Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អី​ក៏​អាក្រក់​ម្ល៉េះ​! បងស្រី​លោក​សែម​សង្វាត ត្រូវ​អ្នកផ្ទះ​ជិតខាង​មានគំនិត​ខូច​ចាក់សោ​របង​ផ្ទះ​ជាប់​ពី​ក្រៅ ដោយសារ​ខឹង​រឿង​… (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ កាលពី​យប់មិញ មាន​ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​មួយ ដោយសារតែ​បងស្រី​អតីត​តារាចម្រៀង​លោក សែម សង្វាត ស្រាប់តែ​ត្រូវបាន​គេ​ចាក់សោ​ទ្វារ​បង​ផ្ទះ​ពី​ក្រៅ ហើយក៏​ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន​មក​អ​ន្តា​គម​ន៍​ជួយ​កាត់​សោរ​ផ្អើល​ទាំងយប់​។​

​ហេតុការណ៍​ដ៏​ហួសចិត្ត​ខ្លាំង​បំផុត​នេះ បានកើត​ឡើង​វេលា​ម៉ោង​ប្រមាណ​ជាង ៨ យប់ ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិតនៅ​ផ្លូវ​សុធារស់ (​ទល់មុខ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​) ក្នុង​សង្កាត់​ទន្លេ​បាសក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​បើតាម​ក្មួយ​ស្រី​លោក សែម សង្វាត ដែល​ត្រូវជា​កូនបង្កើត​ស្ត្រី​រងគ្រោះ បាន​បញ្ចាក់​ប្រាប់​ឲ្យ​ដឹងថា មូលហេតុ​ដែល​អ្នក​ចាក់ (​ផ្ទះ​ដទៃ​) ហ្នឹង បញ្ជា​សន្តិសុខ​មកចាក់​គឺ​ដោយសារ​សុំ​ចម្លង​សោ​ពុំបាន​ដើម្បី​ចាក់​មើល​ទឹក (​កុង​ទ័​រ​ទឹក​រួម​នៅក្នុង​បរិវេណ​ផ្ទះ​របស់គាត់​) ដែលជា​ធម្មតា ពេល​បុគ្គលិក​រដ្ឋាករទឹក​មក​ចាក់​មើល គឺ​ចាក់​មើល​រួម​ទាំងអស់គ្នា​។ គាត់​ក៏​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ផ្ទះ​របស់គាត់​ក៏មាន​អ្នក​នៅ​ដែរ មិនមែន​ទៅ​ធ្វើការ​ទាំងអស់​នោះទេ ប្រសិនបើ​ចង់​មក​មើល​ទឹក គ្រាន់តែ​ស្រែកប្រាប់​ទៅ ឬ អាច​តេ​ទៅ​ម្តាយ​របស់គាត់ នោះ​ម្តាយ​របស់គាត់​នឹង​ដើរ​មកពីផ្សារ​មកចាក់​ឲ្យ​ហើយ​។ ហើយ​មូល​ហេតុដែល​ពួកគាត់​មិនអាច​ចម្លង​សោ​ឲ្យ​ម្ចាស់ផ្ទះ​បង្ក​ហេតុនេះ ឬ បងប្អូន​ផ្ទះ​ដទៃ​បាន គឺ​ព្រោះតែ​ដើម្បី​សុវត្ថិភាព​ផ្ទះសម្បែង​របស់​ពួកគាត់ ដែលមាន​របស់ទ្រព្យ​នៅ​ខាងក្នុង​ដូចជា​ម៉ូតូ​ជាដើម​។

​កូនស្រី​ស្ត្រី​រងគ្រោះ​ដែល​ត្រូវជា​បង្កើត​របស់លោក សែម សង្វាត បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹង​ទៀតថា «​តើ​គាត់​(​ផ្ទះ​បង្ក​) ហ្នឹង ចង់បាន​ផ្លូវ​សមូហភាព​អី​គេ សមូហភាព​នៅឯណា​? ទាំង​ដែល​គាត់​យក​ផ្លូវ​សមូហភាព​ធ្វើជា​របស់​ឯកជន ធ្វើ​របង​បិទ​ជិត​ដោយ​មិន​ឲ្យ​ពួកគាត់​ចេញចូល​បានឡើយ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ សូម្បីតែ​ជណ្តើរ​ឡើង​ចេញចូល​ទៀតផង​។​

​ជុំវិញ​ប​ញ្ហ​នេះ​ផងដែរ លោក​សែម សង្វាត ក៏​សម្តែង​ការហួសចិត្ត​ផងដែរ​ដោយ​លោក​និយាយថា «​បងអត់​យល់​ដែរ​អូន ដល់​តែ​គាត់​ធ្វើ​អ៊ីចឹង​មិនជា​គាត់​យល់ឃើញ​យ៉ាងម៉េច ព្រោះ​អី​បើ​មនុស្ស​យើង​រៀនសូត្រ​ចេះដឹង គេ​អត់​ធ្វើ​អ៊ីចឹង​ទេ​អូន ព្រោះថា កណ្តុរ​ប្រសិនបើ​យើង​សន្ធប់​វា​ហើយ វា​ចេញ​អត់​រួច​តើ​វា​នឹង​ស្លាប់​…? អ៊ីចឹង​វា​ស្នើ​ដូចគ្នា​ករណី​ដែល​បានកើត​ឡើង​នេះ​…» ។​

​ហេតុនេះ លោក​ក៏​សូម​ស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន ជួយ​ដោះស្រាយ​បញ្ហា​នេះ​ជូន​បងស្រី​របស់លោក​ផង មិនមែន​សុខៗ​អាង​មាន​លុយ​ទិញ​សោ យកមក​ចាក់​របង​ផ្ទះ​គេ​ពី​ខាងក្រៅ​បែបនេះ​ឡើយ​។ នេះ​សំណាង​ហើយ ដែលមាន​ទូរស័ព្ទ​ទាក់ទង​សាច់ញាតិ ពុំ​នោះទេ​ច្បាស់​ជា​ជាប់​គ្មាន​អ្នកណា​ដឹងឮ​ហើយ​៕ ដោយ​៖ លឹម ហុង​


spot_img
×