Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្មីចែស​! ចោរ​ជិះ​រថយន្ត​ហាយ​ឡិន​ឌ័​រ លួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ នៅពេល​យប់​យក​ទ្រព្យសម្បត្តិ​

spot_img

​ក្រចេះ​៖ នៅ​យប់​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​៣​ទៀបភ្លឺ មាន​ករណី​ចោរលួច​កាត់​ជញ្ជាំង​ផ្ទះ​ទាញ​គន្លឹះទ្វារ ចូល​លួច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​របស់​ប្រជាពលរដ្ឋ​មួយ​គ្រួសារ ស្ថិតក្នុង​ភូមិរ​ហា ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​។​

​សម្ថ​កិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ស៊ា​ង បូរ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិរ​ហា ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ត្រូវបាន​ចោរលួច​គាស់​យក​សម្ភារ​មួយចំនួន​រួមមាន ទូរស័ព្ទ​ម៉ាក អូរ​ប៉ូ ចំនួន​២​គ្រឿង​
​ប្រាក់​ដុល្លារ​ចំនួន​ជាង​មួយ​ពាន់​ដុល្លារ​(១០០០$) ប្រាក់រៀល​ជាង​ពីរលាន​រៀល​(.២០០០.០០០​រៀល​) ភេសជ្ជៈ​ខា​រ៉ា​បាវ​ចំនួន​២​កេស​។​

​បន្ទាប់ពី​មាន​ហេតុការណ៍​នេះ​កើតឡើង សមត្ថកិច្ច​បើក​ការស្រាវជ្រាវ ឈានដល់​ការបង្ក្រាប​ឃាត់​បាន​ជនសង្ស័យ​ចំនួន​២​នាក់ រថយន្ត​ចំនួន​១​គ្រឿង ម៉ាក​ហាយ​ឡិន​ឌ័​រ ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2AB 0357​។

​ជនសង្ស័យ​ទាំងពីរ​មានឈ្មោះ ហ៊ឹម ហ៊ា​ប ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ក្រ​ញ៉ូ​ង ឃុំ​វាល​ម្លូរ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​ឈ្មោះ សេង ថា​វី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ស្រែ​តា​នង ឃុំ​ចាន់​មូល ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​
ជនសង្ស័យ​ទាំងពីរ​នាក់ និង​រថយន្ត​មួយគ្រឿង ដែលជា​មធ្យោបាយ កំពុង​យកទៅ​សាកសួរ នៅ​អធិការដ្ឋាន​ស្រុក​ព្រែក​ប្រសព្វ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ដោយ​៖​សុខុម​

spot_img
×