Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ បដិសេធ ចំពោះ​សម្ដី​មិន​ទទួលស្គាល់​ការពិត​របស់​អ្នកនយោបាយ​រស់នៅ​ក្រៅប្រទេស និង​ជាប់​បម្រាម​តុលាការ​ម្នាក់​ឈ្មោះ អេង ឆៃអ៊ាង​

spot_img

​ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានចេញ​សេចក្ដី​បដិសេធ ចំពោះ​សម្ដី​មិន​ទទួលស្គាល់​ការពិត​របស់​អ្នកនយោបាយ​រស់នៅ​ក្រៅប្រទេស និង​ជាប់​បំរាម​តុលាការ​ម្នាក់​ឈ្មោះ អេង ឆៃអ៊ាង ដែល​បានធ្វើ​អត្ថាធិប្បាយ​ក្នុង​វិទ្យុ​បរទេសមួយ​កាលពី​យប់​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ ដោយនិយាយ​បំ​ភ្លើ​ស មិន​ទទួលស្គាល់​ការពិត​ក្នុងន័យ​ចោទប្រកាន់​មកលើ​អាជ្ញាធរ​មូលដ្ឋាន​។​

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ឯកឧត្តម​ខៀវ សុភ័គ នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ បានធ្វើ​ការបដិសេធ​ចំពោះ​ការលើកឡើង​របស់ ឈ្មោះ អេង ឆៃអ៊ាង អ្នកនយោបាយ​ជាប់​បម្រាម​តុលាការ​កម្ពុជា ដែល​កំពុង​រស់នៅ​ក្រៅប្រទេស ដោយ​បានធ្វើ​អត្ថាធិប្បាយ​ក្នុង​វិទ្យុ​បរទេសមួយ កាលពី​យប់​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ ដោយនិយាយ​បំផ្លើស មិន​ទទួលស្គាល់​ការពិត ក្នុងន័យ​ចោទប្រកាន់​អាជ្ញាធរ​មូលដ្ឋាន​ថា ជា​អ្នក​គាបសង្កត់​សិទ្ធិ​ប្រជាពលរដ្ឋ និង​ប្រព្រឹត្ត​អំពើពុករលួយ​ទៅវិញ​។ ការអធិប្បាយ​នេះ​បានបញ្ជាក់​ឲ្យ​ឃើញ​ពី​ចរិត​ពិត នៃ​អ្នកនយោបាយ​ប្រឆាំង​ដែលមាន​ភ្នែក​ភ្លឺ តែ​ធ្វើ​ពុត​ជាម​នុស្ស​ខ្វាក់ ធ្វើ​មិនដឹងមិនឮ មើលមិនឃើញ នូវ​សមិទ្ធផល និង​ស្នាដៃ ជាច្រើន​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើ​កន្លងមក​។​

​ក្រសួងមហាផ្ទៃ សូម​គូសបញ្ជាក់​បន្ថែមថា ប្រសិន​ដូច​ទៅនឹង​អ្វី​តាម​ការលើកឡើង​របស់​ឈ្មោះ អេង ឆៃអ៊ាង បានលើកឡើង​មែន​នោះ រាជរដ្ឋាភិបាល​មិនអាច​ស្ថិតនៅ​គង់វង្ស​រហូតដល់​សព្វ​ថ្ងៃនេះ ហើយក៏​មិនអាច​កសាង​ប្រទេស​ឲ្យ​រីកចម្រើន និង​រក្សាបាន​សន្តិសុខ សន្តិភាព​ជូន​ប្រជាជន និង​ប្រទេសជាតិ​បាន​ដូច​សព្វថ្ងៃ​ឡើយ​។

​ក្រសួងមហាផ្ទៃ ចាត់ទុកថា ការអត្ថាធិប្បាយ​របស់​ឈ្មោះ អេង ឆៃអ៊ាង គឺជា​សំដី​ភូតកុហក គ្មាន​ខ្លឹមសារ ដោយ​គ្រាន់តែ​និយាយ​ឲ្យ​ឮ​សំលេង និង​កុំ​អោយតែ​គូកន និង​បក្សពួក​របស់ខ្លួន​បំភ្លេច​ឈ្មោះ​ខ្លួន​តែប៉ុណ្ណោះ​៕ ដោយ​៖​កូ​ឡាប​

spot_img
×