Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភោជនីយដ្ឋាន​អ៊ិន​ប្រាំបី​(N8) អតីត​ក្លឹប ឆេះ​ជា​លើក​ទី​២(វីដេអូ)

spot_img

​ភ្នំពេញ​៖ នៅវេលា​ម៉ោង ១០​និង​២៥ នាទី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ មាន​ករណី​អគ្គិភ័យ​កំពុងតែ​ឆេះ​ភោជនីយដ្ឋាន​អ៊ិន​ប្រាំបី​(N8) អតីត​ក្លឹប (​ឆេះ​លើក​ទី​២) មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៣​ខែកញ្ញា​នេះ​បាន​ឆេះ​ម្តង​ហើយ (​ត្រឹមតែ​រយៈពេល​បី​ថ្ងៃ​ប៉ុណ្ណោះ​) ។
​ខណៈ​ពេលនេះ​រថយន្ត​ពន្លត់​អគ្គិភ័យ មកពី​គ្រប់​អង្គភាព​បានចេញ​អន្តរាគមន៍​ជួយ​ពន្លត់​យ៉ាងសកម្ម​ផងដែរ ។
​មូលហេតុ​៖ ដោយសារ​ក្រុម​ជាងផ្សារដែក ជួសជុល​ដំបូល​សង​ម្ចាស់​ហាង​វិញ ករណី​ឆេះ​លើក​ទី​១ ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០។

សូមរំលឹកថា កាលពី វេលាម៉ោង ៤និង៣០ នាទីល្ងាច ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ទីតាំង ភោជនីយដ្ឋាន អិនប្រាំបី ស្ថិតតាមបណ្តោយផ្លូវព្រះមុន្នីរ៉េត កែងនឹងផ្លូវលេខ២៨៦ ភូមិ១១ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង ត្រូវបាន អគ្គិភ័យ ឆាបឆេះយ៉ាងសន្ថោរសន្ធៅ បណ្តាលឲ្យខូចខាតសម្ភារ ឆេះដំបូលអាគារភោជនីយដ្ឋានសង់ពីដែកប្រក់ស័ង្កសី ទំហំ ១៥ម៉ែត្រ x ២០ម៉ែត្រ អស់ទាំងស្រុងរួមទាំង នឹងពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំង ឈ្មោះ Lim Kian Wei Desmond ភេទ ប្រុស អាយុ ៣៥ ឆ្នាំ (ជនជាតិ សិង្ហបូរី) មុខរបរ ម្ចាស់ភោជនីយដ្ឋាន អិនប្រាំបី  ៕​ដោយ​៖​មីដា


spot_img
×