Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ជាំមុខ ចេញមក​ឡាយ​និយាយ​ជុំវិញ​រឿង​ប្រពន្ធ​វាយ ហើយ​ផ្តាំផ្ញើ​ទៅ​មនុស្ស​ប្រុស​ទាំងឡាយ បើ​មិន​ចង់​ជាប់គុក​ត្រូវ​ទន្ទេញ​ពាក្យ​នេះ​…. (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ដូចដែល​ប្រិយមិត្ត​បាន​ជ្រាប​ព័ត៌មាន​កន្លងៗ​មកជា​ច្រើន​រួចហើយ ដែល​មួយរយៈ​ពេលនេះ ករណី​អំពើហិង្សា​បាន​កើតឡើង​សឹងតែ​រៀងរាល់ថ្ងៃ​ទៅហើយ ទាក់ទង​មនុស្ស​ប្រុស​វាយ​ទៅលើ​មនុស្ស​ស្រី​ទន់ខ្សោយ ដែល​ក្នុងនោះ​មានដូចជា​ករណី​លក្ខណៈ​ជា​ប្តី​ប្រពន្ធ ឬ គូសង្សារ ដែល​ផ្តើមចេញ​ភាគច្រើន​ភ្លើង​ប្រចណ្ឌ ឬ​ករណី​សុំចូល​ស្តីដណ្តឹង​ពុំបាន​ជាដើម​។​

​យ៉ាងណាមិញ ស្រប​ពេលដែល​ហេតុការណ៍​ហិង្សា​លើ​មនុស្ស​ស្រី​ហាក់​កំពុង​កើតឡើង​ផ្ទួនៗ ក៏​ស្រាប់តែ​លេចចេញ​បុរស​ម្នាក់​បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ផ្ទុះ​ការភ្ញាក់ផ្អើល និង​អស់សំណើច​ជាខ្លាំង​តែម្តង​ដែល​បាន​បង្ហោះ​រូបភាព​២​សន្លឹក​ជាមួយ​ស្លាកស្នាម​របួស​ជាំ​ពេញមុខ និង​ភ្ជាប់​សារ​យ៉ាង​ប្លែក​គួរ​ឲ្យ​ចាប់អារម្មណ៍​ថា​៖ «​យើង​ខុស​ប្រព​ន្ធា​យ​នៅ​ឲ្យ​ស្ងៀម ទោះ​យើង​ត្រូវ​ក៏ដោយ​ក៏​កុំ​វាយ​មនុស្ស​ស្រី​អន់ ណាស់​បើ​ខឹង​ដើរ​ចេញទៅ​ចប់ ប្រពន្ធ​ខឹង​វា យ​ហើយ​ស្អែក​ឡើង​គេ​ស្អំ​ឲ្យ​វិញ​ទេ​»​។ ទ្រាំ​ជាំមុខ​តិចតួច​ប្រសើរ​ជាង​ដេក​គុក ៤​កំផ្លៀង​ជាំមុខ​គេ​ថា​វាយ​ស្រឡាញ់ ហេងស៊យ​៥​ថ្នេ​គេ​ថា​កាប់​អាណិត អត់​ហ៊ាន​ទុក​សក់វែង​ខ្លាច​គេ​បោច ឡូ​វ​អត់​សក់​បោច ទះ​យក ទះ​យក​ម៉​ង ធ្វើជា​មនុស្ស​ប្រុស​ដើមទ្រូង​៥​ហត្ថ​ដាច់ខាត​មិន​វាយ​ស្រី ទុក​ឲ្យ​ស្រី​វាយ​វិញ » ។​

​ដោយឡែក កាលពី​យប់មិញ​នេះ បុរស​ជាំមុខ​យើង​ដែល​កំពុង​ល្បី​មាន​គណនី​ឈ្មោះ Bong Phorn បាន​ឡាយ​វីដេអូ​និយាយ​ជុំវិញ​រឿង​ត្រូវ​ប្រពន្ធ​វ៉ៃ​ដោយ​ទះ ៤ កំផ្លៀង​។ ក្នុងនោះ លោក​ក៏បាន​និយាយ​ក្នុងន័យ​អប់រំ​ថា បើ​ប្រពន្ធ​ខឹង មិនបាច់​សួរថា​ខាង​ណា​ខុស ខាង​ណា​ត្រូវ​ទេ យើង​ជា​ប្តី​ទទួលខុស​ទៅ ហើយ​បើ​ខឹង​ត្រឹម​ដើរចេញ ឬ​ទៅ​បញ្ចេញ​កំហឹង​នៅ​កន្លែង​ផ្សេង ហើយ​ដាច់​កុំ​លើកដៃ​វាយ​ប្រពន្ធ​ឲ្យ​សោះ ព្រោះ​យើង​នឹង​បាត់បង់​តម្លៃ សុខចិត្ត​យកឈ្នះ​ដោយ​ការ​ទន់ភ្លន់​វិញ​ល្អ​ជាង​។​

​លោក​ក៏​សូម​ចិត្ត​បុរសៗ​គ្រប់គ្នា បញ្ឈប់​សកម្មភាព​ប្រើ​ហិង្សា​ទៅលើ​មនុស្ស​ស្រី​ត​ទៀ​តទៅ ព្រោះ​វា​គ្មាន​ចំណេញ​អ្វី​នោះទេ គឺ​បាន​ត្រឹម​ខាតបង់​ប៉ុណ្ណោះ​។ ហេតុនេះ មុននឹង​លើកដៃ​វាយ​មនុស្ស​ស្រី លោក​សូម​ឲ្យ​មនុស្ស​ប្រុស​ទាំងអស់​ត្រូវ​ខាំមាត់សង្កត់ចិត្ត និង​ទន្ទេញ​ឲ្យ​ជាប់​នូវ​ពាក្យ​ថា «​តែ​វាយ​វិញ​អញ​ខាតៗ​!»៕ ដោយ​៖ លឹម ហុង​

spot_img
×