Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កណ្តុរ​រក​មីន​នៅ​កម្ពុជា ទទួល​មេដាយ​វីរភាព​ខ្ពស់បំផុត

spot_img

​ភ្នំពេញ​៖​លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់​នៅ​ថ្ងៃទី ២៥ ខែកញ្ញា​ឆ្នាំ ២០២០ នេះ​បានប្រកាស​សូម​អបអរសាទរ កណ្តុ​រហិត​មីន​ឈ្មោះ​ម៉ា​ហ្គា​វ៉ា បានទទួល​មេដាយមាស​ការងារ នៅ​ថ្ងៃទី​២៥ កញ្ញា​២០២០​។​

​លោក​អគ្គនាយក​ស៊ីម៉ាក់ បានលើកឡើង​ទៀតថា កណ្តុ​រហិត​មីន​របស់​អង្គភាព​ស៊ីម៉ាក់​និង​អង្គការ​APOPO ប៊ែ​ល​ហ្សិ​ក ឈ្មោះ ម៉ា​ហ្គា​វ៉ា (Magawa) បានទទួល​មេ​ដាស​ការងារ​ពី​អង្គការ​សប្បុរសធម៌​សត្វព្រៃ នៃ​ប្រទេស​អង់គ្លេស (PDSA)​។ ម៉ា​ហ្គា​វ៉ា មាន​ស្នាដៃ​រុក​រកឃើញ​គ្រាប់មីន​ចំនួន​៣៩​គ្រាប់ និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​២៨​គ្រាប់ នៅ​ទិស​ខេត្តសៀមរាប និង​ខេត្តព្រះវិហារ​។​

​លោក​ថា មេដាយមាស​នេះ បាន​ធ្លាក់​មកលើ​កណ្តុ​រហិត​មីន​ម៉ា​ហ្គា​វ៉ា ជា​លើកដំបូង​គេ ដែល​មេដាយ​នេះ​ផ្តល់ឱ្យ​សត្វ​ដែល​លះបង់​ដើម្បី​ភារកិច្ច​។​

Magawa ជា​ពូជ​កណ្តុរ នៅ​អាហ្វ្រិក ហើយ​ដែល​ត្រូវបាន​យកមកប្រើ​ដើម្បី​រក​មីន​នៅ​កម្ពុជា ទើបត្រូវ​បាន​គេ​ប្រគល់​មេដាយមាស PDSA Gold Medal (PDSA : People’s Dispensary for Sick Animal) ដែលជា​ប្រភេទ​មេដាយ​ខ្ពស់បំផុត​សម្រាប់​សត្វ​ណា​ដែល​បាន​ប្រថុយ​ជីវិត​ខ្លួន​ជួយ​មនុស្ស ឬ សត្វ និង ចំពោះ​សត្វ​ណា​ដែល​បាន​បំពេញភារកិច្ច​របស់ខ្លួន​យ៉ាង​ខ្ជាប់ខ្ជួន​បំផុត ។ ក្នុងពេល​បំពេញភារកិច្ច​របស់ខ្លួន Magawa បាន​សម្អាត​មីន​លើ​ផ្ទៃដី​ចំនួន ១៤១ ០០០ ម៉ែត្រក្រឡា ពោលគឺ​ស្មើនឹង​តារាង​បាលទាត់ ២០ ។​

Magawa ដែល​ពេលនេះ​ជិត​ចូលនិវត្តន៍​ហើយ​នោះ អា​ចរក​មីន​លើ​ផ្ទៃក្រឡា​ដី​ស្មើនឹង​តារាង​តេ​នី​ស​ក្នុង​រយៈពេល ៣០ នាទី ក្នុងពេលដែល​មនុស្សម្នា​ក់​ប្រើ​ឧបករណ៍​រាវ​មីន​ត្រូវ​ប្រើពេល ៤ ថ្ងៃ នេះ​បើតាម​កាសែត The Guardian ( អង់គ្លេស ) ចេញផ្សាយ​ថ្ងៃ​សុក្រ ទី ២៥ កញ្ញា ២០២០៕ ដោយ​៖​កូ​ឡាប​

spot_img
×