Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើក​ទី​៤ នៅ​កំពង់សោម​! ចូល​គាស់​ម្ចាស់ផ្ទះ ម្តងនេះ​យក​អស់​ម៉ូតូ​២​គ្រឿង សុទ្ធតែ​ម៉ាក​…. (​វីដេអូ​)

spot_img

​ព្រះសីហនុ​៖ ករណី​អំពើចោរកម្ម​ឃើញថា​មួយរយៈ​ចុងក្រោយ​នេះ នៅលើ​បណ្តាញ​សង្គម​ជនរងគ្រោះ​តែង​បង្ហោះ​ឲ្យ​ឃើញ​ជាពិសេស​ពី​ហេតុការណ៍​ចោរ​គាស់​ផ្ទះ​ចូល​លួច​របស់ទ្រព្យ​យកទៅ​ដោយ​សុវត្ថិភាព ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ជាខ្លាំង ព្រោះថា​ពួកចោរ​ធ្វើ​សកម្មភាព​បាន​យ៉ាង​រលូន ហាក់​គ្មាន​ខ្លាចរអា​សមត្ថកិច្ច​សោះឡើយ​។​

​ជាក់ស្តែងៗ កាលពី​វេលា​ម៉ោងជាង ៤ នាទី ទៀបភ្លឺ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ នេះ មាន​ករណី​ចោរ​គាស់​ផ្ទះ​អ្នក​កំពង់សោម​ទៀតហើយ (​លើក​ទី​៤) ដោយ​លួច​យក​ម៉ូតូ​អស់​រហូតដល់​ទៅ​២​គ្រឿង​។​

​នេះ​បើ​យោងតាម​គណនី​ជនរងគ្រោះ​ដែលមាន​ឈ្មោះ Vibol Ben បាន​បង្ហោះ​ឲ្យ​ដឹងថា ពួកគាត់​បាន​បាត់​ម៉ូតូ ២ គ្រឿង នៅវេលា​ម៉ោង ៤ និង ២០ នាទី នា​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិតនៅ​ម្តុំ​ឆ្នេរ​កោះពស់ (​កំពង់សោម​)​។ ម៉ូតូ​ដែល​បាន​បាត់បង់​មាន​៖ ១- Zoomer X 2015 ផ្លាកលេខ ភ្នំពេញ 1GB-9534, ទី​២- Zoomer X 2016 ផ្លាកលេខ ព្រះសីហនុ 1F-1500 ។​

​តាមរយៈ​នេះ​ផងដែរ គណនី​ខាងលើ ក៏​សូម​បងប្អូន​ដែល​បាន​ប្រទះឃើញ ឬ មានការ​សង្ស័យ​ចំពោះ​ម៉ូតូ​ដូច​បាន​ជម្រាបជូន​ខាងលើ មេត្តាជួយ​ផ្តល់ដំណឹង​ផង ដោយ​អាច​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរ​ស័​ព្ទៈ ០៩៣ ៣៩៥ ៣០១៕ ដោយ​៖ លឹម ហុង​



spot_img
×