Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ការគាំទ្រ​! យាយ យ៉យ ចំណាស់​នេះហើយ ហ្វេ​នៗ​សរសើរ​នៅតែ​ស្អាត ហើយ​ពិសេស​ច្រៀង​ពីរោះ​ទៀត​… (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ អ្នកស្រី​នួន សារី​ហៅ​យាយ យ៉យ​គឺជា​អ្នកសិល្បៈ​បុរាណ​អា​យ៉ៃ​ពោរពេញ​ដោយ​ទេពកោសល្យ​ពូកែ​ម្នាក់​និង​ជា​ដៃគូ​ដ៏​ស័ក្តិសម​មិនអាច​ខ្វះ​បាន​របស់លោក​ព្រហ្ម​ម៉ាញ​។ បើទោះជា​បាន​ឆ្លងកាត់​លើ​វិថី​សិល្បៈ​បុរាណ​នេះ​ឈានចូល​វ័យ​កាន់តែ​ជ្រេ​ហើយ​ក្តី តែ​អ្នកស្រី នួន សារី នៅតែមាន​ប្រជាប្រិយ​ភាពខ្លាំង​ដែល​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ទស្សនិកជន​ដដែល​។​

​ពិតមែន​ហើយ មិន​ត្រឹម​ចេះ​ប៉ិនប្រសព្វ​តែ​ផ្នែក​អា​យ៉ៃ​ឆ្លើយឆ្លង​តែមួយ​មុខ​ប៉ុណ្ណោះ តែ​អ្នកស្រី​ក៏​អាច​ច្រៀង​ភ្លេង​ការ​យ៉ាង​ពីរោះ និង​សូម្បី​លេង​កំប្លែង​វោហា​សព្ទ​ចាក់ទឹកមិនលិច មិន​ឲ្យ​អ្នកទស្សនា​ខកបំណង​នោះឡើយ​។​

​ដោយឡែក កាលពីពេល​ថ្មីៗ​នេះ អ្នកសិល្បៈ​ជើងចាស់​រូបនេះ បានធ្វើ​ឲ្យ​មហាជន​ផ្ទុះ​ការចាប់អារម្មណ៍​ជាខ្លាំង​បន្ទាប់ពី​បានឃើញ​អ្នកស្រី​បាន​ឡើង​បកស្រាយ​បទ​ចម្រៀង​មួយ​បទ​ដែលមាន​ចំណងជើង​ថា​៖ «​ស្នេហ៍​វ័យ​ចំណាស់​» បាន​យ៉ាង​ពីរោះ​គួរ​ឲ្យ​ចង់​ស្តាប់​តែម្តង​។​

​តាមរយៈ​វីដេអូ​បង្ហោះ​ដោយ​អ្នកនាង​ច​ន ច័ន្ទ​លក្ខណា ក្នុងនោះ​ឃើញថា មាន​បងប្អូន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​យ៉ាងច្រើន​បាន​ចូល​ខ​មិន​កោតសរសើរ​គ្រប់ៗ​គ្នា​ថា​៖ «​អ្នក​ម៉ែ​យ៉យ នៅតែ​ស្អាត ហើយ​ច្រៀង​យ៉ាង​ពីរោះ​ទៀត​, ស្រឡាញ់​ណាស់​សិល្ប​ករចាស់ៗ​ជំនាន់​មុន​សម្ដែង​មក​សមៗ​ម៉​ង​, មនុស្ស​សម័យ​ក្រោយ​ប្រហែល​៩០០០​ឆ្នាំ { ប្រាំបួន​ពាន់​ឆ្នាំ } ទៀត​ទើប​រកបាន​ដូច​គាត់​» និង​នៅមាន​អ្នកខ្លះ​ទៀត​ក៏​ចង់ដឹង​ពី​អាយុ​របស់​អ្នកស្រី ព្រោះថា​ចំណាស់​នេះហើយ​នៅតែ​មើលទៅ​ក្មេង ហើយ​ច្រៀង​ពិ​រោះ​ក្មេង​សុំ​ខ្មាស​៕ ដោយ​៖ លឹម ហុង​

spot_img
×