Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ផ្កាយ​ក្រហម​ទិសទក្សិណ លើក​ពាន​UEFA Super Cup

spot_img

​ក្រុម Bayern Munich ត្រូវបាន​ក្រុម​មកពី​អេ​ស្ប៉ា​ញ Sevilla ដែលជា​ម្ចាស់​ពាន UEFA Europa League ឆ្នាំ​២០២០ ស៊ុត​ប៉េ​ណា​ល់​ទី​នៅ​នាទី​១៣​នាំមុខ​មុន​ដោយ​កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន លូ​កាស អូ​កាំ​ប៉ូ​ស​។ ក្រោយ​ត្រូវ​ក្រុម Sevilla នាំ​មុន​ក្រុម Bayern ប្រឹងប្រែង​សម្រុក​ខ្លាំង​មែនទែន​រហូតដល់​នាទី​៣៤​ទើប Leon Goretzka តាម​ស្មើ​បាន​វិញ​ដោយ​ការបញ្ជូន​បាល់​យ៉ាង​ស្អាត​ពី​កីឡាករ​សញ្ជាតិ​ប៉ូឡូញ រ៉ូ​ប៊ើ​ត ឡេ​វ៉ាន់​ដូ​វ​ស្គី​។​

​ចូលដល់​វគ្គ​ទី​ពីរ​ក្រុម​ពី​អាល្លឺម៉ង់​មួយ​នេះ នៅតែ​ដាក់​សម្ពាធ​លើ​ក្រុម​ពី​អេ​ស្ប៉ា​ញ​ដដែល តែ​ធ្វើ​អ្វី​មិនកើត​បាន​ត្រឹម​នៅ​ពីមុខ​ទី​ប៉ុណ្ណោះ លទ្ធ​ទាំងពីរ​វគ្គ​ស្មើគ្នា​១​ទល់​១ ដូច្នេះ​លោក​អាជ្ញាកណ្តាល​មកពី​អង់គ្លេស Anthony បាន​បន្ថែម​ម៉ោង​ពិសេស​(Extra Time) ១៥​នាទី​ពីរដង​។

​លេង​បាន​ដល់​នាទី​១៤​ចុង​ម៉ោង​វគ្គ​ពិសេស​ទី​១​នេះ កីឡាករ​បម្រុង​សញ្ជាតិ​អេ​ស្ប៉ា​ញ​បានតែ​ត​បញ្ចូល​យ៉ាង​ល្អ​នៅ​នាទី​១០៤ ធ្វើ​ឲ្យ Bayern ជា​អ្នក​នាំមុខ​២​ទល់​១​វិញ​ម្តង​។ ចូលដល់​វគ្គ​ពិសេស​ទី​ពីរ​គ្មានអ្វី​ប្រែប្រួល​នោះឡើយ ចប់​ម៉ោង​ក្រុម​មកពី​អាល្លឺម៉ង់ Bayern Munich លើក​ពាន UEFA Super Cup ឆ្នាំ​២០២០​។​

​គួរ​ដឹងថា ការប្រកួត​រវាង​ក្រុម​ទាំងពីរ​ធ្វើឡើង​នា​កីឡាដ្ឋាន Puskas Arena ក្នុង​ទីក្រុង ប៊ុ​យ​ដា​ប៉េះ ប្រទេស​ហុង​គ្រី ត្រូវបាន​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​ចូលរួម​លើកដំបូង​ក្រោយ​រឹតបន្តឹង​មិន​ឲ្យ​ចូល​អំឡុង COVID-19 ដោយ​ក្នុងនោះ​មាន​អ្នក​ចូល​ទស្សនា​២​ម៉ឺន​នាក់ ដោយ​ក្រុម​មកពី​អាល្លឺម៉ង់ មាន​អ្នកគាំទ្រ​១​ពាន់​នាក់ រីឯ​ក្រុម​មកពី​អេ​ស្ប៉ា​ញ​មាន​អ្នកគាំទ្រ​៥​រយ​នាក់ សមត្ថភាព​ផ្ទុក​អ្នកទស្សនា​ពេញលេញ​របស់​កីឡាដ្ឋាន​នេះ មាន​រហូតដល់ ៦​ម៉ឺន​២​ពាន់​៧​រយ​ដប់​ពីរ​នាក់​៕ ដោយ ៖ វិឆ្ឆិកា​

spot_img
×