Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជើងឯក ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ប្រើ​កាំបិតប៉័ងតោ​កាប់​យុវជន​ម្នាក់​រងរបួស​ធ្ងន់ ព្រោះ​ខឹង​ខ្ចីលុយ​មិន​ឲ្យ​

spot_img

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​១៧​និង​៣០​នាទី ជនរងគ្រោះ រួមជាមួយ​កម្មករសំណង់​ផ្សេងទៀត មាន​គ្នា​ចំនួន​៥​នាក់ បាននាំគ្នា​ផឹកស្រា​ថ្នាំ​ចំនួន​០២​លីត្រ និង​ស្រា​បៀរ​កម្ពុជា ចំនួន​៦​កំប៉ុង នៅ​បន្ទប់​ស្នាក់នៅ​របស់​ឈ្មោះ ឡុង ហេង ការដ្ឋាន​សំណង់​បុរី​ប៉េង​ហួត ស្ថិតនៅ​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

១. ជនរងគ្រោះ​ឈ្មោះ វ៉ន វី ហៅ លាភ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​
២. ជនសង្ស័យ ឈ្មោះ ហ៊ូ​វ ភក្តី ហៅ តុលា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​
៣. ឈ្មោះ ចែម សា​មិត្ត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​
៤. ឈ្មោះ ជី​ម ក​យ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​
៥. ឈ្មោះ ឡុង ហេង ភេទ​ប្រុស អាយុ​២១​ឆ្នាំ​

​សមត្ថកិច្ច​ឲ្យ​ដឹងថា ពេល​ផឹកស៊ី​រហូតដល់​ម៉ោង​២១​និង​៣០​នាទី ឈ្មោះ ចែម សា​មិត្ត និង​ឈ្មោះ ជី​ម ក​យ បាន​ឈប់​ផឹក​ដើរទៅ​រោងស្នាក់នៅ​រៀងៗ​ខ្លួន ចំណែក​ឈ្មោះ ឡុង ហេង បាន​ដើរទៅ​នោម​នៅសល់តែ​ជនសង្ស័យ និង​ជនរងគ្រោះ​នៅ​កន្លែង​ផឹកស៊ី ។​

​ពេលនោះ​ជនសង្ស័យ បាន​ខ្ចីលុយ​ពី ជនរងគ្រោះ​ចំនួន​២០០០០​រៀល តែ​ជនរងគ្រោះ​មិន​ព្រមឱ្យ ក៏​កើត​ទំនាស់​ឈ្លោះប្រកែក​គ្នា ទៅវិញទៅមក រួច​ជនសង្ស័យ​ក៏បាន​ទាញយក កាំបិតប៉័ងតោ សម្រាប់​ហាន់សាច់​ក្លែម នៅ​កន្លែង​ផឹកស៊ី កាប់​ទៅលើ​ជនរងគ្រោះ ត្រូវចំ​ក្បាល​ផ្នែក​ខាងលើ​ដាច់រយះ​ដល់​លលាដ៍ក្បាល របួសធ្ងន់ រួច​ជនរងគ្រោះ ក៏បាន​ចាប់ទាញ​កាំបិតប៉័ងតោ​ពី​ជនសង្ស័យ ទៅវិញទៅមក រហូត​រមៀល​ធ្លាក់​ពីលើ​រោងស្នាក់នៅ ទៅ​លើដី​ទាំង ២​នាក់ ។​

​បន្ទាប់មក​ជនសង្ស័យ ក៏​ទាញយក​កាំបិតប៉័ងតោ​បាន​កាប់​ទៅលើ ជនរងគ្រោះ​ចំនួន ២​កាំបិត​ថែមទៀត តែ​ជនរងគ្រោះ បាន យក​កៅអី​ឈើ​រង ក៏​បណ្តាលឱ្យ​ត្រូវ​ដាច់រយះ​ក​ខាងឆ្វេង និង​ស្មា ខាងឆ្វេង របួសស្រាល ហើយ​ក៏មាន​អ្នកជិតខាង ជួយ​ចាប់​ឃាត់​បំបែកចេញ​ពីគ្នា​។​

​ក្រោយពេល​កើតហេតុ សន្តិសុខ​ក្នុង​បុរី​ប៉េង​ហួត ក៏បាន​ទូរស័ព្ទ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ជើងឯក ឱ្យជួយ​អន្តរាគមន៍ ហើយ​សមត្ថកិច្ច​ក៏បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ សាកសួរ​បំភ្លឺ​សាក្សី និង​នាំ​ជនរងគ្រោះ ដែល​រងរបួស​ធ្ងន់​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ដង្កោ រួច​ប​ញ្ជួ​ន​បន្តទៅ​មន្ទីរពេទ្យ​លោកសង្ឃ តែ​សមត្ថកិច្ច មិនអាច​ធ្វើការ​បំភ្លឺ ជនរងគ្រោះ​បាន​ភ្លាមៗ​ទេ ដោយសារ​ជនរងគ្រោះ​បាន​សន្លប់​លែង​ដឹងខ្លួន​។​

​នៅពេល​ស្រាវជ្រាវ​ដឹង​ពី​ការពិតហើយ សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ បាន​នៅវេលា ម៉ោង​៧​និង​៣០​នាទី ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ យកមក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ជើងឯក តាម​នីតិវីធី​ច្បាប់​។ ក្រោយពី​ធ្វើការ​សាកសួរ ជនសង្ស័យ បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា រូបគេ​ពិតជា​បាន​ប្រើ​កាំបិត​ប៉័ង តោ​កាប់​ទៅលើ ជនរងគ្រោះ ប្រាកដ​មែន ។​

​នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​០៩​និង​០០​នាទី សមត្ថកិច្ច​ក៏បាន ទៅធ្វើ​ការបំភ្លឺ​ជនរងគ្រោះ ដល់​មន្ទីរពេទ្យ​លោកសង្ឃ រួច​ជនរងគ្រោះ​ក៏បាន​ដាក់ពាក្យ​បណ្តឹង​ចំឈ្មោះ ជនសង្ស័យ​ដើម្បីឱ្យ​សមត្ថកិច្ច​ចាត់ ការ​តាមផ្លូវ​ច្បាប់​តែម្តង​៕​ដោយ​៖​កូ​ឡាប​

spot_img
×