Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​ក្តី​សុខ​ណាស់​! បេ នី​យ៉ាំង បញ្ចេញ​រូបថត​ជាមួយ​ម្ចាស់​បេះដូង​ម្នាក់​ឡើង​ស្វី​តៗ គួរ​ឲ្យ​ច្រណែន និង​ភ្ជាប់​សារ​ដ៏​មានន័យ​ចាក់​ដោត​….

spot_img

​ភ្នំពេញ​៖ កញ្ញា បេ នី​យ៉ាំង (BenneYang) គឺជា​អតីត​តា​សម្តែង​ម្នាក់ ដែល​ត្រូវបាន​គេ​ដឹង​ចូលចិត្ត​កែ​សម្ផស្ស​ខុសប្លែក​ពី​តារា​ស្រី​ដទៃ ហើយ​បច្ចុប្បន្ន រូប​សម្រស់​របស់​នាង​បាន​ផ្លាស់ប្តូរ​ខ្លាំង ក្រោយ​ពី​ឆ្លងកាត់​ការវះកាត់​ច្រើនលើកច្រើនសាររួចមក​។

​ជាមួយនឹង​ការកែ​សម្ផស្ស​រាប់​ភ្លេច​នេះ​ផងដែរ នាង​ក៏​ត្រូវបាន​មហាជន​សើចចំអក ទៅលើ​រឿង​កែ​សម្ផស្ស​ខុស ដែល​ធ្វើ​ឲ្យ​ច្រមុះ​របស់​នាង​ខូច​លើស​ដើម​។ តែ​ទោះយ៉ាងណា កញ្ញា បេ នី​យ៉ាំង មិន​ខ្វល់​ចំពោះ​ពាក្យ​គេ​សើចចំអក​ទាំង​នោះទេ ដោយ​ទទួលយក​នូវ​ការពិត​។​

​ទាក់ទង​នឹង​ការ​សម្ផស្ស​ខូច​ច្រមុះ​កាល​លើក​មុន​នោះ​ផងដែរ គេ​នៅ​ចាំបាន​ថា កញ្ញា បេ នី​យ៉ាំង បាន​និយាយ​នៅក្នុង​ការ​ឡាយ​មួយ​ថា យើង​ត្រូវ​ហ៊ាន​ទទួលយក​នូវ​ការពិត ព្រោះថា​រូប​សម្រស់​របស់​យើង​មិនអាច​នៅ​ឋិតថេរ​គង់វង្ស​រហូត​នោះទេ ហើយ​បើ​គេ​ស្រឡាញ់​យើង​ស្មោះ នោះគេ​មិន​គិត​អំពី​រឿងនេះ​ជាធំ​នោះទេ​។​

​ទោះយ៉ាងណា បើ​ងា​កមក​មើល​ជីវិត​ឯកជន​វិញ អតីត​តារា​ស្រី​រូបនេះ​ក៏​មិនធម្មតា ដែល​សព្វថ្ងៃនេះ​នាង​មានមុខ​ជំនួញ​ក្នុង​ដៃ​ជាច្រើន​ដែល​សុទ្ធតែ​ជោគជ័យ​ខ្លាំង រហូត​ទិញ​ផ្ទះ​ដ៏​ធំ​ស្កឹមស្កៃ និង​ព្រមទាំង​មាន​រថយន្ត​ស៊េរី​ទំនើប​ជិះ​ទៀតផង​។​

​ដោយឡែក ថ្មីៗ​នេះ បេ នី​យ៉ាំង ស្រាប់តែ​ធ្វើ​ឲ្យ​ហ្វេ​នៗ​ជាច្រើន មានការ​ចាប់អារម្មណ៍​ជាខ្លាំង ខណៈ​បង្ហោះ​រូបថត​ស្វ៊ី​តៗ​ជាមួយ​សង្សារ ពោរពេញ​ដោយ​ក្តី​សុខ និង​ភ្ជាប់​សារ​ដ៏​មានន័យ​ចាក់​ដោត​ថាៈ «​មិនដឹងថា​យើង​អាច​ស្រឡាញ់​មនុស្ស​ម្នាក់​បានយូរ​ប៉ុណ្ណា​នោះទេ ប៉ុន្តែ​ពេលនេះ ថ្ងៃនេះ​យើង​គ្រាន់តែ​បំពេញ​តួនាទី​របស់​យើង​ឲ្យ​បានល្អ​បំផុត គឺ​គ្រប់គ្រាន់​ហើយ ស្នេហា​ក៏​ប្រៀបដូចជា​ដើមឈើ​បើ​អ្នក​មិន​ស្រោច​ទឹក​ថែទាំ វា​នឹង​ក្រៀម​ស្វិត បើ​អ្នក​មើលថែ​វា​បាន​យ៉ាង​ល្អ​វា​នឹង​ស្រស់ស្អាត​បានយូរ សូម​មើលថែ​គ្នា​…. ហើយ​ផ្ដល់​ក្ដី​សុខ​ជូន​គ្នា​យកចិត្តទុកដាក់​ពីគ្នា​ជានិច្ច​ទើប​ស្នេហា​អ្នក​មិន​ក្រៀមក្រំ​»៕ ដោយ​៖ លឹម ហុង​

spot_img
×