Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សប្បុរសជន​ក្នុង​ខេត្តតាកែវ សហការ​ចូលរួម​គាំទ្រ និង​ជួយឧបត្ថម្ភ​ដល់​កងកម្លាំង​នគរបាល​ខេត្ត លើ​ការងារ​បម្រើសេវា​សាធារណៈ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អ​

spot_img

​តាកែវ ៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០​នេះ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ និង​លោកជំទាវ រួមជាមួយ​លោក​លោកស្រី​ស្នងការរង បានធ្វើ​ការជួប​សំណេះសំណាល និង​ថ្លែងអំណរគុណ ដល់​លោក​ឧកញ៉ា និង​សប្បុរសជន​នានា ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ទាំង​ថវិកា និង​សម្ភារ​បរិក្ខារ​មកដល់​ស្នងការដ្ឋាន​ធ្វើការ​សាងសង់​អគា​រដ្ឋបាល និង​កុំព្យូទ័រ laptop ដើម្បី​សម្រួល​ដល់​នគរបាល លើ​ការងារ​បម្រើសេវា​សាធារណៈ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ។​

​នៅក្នុង​ឱកាស​ជួប​សំណេះសំណាល និង​ផ្តល់​លិខិត​ថ្លែងអំណរគុណ​ចំពោះ​ម្ចាស់ជំនួយ​នេះដែរ ឯកឧត្តម​ស្នងការ​រួមជាមួយ​កង​កម្លាំង​នគរបាល​ទាំងអស់ បាន​សន្យា​ចំពោះមុខ​ថា លោក​និង​បន្ត​ជំរុញ​និង​ពង្រឹង​ដល់​ធនធានមនុស្ស របស់​នគរបាល​ទាំងអស់ ដែល​ចំណុះ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ កាន់​តែមាន​សមត្ថភាព​ខ្ពស់​លើ​បច្ចេកវិទ្យា និង​បន្ត​ខិតខំ​ប្រឹងប្រែង​លើ​កិច្ចការងារ​បន្ថែមទៀត ចំពោះ​ចំនុច​ចន្លោះប្រហោង​លើ​ការបម្រើ​សេវាសាធារណៈ​នានា ដល់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​លឿន​និង​រហ័ស មិនតែប៉ុណ្ណោះ និង​ធានា​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​នៅក្នុង​ភូមិសាស្ត្រ​ទឹកដី​នៃ​ខេត្ត​ឲ្យ​កាន់​តែមាន​សណ្តាប់ធ្នាប់​ល្អ និង​សុខ​សុវត្ថិភាព ជាពិសេស​លុបបំបាត់​ឲ្យ​បាន​ចំពោះ​ការ​ចរាចរណ៍​សារធាតុ​ញៀន ដែល​កំពុងតែ​កើតមានឡើង​នៅតាម​ទីជនបទ ។ ហើយ​នៅក្នុង​នោះដែរ ឯកឧត្តម​ស្នងការ​លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា និង​ទទួលបាន​ការជួយឧបត្ថម្ភ​ជា​បន្តបន្ទាប់​ទៀត ពី​បណ្តា​លោក​ឧកញ៉ា និង​សប្បុរសជន ដើម្បី​កសាង​អង្គភាព​នគរបាល​ខេត្តតាកែវ​ឲ្យ​បានល្អ​ប្រសើរ​ជាងនេះទៀត ។​

​ជាមួយគ្នានេះដែរ តំណាង​ឲ្យ​បងប្អូន​សប្បុរសជន​ដែល​ជួយឧបត្ថម្ភ​គាំទ្រ ដល់​កម្លាំង​នគរបាល​ខេត្តតាកែវ​នេះ​លោក​ឧកញ៉ា តុង ហុក​សេង បានធ្វើការ​កោ​ក​សរសើរ​ដល់​កងកម្លាំង​នគរបាល ដែល​តែងតែ​យកចិត្តទុកដាក់​លើ​ការធានា ពី​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន ដូច្នេះ​ជំនួយ​ដែល​ផ្តល់​ជា​សម្ភារ​បរិក្ខារ កុំព្យូទ័រ laptop ចំនួន ១៥​គ្រឿង​នេះ គឺ​ដើម្បី​ជំរុញ និង​សម្រួល​ដល់​ការងារ​មួយចំនួន​ដោយ​ប្រើប្រាស់​លើ​បច្ចេកវិទ្យា របស់​ស្នងការដ្ឋាន​ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​និង​ឆាប់រហ័ស ។​

​សូមបញ្ជាក់​ផងដែរ​ថា ចំពោះ​ម្ចាស់ជំនួយ​ដែល​បាន​ជួយ​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ រួមមាន លោក​ឧកញ៉ា តុង ហុក​សេង និង​លោកជំទាវ ទិន សុ​ផា ផ្តល់​កុំព្យូទ័រ laptops សេរី​ឆ្នាំ​២០២០ ចំនួន ១៥​គ្រឿង សម្រាប់​បម្រើរ​និង​សម្រួល​លើ​កិច្ចការងារ​រដ្ឋបាល របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ លោក​ឧកញ៉ា ឈិន សុខ និង​ក្រុមគ្រួសារ ជួយឧបត្ថម្ភ​ថវិកា​ចំនួន 5,000$ លោក​ឧកញ៉ា លី អ៊ូ​លាង និង​ក្រុមគ្រួសារ ឧបត្ថម្ភ​ស៊ីម៉ងត៍​ចំនួន ៥​តោន លោក កែវ វ៉ា​ន្នី ព្រមទាំង​ក្រុមគ្រួសារ ជួយឧបត្ថម្ភ​ស៊ីម៉ងត៍​ចំនួន ១០​តោន និង​បណ្តា​សប្បុរសជន​ផ្សេងៗ​ទៀត​ជួយ​ដល់​នគរបាល​ខេត្ត សម្រាប់​សាងសង់​អគារ​រដ្ឋបាល​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ៕​ដោយ​៖ តាកែវ​


spot_img
×