Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​ទៀតហើយ​! ឪពុក​វាយ​កូន​ដូច​សត្វ សុទ្ធ​ខ្សែក្រវាត់ វាយ​ឡើង​បែក​ឈាម រត់​ឲ្យ​អ្នកភូមិ​ជួយ​ទាំងបី​ប្អូន (​វីដេអូ​)

spot_img

ខេត្តកំពង់ស្ពឺ​៖ ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​មកនេះ អំពើហិង្សា​បែប​ព្រៃផ្សៃ​បានកើត​ឡើង​ឥត​ស្រាក​ស្រា​ន​ទៅលើ​ស្ត្រី ដែល​ក្នុងនោះ​មាន​ទាំងពី​ហិង្សា​ក្នុង​ជម្លោះ​ផឹកស៊ី សង្សារ​វាយ​សង្សារ​ប៉ោង​មុខ ឪពុក​វាយ​កូន​ដូច​សត្វ​ធាតុ និង​សូម្បី​អំពើ​ឃាតកម្ម​ប្តី​សម្លាប់​ប្រពន្ធ​ផងដែរ​។​

​ដោយឡែក ថ្មីៗ​នេះ អំពើហិង្សា​ឪពុក​វ័យក្មេង​ម្នាក់​ប្រើ​អំពើ​ហិ​ស្សា​លើ​កូនស្រី​បង្កើត​របស់ខ្លួន ដោយ​យក​ខ្សែក្រវាត់​វាយ​ឲ្យ​បែក​ឈាម​យ៉ាង​សាហាវ បាន​កំពុង​ធ្វើ​ឲ្យ​មហាជន​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង​តែម្តង​។ ករណី​ថ្មីៗ​នេះ បាន​កើតឡើង​ស្រុក​ឧ​ត្តុ​ង ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង ៤ និង ៣០ នាទី ល្ងាច​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០​។​

​បើតាម​បងស្រី​ម្នាក់​មាន​គណនី​ឈ្មោះ ម៉ាក់ អូន នី​តា ជា​អ្នក​បង្ហោះ​វីដេអូ និង​ក៏​ជា​អ្នក​ជួយ​ក្មេងស្រី​រងគ្រោះ បាន​ប្រាប់ថា គាត់​ពុំ​បានដឹង​រឿងហេតុ​ច្បាស់​ពី​គ្រួសារ​នេះ​ទេ ប៉ុន្តែ គ្រាន់​បានដឹង​ក្មេងស្រី​រងគ្រោះ​នេះ គឺជា​កូនបង្កើត​របស់​បុរស​វ័យក្មេង​នោះ​ដែល​គ្រប់គ្នា​ច្រឡំ​ស្មានតែ​បង ឬក៏​ពូ​។ ហើយ​អ្វី​ដ៏​គួរ​ឲ្យ​រន្ធត់ចិត្ត​ទៀត​នោះ គឺ​ក្មេងស្រី​រងគ្រោះ ដែល​ត្រូវ​បានដឹងថា​មាន​ប្តី​រួចហើយ ពុំ​ត្រឹមតែ​រង​អំពើហិង្សា​ពី​សំណាក់​ឪពុក​បង្កើត​ប៉ុណ្ណោះ​ទេ តែ​ក៏ត្រូវ​ប្តី​វាយ​ធ្វើបាប​ជារឿយៗ​ផងដែរ​។​

​គាត់​បាន​ឲ្យ​ដឹង​ទៀតថា លើក​នេះ នាង​បាន​បី​ប្អូនស្រី​ម្នាក់ រត់​ចេញពីផ្ទះ​មក​ឲ្យ​គេឯង​ជួយ ហើយក៏​ត្រូវបាន​ឪពុក​វ័យក្មេង​ចិត្តកំណាច​រូបនេះ តាម​មក​វាយ​នឹង​ខ្សែក្រវាត់​យ៉ាង​សាហាវ​តែម្តង​។ សំណាង​ហើយ ដែល​បាន​អ្នកភូមិ​ឃើញ​ជួយ​ឃាត់ ពុំ​នោះទេ នាង​អាច​ធ្ងន់ធ្ងរ​។

​បើតាម​ឮ​ក្នុង​វីដេអូ ឪពុក​នោះបាន​ខឹង​កូនស្រី​របស់ខ្លួន ក្រាញ​ពុំ​ព្រមទៅ​ផ្ទះ​វិញ ប្រហែលជា​នាង​ខ្លា​ចរង​អំពើហិង្សា ដែលជា​ហេតុ​ធ្វើ​ឲ្យ​រូបគេ​ផ្ទុះ​កំហឹង​បែបនេះ​តែម្តង​។​

​ជាមួយគ្នានេះ​ផងដែរ អ្នកភូមិ​ក៏បាន​សម្តែង​នូវ​ការព្រួយបារម្ភ​ពី​សុវត្ថិភាព​ក្មេងស្រី​រងគ្រោះ​ជាខ្លាំង ខណៈពេល​ដឹងថា ឪពុក​រូបនេះ​ត្រូវបាន​ប៉ូលិស​ដោះលែង​វិញ ដោយ​គ្រាន់តែ​យកទៅ​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​ព្រមាន​៕ ដោយ​៖ លឹម ហុង​


spot_img
×