Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ស្រុក​ពញាឮ ឃាត់ខ្លួន​បុរស​ជា​ឪពុក ប្រើ​ខ្សែក្រវ៉ាត់​វាយ​កូនស្រី​ខ្លួនឯង រងរបួស​គួរ​ឲ្យ​អាណិត​

spot_img

កណ្ដាល ៖ នគរបាល​ស្រុក​ពញាឮ ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឪពុក​ម្នាក់ ប្រើ​ខ្សែក្រវាត់​វាយ​ធ្វើបាប​កូនស្រី​ខ្លួនឯង បណ្ដាល​ឲ្យ​របួសស្នាម​គួរ​ឲ្យ​អាណិត​។ ករណី​ហិង្សា​វាយ​ធ្វើបាប​កូន​យ៉ាង​ព្រៃផ្សៃ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង ១៥ និង​៣០​នាទី ស្ថិតក្នុង​ភូមិ​ស្រះ​ពោធិ ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល​។​

​មន្ត្រីនគរបាល​ស្រុក​ពញាឮ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ គឹម ខាយ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ ខ្មែរ​(​ត្រូវជា​ឪពុក​) ។ ចំណែក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ខា លក្ខិណា ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់​នំ​(​កូនបង្កើត​)​។ ជនសង្ស័យ​និង​ក្មេងស្រី​រងគ្រោះ មាន​ទីលំនៅ​ភូមិ ស្រះ​ពោធិ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល​។​

​ប្រភព​ដដែល​បន្តថា នៅ​ថ្ងៃកើតហេតុ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ខា លក្ខិណា បាន​ជិះ​ម៉ូតូ​ម៉ាក Icon ពណ៌​ក្រហម​លាយ​ខ្មៅ ដឹក​ប្អូនស្រី​ឈ្មោះ ខា ស្រី​នុត អាយុ​៣​ឆ្នាំ ទៅរក​ប្តី​នៅ​ម្តុំ​ដីក្រហម កន្លែង​តង់​ខៀវ ស្ថិតក្នុង​ភូមិ​ស្រះ​ពោធិ ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ក្នុងពេលនោះ​ជនសង្ស័យ​ឈ្មោះ ខឹម ខាយ បាន​ដើរ រក​ជនរងគ្រោះ​ជា​កូនបង្កើត ខណៈនោះ​ជនសង្ស័យ​បានឃើញ​ជនរងគ្រោះ​កំពុង​ព​ប្អូន​ឈ្មោះ ខា ស្រី​នុត នៅ​ម្តុំ​កែង​ផ្លូវ​បេតុង ចូល​ភូមិ​ស្រះ​ពោធិ៍ ឃុំ​ភ្នំ​បាត (​កន្លែងកើតហេតុ​) ស្របពេលនោះ ជនសង្ស័យ​បាន​ដេញ​ឲ្យ​ជនរងគ្រោះ​ព​ប្អូន​និង​យក​ម៉ូតូ​ទៅផ្ទះ ប៉ុន្តែ​ជនរងគ្រោះ​មិន​ព្រមទៅ ស្រាប់តែ​ជនសង្ស័យ​ជា​ឪពុក​ខឹង​បាន​ហូត​ទាញយក​ខ្សែក្រវាត់​ពី​ចង្កេះ វាយ​ទៅ​កូនស្រី ត្រូវចំ​កែងដៃ​ខាងស្តាំ​១​ខ្សែក្រវាត់ និង​ចំ​កំភួនជើង​ខាងឆ្វេង​១​ក្រវ៉ាត់ បណ្តាល​ឲ្យ​មាន​របួសស្នាម ។ ក្រោយមក​សមត្ថកិច្ច​បា​ន​ទទួល​ព័ត៌មាន​ថា​៖ មាន​ករណី​ឪពុក​វាយ​កូន ភ្លាម​នោះបាន​ចុះទៅ​កន្លែងកើតហេតុ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​ធ្វើការ​សាកសួរ និង​បន្ត​ចាត់ការ​តាម​នីតិវិធី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×