Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​បរិស្ថាន​៖ ជ័យលាភី​របស់​និស្សិត​កម្ពុជា​គឺជា គឺជា​ធនធាន​នាំ​នាវា​កម្ពុជា​ឆ្ពោះទៅកាន់​ត្រើយ​សុភមង្គល​

spot_img

ភ្នំពេញ​៖​ធនធាន​ដែល​នឹង​នាំ​នាវា​កម្ពុជា​ឆ្ពោះទៅកាន់​ត្រើយ​សុភមង្គល នឹង​ជំរុញ​កម្ពុជា​ឱ្យមាន​លទ្ធភាព​ក្នុងការ​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​អន្តរជាតិ​។​

​លោក សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង​បរ​ស្ថាន​នៅ​ថ្ងៃទី​១៦ ខែតុលា​នេះ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ និង​ថ្នាក់​បរិញ្ញាបត្ររង​ជូន​ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​អន្តរជាតិ​។

​ថ្លែង​ទៅកាន់​និស្សិត​ទទួល​ជ័យលាភី លោក រដ្ឋមន្ត្រី បាន​ស្វាគមន៍​ចំពោះ​ការទទួលបាន​ជ័យលាភី​ដល់​និស្សិត​ទាំងអស់​ដែល​ទទួលបាន​ជ័យលាភី​នៅថ្ងៃនេះ​។

​ទន្ទឹមនឹងនេះ លោក រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ធនធានមនុស្ស​ទាំងអស់​នេះហើយ គឹជា​ធនធាន​ដែល​នឹង​នាំ​នាវា​កម្ពុជា​ឆ្ពោះទៅកាន់​ត្រើយ​សុភមង្គល​ពីព្រោះថា​មានតែ​ការប្រើប្រាស់​ខួរក្បាល​តែប៉ុណ្ណោះ​ដែល​នឹង​ជំរុញ​កម្ពុជា​ឱ្យមាន​លទ្ធភាព​ក្នុងការ​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​អន្តរជាតិ​។

​ឯកឧត្តម​បន្ថែមថា ជោគជ័យ​របស់​និស្សិត​នាពេលនេះ ក៏​មិនអាច​កាត់ផ្តាច់​បាន​ពី​កត្តា​ចំនួន​៣​ដែល​បាន​បង្ក​បរិយាកាស​ដល់​ភាព​ជ័យ​ជ័យ​របស់​និស្សិត​នោះ​គឺ កត្តា​ស្ថេរភាព​នយោបាយ កត្តា​សន្តិសុខ និង​កំណើនសេដ្ឋកិច្ច​ចំនួន​៧%​ក្នុង​រយៈពេល​២០​ឆ្នាំ រួមទាំង​សេរីភាព​សារព័ត៌មាន​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×