Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិក​សមាគមន៍​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា ស្នើសុំ​ពន្យារពេល​អនុវត្ត​ការយកពន្ធ ២០% លើ​ចំណេញ​មូលធន ពី​ការលក់​អចលនទ្រព្យ​

spot_img

​ភ្នំពេញ​៖ ពន្ធ​លើ​ចំណេញ​មូលធន ដែលមាន​អត្រាពន្ធ​ថេរ ២០% សម្រាប់​ការលក់​អចលនទ្រព្យ នឹងត្រូវ​ចាប់ផ្ដើម​អនុវត្ត​ជា​ផ្លូវការ​នៅ​ខែមករា ឆ្នាំ​២០២១ ខាងមុខនេះ​។ នៅ​ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ​២០២០​នេះ សមាគមន៍​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា ដឹកនាំ​ដោយ លោក​ឧកញ៉ា លី ហួរ ជា​ប្រធាន ដោយមាន​ក្រុម​អ្នកជំនាញ និង​អ្នកជំនួញ​អចលនទ្រព្យ​ជាច្រើន​នៅ​កម្ពុជា បាន​ជួបប្រជុំគ្នា​ស្តីពី​ច្បាប់​ពន្ធដា​នេះ ដើម្បី​បង្ហាញ​ពី​ក្ដី​ព្រួយបារម្ភ​ណ៍ ចំពោះ​ការអនុវត្ត​គិត​ពន្ធ​ថ្មី​នេះ ដោយ​សមាជិក​នីមួយៗ​អះអាងថា វា​នឹងធ្វើ​ឲ្យ​មានការ​បន្ថែម​បន្ទុក​ចំណាយ​សម្រាប់​ពលរដ្ឋ​ពិសេស​អ្នករកស៊ី​ក្នុង​របរ​នេះ ខណៈ​បញ្ហា​កូ​វីដ​-១៩ នៅ​មិនទាន់​ផុតរលត់​នៅឡើយ​។​

​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​មានប្រសាសន៍ថា កាលៈទេសៈ​នេះ រដ្ឋ​គួ​តែ​ព្យា​រ​ពេល ចាប់ផ្តើម​អនុវត្ត​យកពន្ធ​ចំណេញ​មូលធន​នេះ ដោយ​រង់​ចាំមើល​ពេលវេលា​សមស្រប​ណាមួយ​សិន​។ លោក បន្តថា ការបង់ពន្ធ​ជូន​រដ្ឋ គឺជា​កាតព្វកិច្ច​របស់​ពលរដ្ឋ ប៉ុន្តែ ក្នុងអំឡុងពេល​ដ៏​លំបាក​នេះ រដ្ឋ​គួរ​ពន្យារពេល រហូតដល់​សេដ្ឋកិច្ច​ដំណើរការ​ល្អប្រសើ​រ​ឡើងវិញ​។​

​សមាជិក​សមាគមន៍​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា បាន​គូសបញ្ជាក់ថា បើសិនជា​រដ្ឋ​សម្រេច​យកពន្ធ​ចំពេល​វិបត្តិ​ជំងឺ​សកល​នេះ សកម្មភាព​នៃ​ដោះដូរ​អចលនទ្រព្យ អាច​នឹងមាន​ការធ្លាក់​ចុះ ជាពិសេស​ប៉ះពាល់​ដល់​ការសម្រេចចិត្ត​របស់​អតិថិជន​។​

​ឯកឧត្តម កែន ស​ម្បិ​ត្ត អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បានឱ្យដឹងថា ការកំណត់​យក​អត្រាពន្ធ​ថេរ​២០​ភាគរយ​លើ​ប្រាក់ចំណេញ​មូលធន​នេះ មិន​មានន័យថា រដ្ឋ​យកពន្ធ​២០​ភាគរយ​ពី​ប្រាក់ចំណេញ​ទាំងមូល​នោះទេ ពោលគឺ​រដ្ឋ​យកតែ​២០​ភាគរយ នៃ​តម្លៃ​អចលនទ្រព្យ​ដែល​លក់បាន​នោះ​ប៉ុណ្ណោះ ដើម្បី​យក​គណនា​គិត​ពន្ធ​២០​ភាគរយ ដែល​បានកំណត់​ក្នុង​ច្បាប់​។
​ជុំវិញ​ការសម្រេច​អនុវត្ត​ចាប់ផ្តើម​គិត​ពន្ធ​លើ​ចំណេញ​មូលធន​អចលនទ្រព្យ​នេះ ត្រូវបាន​មន្ត្រី​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បានឱ្យដឹងថា ពន្ធ​លើ​ចំណេញ​មូលធន​នេះ មិនមែនជា​ការបង្កើត​ពន្ធ​ថ្មី​នោះឡើយ​។ ពន្ធ​នេះ មាន​ក្នុង​ច្បាប់​ថវិកា​ឆ្នាំ ២០១០​មកម្ល៉េះ ប៉ុន្តែ រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ពន្យារពេល​ដល់​ឆ្នាំ​២០២០ ដែល​គិត​មកដល់​បច្ចុប្បន្ន ១០​ឆ្នាំ​មកហើយ​៕
​ដោយ​៖CEN​

spot_img
×