Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឡូយ​មែន​! ជប៉ុន​នឹង​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​គូ​ស្វាមីភរិយា​ថ្មីថ្មោង ជាង​កន្លះ​ម៉ឺន​ដុល្លារ ដើម្បី​ធ្វើ​ដើមទុន​រកស៊ី​ចាប់ផ្តើម​ជីវិត​ថ្មី (​វីដេអូ​)

spot_img

​គូ​ស្វាមីភរិយា​ដែល​រៀបការ​ចាប់ផ្តើម​ពី​ខែមេសា ឆ្នាំ ២០២១ ទៅនឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​រហូតដល់ ៦០ ម៉ឺន​យ៉េន (​ប្រហែល ៥.៧០០ ដុល្លារ​) ពី​រដ្ឋាភិបាល​មូលដ្ឋាន​ដែល​ចូលរួម​នៅក្នុង​ប្រទេស​ជប៉ុន​។​

​ការលើកទឹកចិត្ត​នេះ ដែល​អាច​ត្រូវបាន​ប្រើ​ដើម្បី​ទូទាត់​ថ្លៃឈ្នួល និង​ថ្លៃដើម​ផ្សេងទៀត គឺជា​កម្មវិធី​គាំទ្រ​ថ្មី​មួយ​ដែលមាន​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង នូវ​អត្រាកំណើត​ទាប​របស់​ប្រទេស​។​

​មានតែ​ទារក​ចំនួន ៨៦៥.០០០ នាក់​ប៉ុណ្ណោះ ដែល​បានកើត​នៅក្នុង​ប្រទេស​ជប៉ុន កាលពី​ឆ្នាំមុន ដែលជា​អត្រា​ទាប​បំផុត​មួយ សម្រាប់​ប្រជាជាតិ​មួយ​ដែល​ត្រូវបាន​គេ​ដឹង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ថា​ជា “​គ្រាប់បែក​ពេលវេលា​ប្រជាសាស្ត្រ​”​។​

​គិត​ត្រឹម​ខែកក្កដា មានតែ​ក្រុង​ចំនួន ២៨១ ប៉ុណ្ណោះ ដែល​ស្មើនឹង ១៥ ភាគរយ នៃ​ទីក្រុង​ទី ប្រជុំជន និង​ភូមិ​ទាំងអស់ ដែល​បានអនុម័ត​កម្មវិធី​នេះ ដែល​ជំ​រុញឱ្យ​រដ្ឋាភិបាលកណ្តាល​បោះជំហាន​ទៅមុខ និង​គាំទ្រ ២ ភាគ ៣ នៃ​ការចំណាយ​ចាប់ពី​ឆ្នាំសារពើពន្ធ​បន្ទាប់​ក្នុង​ឆ្នាំ ២០២១ ។​

​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​ក្យូ​ដូ បាន​ឲ្យ​ដឹងថា ដើម្បី​មាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​កម្មវិធី​នេះ ប្តី​ប្រពន្ធ​ទាំងពីរ​ត្រូវតែមាន​អាយុ​ក្រោម ៤០ ឆ្នាំ តាម​កាលបរិច្ឆេទ​ចុះបញ្ជី​អាពាហ៍ពិពាហ៍​របស់​ពួកគេ ដោយ​ពន្យារពេល​កាត់ផ្តាច់​មុន​នៅ​អាយុ ៣៥ ឆ្នាំ​។​

​ស្ថិត​ក្រុម​កម្មវិធី​បច្ចុប្បន្ន នោះ​អ្នក​ទើប​រៀប​អាពាហ៍ពិពាហ៍​អាយុ​ក្រោម ៣៥ ឆ្នាំ ដែលមាន​ប្រាក់ចំណូល​រួម​តិចជាង ៤.៨ លាន​យ៉េន (៤៥.៧០០ ដុល្លារ​) មាន​សិទ្ធិ​ទទួលបាន​ជំនួយ​រហូតដល់ ៣០០.០០០ យ៉េន​។ ខែមេសា​ឆ្នាំក្រោយ គូ​ស្វាមីភរិយា​ត្រូវមាន​អាយុ​ក្រោម ៤០ ឆ្នាំ និង​មាន​ប្រាក់ចំណូល​រួម​តិចជាង ៥,៤ លាន​យ៉េន (៥១,៤០០ ដុល្លារ​) ដើម្បី​មាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ជំនួយ ៦០ ម៉ឺន​យ៉េន​។​

​គោលនយោបាយ​កែសម្រួល​នេះ ត្រូវបាន​គេ​រាយការណ៍​ថា​បានប្រកាស​កាលពី​ថ្ងៃអាទិត្យ​នេះ​។ ក្នុងចំណោម​ក្រុង​ទាំង ២៨១ ដែល​អនុវត្ត​កម្មវិធី​នេះ​មិនមាន​មកពី​ទីក្រុង​តូ​ក្យូ​ទេ​។​

​នេះ​គឺជា​យន្តការ​មួយ​ដែល​រដ្ឋាភិបាល​មូលដ្ឋាន និង​រដ្ឋាភិបាល​ជាតិ ចែក​ថវិកា​ពាក់កណ្តាល​ដើម្បី​គាំទ្រ​។

​លោក Takashi Ryuzaki អ្នកវិភាគ​នយោបាយ និង​ជា​សាស្ត្រាចារ្យ នៅ​សាកលវិទ្យាល័យ Ryutsu Keizai បាន​និយាយថា មាន​រដ្ឋាភិបាល​ក្នុង​តំបន់​មួយចំនួន​ដែល​មិនអាច​មានលទ្ធភាព​លៃលក​សម្រាប់​បញ្ហា​នេះ​បាន​។​

​តែ​យ៉ាងណា រហូតមកដល់​ពេលនេះ មាន​មនុស្ស​មួយចំនួន​បាន​ស្វាគមន៍​ការផ្លាស់ប្តូរ​ដោយ​ភាព​រំភើប ដោយបាន​និយាយថា​៖ “​ខ្ញុំ​ពិតជា​អរគុណ​ណាស់ [​នោះ​គឺ​] ៦០ ម៉ឺន​យ៉េន​។ វា​នឹង​ជួយ​ដល់​ការចំណាយ​ក្នុងការ​រស់នៅ (​ក្រោយពេល​រៀបការ​)”៕ ដោយ​៖ លឹម ហុង (​ប្រភព​៖ nextshark)



spot_img
×