លូវ ដែល​ត្រូវ​អាជ្ញាធរ​ធ្វើការ​ជូនដំណឹង​ទៅដល់​ពួកគាត់​ឲ្យ​ធ្វើ​ការរុះ​រើចេញ ឲ្យ​បាន​ឆាប់​ផងដែរ ។
-​រាល់​ផលប៉ះពាល់​ដី​របស់​បងប្អូន​ក្នុងការ​ស្ថាបនា​ផ្លូវ​នេះ គឺ​បងប្អូន​បានធ្វើ​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ​ហើយ ដែលមាន​ភ្ជាប់​ខ្លឹមសារ​នៅ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដែល​បងប្អូន​បាន​កាន់កាប់​នោះ ដែលជា ឯកសារ​មួយ​ដ៏​ត្រឹមត្រូវ​ដែល​រដ្ឋ​បាន​ផ្តល់ជូន ។
-​គណៈកម្មការ​ក៏​សូម​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បាន​សាងសង់​សំណង់​នៅលើ​ដី​ផ្លូវ​របស់​រដ្ឋ គឺ​ត្រូវ​ប្រញាប់​រុះរើ​ឲ្យ​បាន​លឿន​យ៉ាងយូរ​រយៈពេល​១៥​ថ្ងៃ ទៅតាម​ការព្រមព្រៀង​ក្នុងដំណាក់កាល​នីតិវិធី​ចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ​ថា នៅពេល​រដ្ឋ​ត្រូវ​ការធ្វើ​ផ្លូវ​ពួកគាត់ និង​រុះ​រើចេញ​ដោយ​ខ្លួនឯង​។
​ទន្ទឹមនឹងនេះ សម្តេច​ក៏បាន​បញ្ជាក់ទៀតថា បើសិនជា​គ្មាន​ការប្រែប្រួល​ទេនោះ ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ និង ត្រូវ​បើក​ការដ្ឋាន​ស្ថាបនា​ជា​ផ្លូវការ​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០២០​ខាងមុខនេះ ។ ម្យ៉ាងទៀត​នៅ ពេលដែល​យើង​កំពុង​ជួប​វិបត្តិ​ជម្ងឺ​កូ​វិដ​១៩ យើង​ក៏​មិន​បន្ធូរ​ក្នុង​កិច្ចអភិវឌ្ឍន៍​ប្រទេស​ឡើយ ហើយ​ពេលនេះ​ក៏​ជា​ឱកាស មួយ​ដ៏​ល្អ​សម្រាប់​ខេត្តសៀមរាប ក្នុងការ​រៀបចំ​ស្តារឡើងវិញ នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុង​ក្រុង​សៀមរាប ក្នុងការ ស្តារឡើងវិញ​លើ​វិស័យ​ទេសចរណ៍ នៅ​តំបន់​អង្គរ​យើង​នេះ ។
​សម្តេច​ពិជ័យ​សេនា​បាន​បញ្ជាក់ទៀតថា សម្រាប់​ការអនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​នេះ គ្រោង​បញ្ចប់​ឲ្យ​បាន​រួចរាល់​នៅ​ឆ្នាំ​២០២១​ខាងមុខនេះ​។ សម្តេច​ក៏បាន​អំពាវនាវ និង​ថ្លែងអំណរគុណ​ទុកជាមុន​នូវ​ស្មារតី​ចូលរួម​របស់​ប្រជាពលរដ្ឋ​ទាំង​កា​រុះរើ​សំណង់ ឬ​ផលប៉ះពាល់​នានា​ក្នុងពេល​ចាប់ដំណើរការ​អនុវត្ត​គម្រោង​៕​ដោយ​៖​កូ​ឡាប​

spot_img
×