Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រកឃើញ​បុរស​ជនជាតិ​ហុង​គ្រី​ម្នាក់ ដែល​រត់គេច​វេស​ពី​កន្លែង​ច​ត្តា​ឡី​ស័ក និង​ស្ត្រី​ខ្មែរ​ម្នាក់​ស្នាក់នៅ​ជាមួយ​គាត់ យកទៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប

spot_img

​សៀមរាប ៖ អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា បុរស​ជនជាតិ​ហុង​គ្រី​ម្នាក់ ដែល​សង្ស័យថា​មាន​ភាព​វិជ្ជមាន​ផ្ទុកមេរោគ​កូ​វីដ​១៩ ហើយ​ត្រូវបាន​គេចវេស​ពី​កន្លែង​ច​ត្តា​ឡី​ស័ក របស់​សុខាភិបាល​ខេត្តសៀមរាប មក​សម្ងំ​នៅ​ដាច់ដោយឡែក​ក្នុងផ្ទះ​របស់គាត់ ត្រូវបាន​រកឃើញ​ហើយ ហើយ​មន្ត្រី​សុខាភិបាល បាន​នាំខ្លួន​គាត់​មក​កន្លែង​ច​ត្តា​ឡី​ស័ក​ជាថ្មី​ម្តងទៀត​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ហើយនឹង​រង់ចាំ​លទ្ធផល​រសៀល​ថ្ងៃនេះ​ថា​តើ​គាត់​មាន​វីរុស​កូ​វីដ​១៩​ដែរ​ឬ​យ៉ាងណា​។ ចំណែក​ស្ត្រី​ខ្មែរ​ម្នាក់​ដែល​ស្នាក់នៅ​ជាមួយ​គាត់ យកទៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ផងដែរ​។​

​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បានប្រកាស​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៦​ខែកញ្ញា​ឆ្នាំ​២០២០​នេះ​ថា
​សូម​ថ្លែងអំណរគុណ ចំពោះ​ប្រជាពលរដ្ឋ បានធ្វើ​កិច្ចសហការ​ផ្ដល់ព័ត៌មាន​ពី​បុរស​ជនជាតិ​ហុង​គ្រី ដែល​យើង​សង្ស័យថា មាន​ភាព​វិជ្ជមាន​ផ្ទុកមេរោគ​កូ​វីត​១៩ ហើយ​ត្រូវបាន​គេចវេស​ពី​កន្លែង​ច​ត្តា​ឡី​ស័ក​របស់​សុខាភិបាល​ខេត្ត មក​សម្ងំ​នៅ​ដាច់ដោយឡែក​ក្នុងផ្ទះ​របស់គាត់ តែ​ប៉ុន្មាន​ថ្ងៃនេះ សមត្ថកិច្ច​នគរបាល​ក្រុង ប៉ុស្ដិ៍​រដ្ឋបាល និង​ខេត្ត អាជ្ញាធរ​មូលដ្ឋាន បាន​យកចិត្តទុកដាក់​ខិតខំ​ស្រាវជ្រាវ​ស្វែងរក និង​ទទួល​ប្រភពព័ត៌មាន ពី​ពលរដ្ឋ​ល្អ​ចូលរួម​សហការ​ទើប​
​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២០​នេះ កម្លាំង​អធិការនគរបាល​ក្រុង​សៀមរាប សហការ​កម្លាំង​ផែន​អន្តោប្រវេសន៍ និង​ក្រុមគ្រូពេទ្យ​ខេត្តសៀមរាប បាន​ស្រាវជ្រាវ​រកឃើញ​បរុស​ជនជាតិ ហុង​គ្រី​នេះ ស្ថិតនៅ​ផ្ទះជួល ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ស្នាក់នៅ​ជាមួយ​ស្រី​ខ្មែរ​១​នាក់​។ បច្ចុប្បន្ន​ក្រុមគ្រូពេទ្យ​បាន​យក​ឡានពេទ្យ​មក​ទទួល​បុរស​ជនជាតិ​ហុង​គ្រី និង​ស្ត្រី​ខ្មែរ​ម្នាក់ ដែល​នៅ​ជាមួយ​ទៅ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​៕

ដោយ៖កូឡាប

spot_img
×