Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

២​នាក់​ប្តី​ប្រពន្ធ​ជាប់ពន្ធនាគារ​យ៉ាង​អយុត្តិធម៌ ត្រូវ​សមាជិក​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន ជួយ​អន្តរាគមន៍​ដោះលែង​ពី​ពន្ធនាគារ​វិញ​ហើយ​

spot_img

​បន្ទាយមានជ័យ ៖ នៅ​រសៀល​ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២០ ប្អូនស្រី សុខ ស្រី​នាង និង ប្អូនប្រុស ឆន ឈាក ដែល​ជាប់ពន្ធនាគា​រយ៉ា​ង​អយុត្តិធម៌​ពី​សំណាក់​ចៅក្រម និង តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ត្រូវបាន​ឯកឧត្តម ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​បាត់ដំបង សម្រេច​លេ​ី​កលែង​ការចោទប្រកាន់ និង​អោ​និង​អោយ​ដោះលែង​ពី​ពន្ធនាគារ​វិញ​ហើយ បន្ទាប់ពី សមាជិក​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន ប្រចាំខេត្ត​បន្ទាយមានជ័យ និង​ខេត្តបាត់ដំបង ជួយ​អន្តរាគមន៍​។

​សមាជិក​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន ប្រចាំខេត្ត​បន្ទាយមានជ័យ និង​ខេត្តបាត់ដំបង បានទទួល​សិទ្ធិ​ការពារ​ជូន​ឈ្មោះ ឆន ឈាក និង​ឈ្មោះ សុខ ស្រី​នាង នៅក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៧៩ ចុះ​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២០ របស់​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​បាត់ដំបង ដែល​ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ​ត្រូវបាន​ឃុំខ្លួន​ដោយ​សាលាដំបូង ខេត្តបន្ទាយមានជ័យ ។​

​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន បាន​ឲ្យ​ដឹងថា ជា​លទ្ធផល ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍​បាត់ដំបង បានសម្រេច​បដិសេធ​ការសម្រេច​របស់​សាលាដំបូង និង​បានសម្រេច​ឲ្យ​ដោះលែង នា​រសៀល​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ នេះ ។

​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ បាន​គោរព​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេ​ជោ និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​បង្កើត​ឲ្យ​មាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ​សែន សម្រាប់​ជួយ​ដល់​ស្ត្រី​ទន់ខ្សោយ​គ្មាន​លទ្ធភាព​តតាំង​ក្តី​តាមផ្លូវ​ច្បាប់ និង​បាន​អរគុណ​ឯកឧត្ដម​គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ​សែន ដែល​បាន​ចាត់​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ​សែន ទៅ​ជួយ​ការពារ រហូត​ទទួលបាន​នូវ​យុត្តិធម៌ សម្រាប់​អ្នក​ទាំងពីរ ។ ទាំងពីរ​នាក់​ប្តី​ប្រពន្ធ បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្ដម ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង ចៅក្រម ព្រះរាជអាជ្ញា អម​សាលាឧទ្ធរណ៍​បាត់ដំបង ដែល​បានសម្រេច​សេចក្ដី​ប្រកបដោយ​យុត្តិធម៌​ត្រឹមត្រូវ​ជូន​ដល់​ពួក​ខ្ញុំ ។​

​ដីកា​បង្គាប់​ឲ្យ​ដោះលែង​របស់​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ យើង តេង សា​ម៉ៃ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ។ បានឃើញ សំណុំរឿង​ព្រហ្មទណ្ឌ​លេ​ខៈ ៧៩ ចុះ​ថ្ងៃទី ០៣ ខែ សីហា ឆ្នាំ​២០២០ របស់​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​បាត់ដំបង ។ បានឃើញ សាលដីកា​លេ​ខៈ ៨៤ (​ឆ​) ចុះ​ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ​២០២០ របស់​សាលាឧទ្ធរណ៍​បាត់ដំបង ។ ដែល​បា​នស​ម្រេ​ឲ​ឲ្យ​ឈ្មោះ សុខ ស្រី​នាង ហៅ ស្រេង ស្រីមុំ ហៅ ស្រី​ម៉ៅ ភេទ​ស្រី អាយុ ២៩ ឆ្នាំ សញ្ជាតិ​ខ្មែរ ទីកន្លែង​កំណើត​ភូមិ​អូរ​ប្រាំ​ទី​២ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ទីលំនៅ​បច្ចុប្បន្ន​ភូមិ ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពី​ប​ទៈ​លួច​(​មាន​ស្ថាន​ទម្ងន់ទោស ) ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​ប​ទ្ទាយ​មានជ័យ កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៧ តាម​បញ្ញត្តិ​មាត្រា​៣៥៣ និង​មាត្រា ៣៥៧ នៃ​ក្រមព្រហ្មទណ្ឌ​។ បច្ចុប្បន្ន​ជនជាប់ចោទ​នេះ ត្រូវបាន​តុលាការ​សម្រេច​ឲ្យ​រួចផុត​ពីបទ​ចោទ​លួច​(​មាន​ស្ថាន​ទម្ងន់ទោស ) ប្រព្រឹត្ត នៅ​ចំណុច​ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ​២០១៧ តាម​បញ្ញត្តិ​មាត្រា​៣៥៣ និង​មាត្រា ៣៥៧ នៃ​ក្រមព្រហ្មទណ្ឌ តាម​សាលដីកា​លេ​ខៈ​៩៤ )​ចុះ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១០ របស់​សាលា​ឧ​ទ្ឋ​រណ៍​បាត់ដំបង រួចហើយ ។ ហេតុដូច្នេះ​សម្រេច​បង្គាប់​មក​លោក​ប្រធាន​ព​ន្ឋ​នាគារ ឲ្យ​ដោះលែង​ឈ្មោះ សុខ ស្រី​នាង ហៅ ស្រេង ស្រីមុំ ហៅ ស្រី​ម៉ៅ ភេទ​ស្រី អាយុ​២៩ ឆ្នាំ ជាបន្ទាន់​ប្រសិនបើ​ជ​នេះ​មិនត្រូវ​ឃុំខ្លួន​ពីបទ​ល្មើស​អ្វី​ផ្សេងទៀត​ទេ ។​

​បានសម្រេច​ឲ្យ​ឈ្មោះ ឆន ឈាក ហៅ ឈុន ឈាក ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ សញ្ជាតិ​ខ្មែរ ទីកន្លែង​កំណើត​ភូមិ​ផាត់​សណ្ដោង ឃុំ​ឆ្នាំ​ទី ១ ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង ទីលំនៅ​បច្ចុប្បន្ន ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពី​ប​ទៈ លួច (​មាន​ស្ថាន​ទម្ងន់ទោស​) ប្រព្រឹត្តទៅ​ចំណុច​ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៧ តាម​បញ្ញត្តិ​មាត្រា​៣៥៣ និង​មាត្រា ៣៥៧ នៃ​ក្រម​ព្រហ្ម ទណ្ឌ​។​

​បច្ចុប្បន្ន​ជនជាប់ចោទ​នេះ​ត្រូវបាន​តុលាការ​សម្រេច​ឲ្យ​រួចផុត​ពីបទ​ចោទ លួច​(​មាន​ស្ថាន​ទម្ងន់ទោស​) ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៧ តាម​បញ្ញត្តិ​មាត្រា​៣៥៣ និង​មាត្រា ៣៥៧ នៃ​ក្រមព្រហ្មទណ្ឌ តាម​សាលដីកា​លេ​ខៈ ៩៤(​ធ​) ចុះ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០ របស់​សាលាឧទ្ធរណ៍​បាត់ដំបង រួចហើយ ។ ហេតុដូច្នេះ​សម្រេច បង្គាប់​មក​លោក​ប្រធាន​ពន្ធនាគារ​ឲ្យ​ដោះលែង​ឈ្មោះ ឆន ឈាក ហៅ ឈុន ឈាក ភេទ​ប្រុស​អាយុ​៣៧ ឆ្នាំ ជាបន្ទាន់​ប្រសិនបើ​ជននេះ​មិនត្រូវ​ឃុំខ្លួន​ពីបទ​ល្មើស​អ្វី​ផ្សេងទៀត​ទេ ៕ ដោយ​៖​កូ​ឡាប​

spot_img
×