Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សូម​ប្រុងប្រយ័ត្ន​! ការបោកប្រាស់​ក៏​នៅតែមាន​តាមរយៈ​ការផ្ញើ​សារ SMS (Smishing)

spot_img

ភ្នំពេញ៖ ទោះបីជា​លោកអ្នក​តែងតែ​គិតថា​ការផ្ញើ​សារ​ជា SMS គឺជា​បច្ចេកវិទ្យា​ចាស់​មួយ​ដែល​មិនមាន​ភាពទាន់សម័យ ហើយ​ត្រូវបាន​គេ​ឈប់​ប្រើ ស្ទើរតែ​ទាំងស្រុង​ក៏​ហើយ​ក្ដី ប៉ុន្តែ​ផ្ទុយទៅវិញ​ការផ្ញើ​សារ​ជា SMS មិនទាន់​ត្រូវបាន​គេបោះបង់​ចោល​នៅឡើយ​ទេ ជាងនេះទៅទៀត​វា​ត្រូវបាន​ពួកក្រុម​ជនខិលខូច​យកទៅ​ប្រើ​ដើម្បី​បន្លំ​បោកប្រាស់​បាន​យ៉ាង​សាមញ្ញ និង​ងាយស្រួល​ថែម​ទៀតផង​។ ការបោកប្រាស់​តាមរយៈ​ការផ្ញើ​សារ​ត្រូវបាន​គេ​ឱ្យ​ឈ្មោះថា Smishing​។​ នេះបើតាមការផ្សាយព័ត៌មានរបស់នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department។

​ជា​ឧទាហរណ៍ ក្រុម​អ្នក​សន្តិសុខ​បច្ចេកវិទ្យា​បាន​ផ្សព្វផ្សាយ​កាលពីពេល​ថ្មីៗ​នេះ​ថា ពួកគេ​បានទទួល​សារ SMS ពី​ពួកក្រុម​ជនខិលខូច ដោយ​បន្លំ​ធ្វើជា​សារ​មកពី​ក្រុមហ៊ុន Apple ទៅ​បុរស​ម្នាក់​ដែលមាន​ឈ្មោះ Christopher ដោយ​ថា​រូបគាត់​ត្រូវបាន​ជ្រើសរើស​ឱ្យទទួល​បាន​ទូរ​សព្ទ iPhone 12 ដើម្បី​ធ្វើការ​ប្រើប្រាស់​សាកល្បង​។ អ្នកស្រាវជ្រាវ​បាន​បញ្ជាក់ថា​ពួកគេ​មិនមាន​ឈ្មោះ Christopher ប៉ុន្តែ​ជនខិលខូច​បាន​ប្រើ​ឈ្មោះ​មនុស្ស​ពិតៗ ដើម្បី​ធ្វើឱ្យ​អ្នក​ដែល​បាន​អាន​សារ​នោះ​ហើយ​មាន​អារម្មណ៍​ទាក់ទាញ​។ លើសពីនេះទៅទៀត​ពួកគេ​ក៏បាន​បន្ថែម​នូវ ឈ្មោះ​ផ្លូវ និង​ឈ្មោះ​ទីក្រុង​ពិត ដើម្បីឱ្យ​អ្នកអាន​គិតថា Christopher គឺជា​មនុស្ស​ពិត​ដែល​គេ​តាម​ទាក់ទង​ពិតប្រាកដ​មែន​។​

ជាទូទៅ​ក្រៅពី​សារ​លួងលោម​អ្នកអាន​ឱ្យ​លង់​ក្នុង​ល្បិច​របស់​ពួកគេ​នោះ ជនខិលខូច​ក៏មាន​ភ្ជាប់​មកជា​មួយ​នូវ​តំណ​ភ្ជាប់​ក្លែងក្លាយ ដើម្បី​ទាមទារ​ឱ្យ​លោកអ្នក​បញ្ចូល​ព័ត៌មាន​ផ្ទាល់ខ្លួន និង​លេខ​គណនី​ដូចជា លេខ​ប័ណ្ណឥណទាន ដើម្បី​បង់​សេវា​ថ្លៃ​ផ្ញើ​បន្តិចបន្តួច​មុននឹង​អាច​ទទួលបាន​ទូរ​សព្ទ​នោះ ប៉ុន្តែ​តាម​ការពិត​ពួកគេ​ធ្វើ​នេះ​គឺ គ្រាន់តែ​ចង់​ប្រមូល​ទិន្នន័យ និង​លេខ​ប័ណ្ណឥណទាន​របស់លោក​អ្នក ដើម្បី​លួច​យកលុយ​នៅក្នុង​គណនី​របស់លោក​អ្នក​តែប៉ុណ្ណោះ​។​

ទោះបីជា​នាយកដ្ឋាន​ពុំទាន់​បាន​ជួប​ករណី​ដូចគ្នា​ទៅនឹង​ករណី​ខាងលើនេះ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ក៏ដោយ​ក្តី នាយកដ្ឋាន​សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​នៅពេលដែល​បងប្អូន​បានទទួល​សារ ទោះជា​តាមរយៈ SMS ឬ​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ផ្សេងៗ​ថា បានឈ្នះ​រង្វាន់ ឬ​បានទទួល​អីវ៉ាន់​ដែល​បាន​ផ្ញើ​មកពី​ក្រៅប្រទេស​នោះ ព្រោះនេះ​គ្រាន់តែ​ជា​វិធី​លួងលោម​បោកប្រាស់​ដើម្បីឱ្យ​លោកអ្នក​ផ្ញើ​លុយ​ទៅឱ្យ​ពួកគេ​វិញ​នោះទេ​៕ដោយ៖កូឡាប​

spot_img
×