Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​គ្រឿងញៀន​ឃាត់ខ្លួន​ជនស័ង្សយ ២ នាក់​រឹបអូស​ថ្នាំញៀន​ទម្ងន់​ជាង​១​គីឡូក្រាម​

spot_img

ភ្នំពេញ​៖ នគរបាល​ខេត្ត​បាត់ដំបង​បង្ក្រាប​ករណី​គ្រឿងញៀន​មួយ​ករណី​ឃាត់ខ្លួន​ជនស័ង្សយ​ចំនួន ២ នាក់​រឹបអូស​បាន​ថ្នាំញៀន​ទម្ងន់ ១០២៦,៧ ក្រាម​នៅ​ក្រុង​បាត់ដំបង​។​

​នៅ​ថ្ងៃ ពុធ ថ្ងៃ ៧ ខែ កុម្ភៈ​ឆ្នាំ ២០១៨ អនុវត្ត​តាម​ការណែនាំ​ជាប់​ជា​ប្រចាំ​របស់ លោក​ឧត្តម​សេ នី​យ៍ ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​អនុវត្ត​តាម​ការដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ត្រី កុយ ហៀ​ង ស្នងការរង​ទ​ទូល​ផែន​ប្រឆាំង​បទល្មើស កម្លាំង​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បាន​ធ្វើ​ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​មួយ​ករណី ស្ថិត​ក្នុង​នៅ​ចំណុច​ផ្ទះសំណាក់​គាន​ថៃ បន្ទប់​លេខ​២០២ ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ដោយ​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២ នាក់​៖ ឈ្មោះ​សាំង សេរី ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ​រស់នៅ​ភូមិ​ចាំ​យាម ឃុំ​បាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង និង ឈ្មោះ​លាង ជឿន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍ ឃុំ​ភ្នំ​កុង ស្រុក​អង្គរជ័យ ខេត្ត​កំពត​។ ក្នុងនេះ សមត្ថកិច្ច​បាន​ដកហូត​ថ្នាំញៀន​ម៉ា​ទឹក​ក ICE ចំនួន ១​កញ្ចប់​ធំ ទម្ងន់​១០២៦,៧ ក្រាម ទូរស័ព្ទដៃ​ចំនួន ២​គ្រឿង រថយន្ត​ម៉ាក Lexus RX300 ចំនួន ១ គ្រឿង ។​

​ជនស័ង្សយ និង​វត្ថុតាង​សមត្ថកិច្ច​នគរបាល​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់​ដំ​ប ង​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×