Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំជួលចិត្ត​! លោកយាយ​អាយុ ៩៦ ឆ្នាំ ស្រក់​ទឹកភ្នែក ខណៈ​ហុច​លុយ​ឲ្យ​បងប្រុស​អាយុ ១០១ ឆ្នាំ ទុក​ទិញ​របស់​ឆ្ងាញ់ៗ​ហូប ពេល​លា​បែក​គ្នា​ទៅវិញ (​វីដេអូ​)

spot_img

​លោកយាយ​ម្នាក់​បានធ្វើ​ឲ្យ​គ្រប់គ្នា​នៅលើ​អ៊ីនធឺណិត សម្តែង​នូវ​ក្តី​ស្រណោះ​ជាខ្លាំង ខណៈ​គាត់​បានបង្ហាញ​នូវ​ខណៈពេល​ដ៏​រំជួលចិត្ត​មួយ​បង្ហា​ថា ទោះ​មាន​អាយុ​ច្រើន​ប៉ុន្មាន​ក៏ដោយ ក៏​ចំណង​ទំនាក់ទំនង​សេចក្តីស្រឡាញ់​រវាង​អ្នក និង​បងប្អូន​បង្កើត​របស់​អ្នក កាន់តែ​ជ្រៅ​ខ្លាំង​ឡើងៗ​។​

​កាលពីពេល​ថ្មីៗ​នេះ វីដេអូ​មួយ​បាន​ផ្ទុះឡើង​នៅក្នុង​ប្រទេស​ចិន ដែល​រៀបរាប់​ពី​ទំហំ​នៃ​សេចក្តីស្រឡាញ់​រវាង​បងប្អូន​បង្កើត​លោកយាយ​អាយុ ៩៦ ឆ្នាំ និង​បងប្រុស​របស់គាត់​អាយុ ១០១ ឆ្នាំ ដែល​ពួកគាត់​ទាំងពីរ​រស់នៅក្នុង​នៅ​ខេត្ត​ជាំ​ង​ស៊ី ប្រទេស​ចិន​។​

​នៅក្នុង​វីដេអូ យើង​អាច​មើលឃើញថា នៅពេលដែល​លោកយាយ​បាន​មកជួប​បងប្រុសរ​បស់​គាត់ កំពុង​អង្គុយ​នៅក្នុង​រថយន្ត​។ នៅពេលនោះ គាត់​បាន​យកប្រាក់​ចំនួន ២០០ យ័ន (៣០ ដុល្លារ​) ជូនទៅ​បងប្រុស​ហើយ​ភ្លាមៗ​នោះ​បងប្រុស​គាត់ ក៏បាន​ចាប់ដៃ​របស់គាត់​រលាក់​ច្រើនដង មុន​ទទួល​យកលុយ​។ បងប្រុស​គាត់​បន្ទាប់មក ក៏បាន​សម្លឹង​ទៅ​ទៅកាន់​ប្អូនស្រី​ដែល​កំពុង​ទឹកភ្នែក​រលី​ងរ​លោង​។ ក្រោយមក លោកយាយ​ក៏បាន​យំ ហើយ​យកដៃ​របស់គាត់​ជូត​ទឹកភ្នែក ព្រោះតែ​ក្តីបារម្ភ​ពី​សុខទុក្ខរ​បស់បង​មិនដឹង​យ៉ាងម៉េច​យ៉ាង​ម៉ា​នោះទេ​។​

​បើតាម​ប្រភព​សារព័ត៌មាន​ចិន Daily បាន​ចុះផ្សាយ​ឲ្យ​ដឹងថា បងប្រុស​របស់លោក​យាយ​រូបនោះ បាន​រងរបួស​ត្រគាក​កាលពីដើម​ខែកញ្ញា ដូច្នេះ គាត់​ពិតជា​មានការ​ព្រួយបារម្ភ​ជាខ្លាំង​។ លោកយាយ​ពិតជា​ចង់​ទៅលេង​សួរសុខទុក្ខ​បងប្រុស​ដែរ ប៉ុន្តែ ដោយសារតែ​គាត់​ក៏មាន​ជំងឺ ហេតុដូច្នេះ កូនប្រុស​របស់​បងប្រុស​គាត់ ក៏បាន​នាំ​ឪពុក​មកលេង​គាត់​តែម្តងទៅ​។​

​រឿង​ដំបូង​ដែល​លោកយាយ​និយាយ​ទៅកាន់​បងប្រុស​នៅពេល​ពួកគាត់​បាន​ជួបគ្នា​គឺ​៖ “​បងប្រុស​អើយ តើ​បង​ជួប​គ្រោះថ្នាក់​ធ្លាក់​នៅទីណា​?”​។ ដោយឡែក នៅពេល​លាគ្នា​ទៅវិញ លោកយាយ​ក៏បាន​ឲ្យ​លុយ​បងប្រុស​ចំនួន ២០០ យ័ន ដោយ​ពោល​ពាក្យ​ថា “​ទុក​សម្រាប់​ទិញ​របស់​ឆ្ងាញ់ៗ​ហូប​ណា​បង​!”៕ ដោយ​៖ លឹម ហុង​


spot_img
×