Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទុស្សេ​ខ្សែភ្លើង​ឆេះ​រោងចក្រ​ផលិត​ស្បែកជើង វ៉ុល​ស្កូ អ៊ិន​ធើ​ណេ​សិ​នណល ទាំងយប់​រំលងអធ្រាត្រ​(វីដេអូ)

spot_img

​ភ្នំពេញ ៖ រោងចក្រ​ផលិត​ស្បែ​ជើង​ដ៏​ធំ​មួយកន្លែង​ត្រូវ​អគ្គិភ័យ លេប​ត្របាក់​យ៉ាង​សន្ធោសន្ធៅ​ទាំងយប់​រំលងអធ្រាត្រ បង្ក​ភ្ញាក់ផ្អើល​ដល់​ប្រជាព​រដ្ឋ និង​សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​អន្តរាគមន៍​ជាច្រើន​គ្រឿង កាល​វេលា​ម៉ោង​១ យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​សៅរ៍​ទី​២៦​ខែកញ្ញា​ឆ្នាំ​២០២០ ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ម្ចាស់​រោងចក្រ​ជា​ជនជាតិ​ចិន​, ទ្រព្យសម្បត្តិ​ត្រូវ​ភ្លើង​ឆេះ មាន​រថយន្ត​កូរ៉េ​២​គ្រឿង និង​ទ្រព្យសម្បត្តិ​ក្នុង​រោងចក្រ​មួយចំនួនធំ ត្រូវ​អគ្គិភ័យ​ឆេះ​ទាំងស្រុង​។​

​ប្រភពពី​សន្តិសុខ​ម្នាក់​បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ ពួកគាត់​ឃើញ​ភ្លើង​ឆាបឆេះ​ពី​ខាងក្នុង​កន្លែង​តុ​កាត់​យ៉ាង​សន្ធោសន្ធៅ បង្កឱ្យមាន​ការ ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ ពួកគាត់​ក៏បាន រាយការណ៍​ប្រាប់​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ក៏បាន​ទំនាក់ទំនង​ទៅ​រថយន្ត​ពន្លត់​អគ្គិភ័យ បាន​ចុះមក​បាញ់​ពន្លត់​ដល់​កន្លែងកើតហេតុ​ជា​បន្តបន្ទាប់ រថយន្ត​ពន្លត់​អគ្គិភ័យ មកដល់​កន្លែងកើតហេតុ​ចំនួន​ជាច្រើន​គ្រឿង បាន​បាញ់​ឲ្យ​រលត់ គ្រាន់តែ​ថមថយ​អណ្ដាតភ្លើង​ពេល​អស់​ទឹក​ឆាបឆេះ​ឡើងវិញ ដោយសារ​មាន​ជាតិ​ជ័រ និង​ប្រេង ទើប​ពិបាក​ក្នុងការ​គ្រប់គ្រង​បន្តិច​។ តែ​សំណាងល្អ​មិនមាន​អ្នករបួស​នោះ ដោយសារ​កម្មករ​ធ្វើការ​តែ​ពេល​ថ្ងៃ​នោះទេ​។​

​ប្រភព​បន្តទៀតថា មុនពេល​កើត​គាត់​ឃើញ​អណ្ដាតភ្លើង​ទុស្សេ​ចេញពី​តុ​ក​កាត់ ចេញ​អណ្ដាតភ្លើង​យ៉ាងខ្លាំង​ហើយ រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ទាក់ទង​ហៅ​រថយន្ត​ជាច្រើន​គ្រឿង ទម្រាំ​រថយន្ត​ពន្លត់​អគ្គិភ័យ​មកដល់ ត្រូវបាន​អគ្គិភ័យ​ឆាប់​សន្ធោសន្ធៅ​បាត់ទៅហើយ​។ សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា ចំពោះ​ករណី​អគ្គិភ័យ​ខាងលើនេះ ឆេះ​ដោយ​ទុស្សេ​ខ្សែភ្លើង​។ អគ្គិភ័យ​នេះ​រលត់ទៅវិញ​នៅ​ម៉ោង​ប្រមាណ​៤​និង​៥០​នាទី​ទៀបភ្លឺ​ថ្ងៃ​ដដែល​៕​ដោយ​៖​សា​មេ​ត​



spot_img
×