Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ស សុខា ៖ កំណែ​ទម្រ​ង​ថ្មី​ត្រូវ​កែ​ឈ្មោះ​សាក​វិទ្យាល័យ​បាត់ដំបង ទៅជា​សាក​វិទ្យាល័យ​ជាតិ​បាត់ដំបង​

spot_img

​បាត់ដំបង​៖ ឯកឧត្តម ស សុខា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា កំណែ​ទម្រ​ង​ថ្មី​ត្រូវ​កែរ​ឈ្មោះ​សាក​វិទ្យាល័យ​បាត់ដំបង​ទៅជា​សាក​វិទ្យាល័យ​ជាតិ បាត់ដំបង​វិញ ក្នុង​កិច្ចប្រជុំ​កំណែរ​ទម្រង់​ថ្មី​ទាំង​៩​ចំណុច​របស់ គណៈកម្មាធិការ​ប្រព័ន្ធគ្រប់គ្រង​សាកលវិទ្យាល័យ​បាត់ដំបង​។​

ឯកឧត្តម​សេង ផល្លី​អនុប្រធាន​គណៈកម្មាធិកា​រ​គ្រប់គ្រង​សាក​វិទ្យាល័យ​បាត់ដំបង បាន​មានប្រសាសន៍ថា សាក​វិទ្យាល័យ​បាត់ដំបង កំពុងតែ​ដំណើរការ ប៉ុន្តែ​សាក​វិទ្យាល័យ​បាត់ដំបង​បាន​ផ្អាក​មួយរយៈ ដោយសារតែ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ។​ក្រសួង​បាន​បង្កើត​គណៈកម្មាធិកា​រ​គ្រប់គ្រង​សាក​វិទ្យាល័យ​បាត់ដំបង​ដែលមាន​ឯកឧត្តម ស សុខា​ជា​ប្រធាន និង​អនុប្រធាន​ចំនួន​៣​រូប​និង​សមាជិក​មួយចំនួនទៀត ដើម្បី​ពង្រឹង​សាក​វិទ្យាល័យ​បាត់ដំបង​នេះ ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត និង​ឆ្លើយតប​ទៅ​និង​តម្រូវការ​របស់​សិស្ស និង​ទីផ្សា​ការងារ​នាពេល​បច្ចុប្បន្ន​នេះ​។ អំពី​យុទ្ធសាស្ត្រ​កំណែទម្រង់​ទាក់ទង​ទៅ​និង​ការងារ​ដឹកនាំ​គ្រប់គ្រង ការងារ​បណ្ដុះបណ្ដាល និង​ការងារ​ចំពោះ​គុណភាព​អប់រំ​នៅ​សាក​វិទ្យាល័យ​បាត់ដំបង ដោយ​ផ្អែកលើ​ស្ដង់ដារ​គុណភាព ដែលមាន​ផែនការ​យុទ្ធ​សា​សស្ត្រ​រយៈ​ពេ​ល​៥​ឆ្នាំ​របស់ខ្លួន បានកំណត់​នូវ​ចក្ខុវិស័យ បេសកកម្ម និង​គោលដៅ​យុទ្ធសាស្ត្រ​បណ្ដុះបណ្ដាល ឲ្យ​មាន​គុណភាព​និង​ជំនាញ​វិជ្ជាជីវៈ​ពិតប្រាកដ​ផងដែរ​។ ប៉ុន្តែ​នៅ​ចំពោះមុខ​នេះ ដោយ​ផ្អែកលើ​ព័ត៌មាន​ដែល​ប្រមូលបាន​គ្រប់​ជ្រុងជ្រោយ គណៈកម្មាធិការ​គ្រប់គ្រង​បាន​កែ​រល​ម្ព​រ​ឡើងវិញ​នូវ​ចក្ខុវិស័យ បេសកកម្ម និង​គោលដៅ​ជា​យុទ្ធសាស្ត្រ​របស់​សាក​វិទ្យាល័យ​បាត់ដំបង ដើម្បី​ដាក់ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​
​ថ្មី​ដែលមាន​លក្ខណៈ​សម្រប​ច្បាស់លាស់ អាច​វាស់វែង​បាន អាចអនុវត្ត​ប្រកបដោយ​ជោកជ័យ​បាន​៕​ដោយ​៖​អ៊ុង​សា​រុំ​

   

spot_img
×