Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អេ​ត វីន​៖ គ្មាន​មនុស្ស​ស្រី​ណា អាច​បញ្ជា​មនុស្ស​ប្រុស​ឲ្យ​កែប្រែ​បានឡើយ លើកលែងតែ​ការផ្តល់​ក្តី​ស្រឡាញ់​ច្បាស់លាស់​

spot_img

​ភ្នំពេញ​៖ តារា​សម្តែង​ភាពយន្ត និង​MV លោក អេ​ត វីន កាលពី​ថ្ងៃ​ម្សិលមិញ បាន​បញ្ចេញ​សារ​យ៉ាង​មាន​អត្ថន័យ​មួយ​ឃ្លា ទៅកាន់​គូរ​ស្នេហ៍​របស់លោក ដែល​អ្នកលេង​បណ្តាញ​សង្គម​ភាគច្រើន​ស្គាល់​ច្បាស់​ថា ជា​ម៉េ​ម៉ា​យ​មាន​ហ៊ុ​ង​ស៊ុយ​អតីត​ប្រពន្ធ​ម្ចាស់​ផលិតកម្ម LD​។​

​ក្នុង​សំណេរ​យ៉ាង​មាន​អត្ថន័យ​នោះបាន​រៀបរាប់ថា “​គ្មាន​មនុស្ស​ប្រុស​ណា​ចង់​ចាញ់​អ្នកដទៃ​ដោយ​ងាយៗ​នោះទេ ទាល់តែ​គាត់​គិត​ច្បាស់​ថា “​គឺ​មនុស្ស​ស្រី​ម្នាក់​ហ្នឹងហើយ​” ដែល​គាត់​ស្រឡាញ់​ពិតប្រាកដ ទើប​គាត់​សម្រេចចិត្ត​កែប្រែ​ខ្លួន​គាត់ ដើម្បី​ម្នាក់​នោះ​ម្ដង​បន្តិចៗ​, ហើយ​បើ​សុខៗ​អ្នក​ចង់​សុំ​ឲ្យ​គាត់​កែ ទាល់​យូរ​ដាច់ខាត​គឺ​គាត់​មិន​កែ​ឡើយ តែបើ​អ្នកយក​ការស្រឡាញ់​ច្បាស់លាស់​របស់​អ្នកមាន​ចំពោះ​គាត់ មានរឿង​អី​ដែល​គាត់​ធ្វើ​មិនបាន ព្រោះ​ថាបើ​គាត់​ស្រឡាញ់​អ្នកណា​ពិតប្រាកដ​ហើយ គាត់​នឹង​កែ​ដោយ​ខ្លួនឯង​ដោយ​មិនចាំបាច់​អ្នកបញ្ជា Panhchaka June”​។​
​ចំណែក​សមី​ខ្លួន​ខាង​ស្រី​ក៏បាន​តប​ជា​ភាសា​អង់គ្លេស​វិញ​ថា “​ជោគជ័យ​ធំ​របស់ខ្ញុំ​គឺ​ផ្លាស់ប្តូរ​បុរស​អាក្រក់​ម្នាក់នេះ​ឲ្យ​ទៅជា​ល្អ អ្នកណា​មិនដឹងថា មនុស្ស​ម្នាក់នេះ​ធ្លាប់​ស្រី​ច្រើន ផឹកស៊ី ខិលខូច​……​តែ​វត្តមាន​ខ្ញុំ​បាន​ឲ្យ​គាត់​ទៅជា​មនុស្ស​ថ្មី ដែល​អាច​និយាយបានថា Perfect សូម្បីតែ​ចេញពី​ធ្វើការ​ក៏​ប្រ​ញ៉ាប់​មក​ផ្ទះ​វិញ ដើម្បី​ដាំទឹក​ខ្ញី​ឲ្យ​នាង​ផឹក​ស្ទើរ​រាល់ថ្ងៃ​”​។​

​បន្ទាប់ពី​បង្ហោះ​សារ​នោះ​ទៅក្នុង​បណ្តាញ​សង្គម ក៏មាន​ហ្វេ​ន​ជាច្រើន​ចូលមក​SHARE បន្ត​ដោយនិយាយ​បន្ថែមថា “​កុំ​ចាំបាច់​ទាមទារ​ឲ្យ​គេ​កែប្រែ​ដើម្បី​យើង តែ​គេ​និង​កែប្រែ​ដោយ​ខ្លួនឯង បើសិន​គេ​ច្បាស់លាស់​ថា​និង​ស្រឡាញ់​យើង សរុបសេចក្ដី​មក​ក្ដី​ស្រឡាញ់​ពិតប្រាកដ មិនមែន​លេងសើច និង​ឲ្យ​ធ្វើ​យើង​អាច​កែប្រែ​គ្រប់យ៉ាង ដើម្បី​អាច​សម្រប​ខ្លួន​ឲ្យ​ត្រូវ​គ្នា អាច​ស្រឡាញ់គ្នា និង​មិនសូវ​ឈ្លោះ​គ្នា ”៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×