Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​កូរ៉េ​ជួបប្រជុំគ្នា​លើក​ទី​១០​ដើម្បី​ពិនិត្យមើល​លើ​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​.​កូរ៉េ​

spot_img

​ភ្នំពេញ​៖​តប​តាម​ការអញ្ជើញ​របស់​ឯក​ឧ​ត្ត​ម ផាម ប៊ិ​ញ​មិញ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​វៀតណាម ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ លើក​ទី​១០ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៨​ខែកញ្ញា​ឆ្នាំ​២០២០ តាម​ប្រព័ន្ធ​វីដេអូ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បញ្ជាក់ថា​កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​សហប្រធាន​ឯកឧត្តម​ផាម ប៊ិ​ញ​មិញ​និង​លោកជំទាវ កាង​ក្យុ​ង​វ៉ា រដ្ឋមន្ត្រីការបរទេស​សាធារណរដ្ឋ​កូរ៉េ​។​

​ក្រសួងការបរទេស​បាន​លើកឡើង​ទៀតថា នៅក្នុង​កិច្ចប្រជុំ​នេះ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​.​សា​ធារ​ដ្ឋ​កូរ៉េ នឹង​ពិនិត្យមើល​ឡើងវិញ​នូវ​វឌ្ឍនភាព នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​.​សា​ធារ​ដ្ឋ​កូរ៉េ និង​កំណត់​ទិសដៅ​ន​អនាគត​នៃ​កិច្ចសហប្រតិបត្តិការ​នេះ​។​រដ្ឋមន្ត្រីការបរទេស នឹង​រិះរក​គ្រប់​មធ្យោបាយ​ក្នុងការ​ពង្រឹង​ភាពជា​ដៃគូ​និង​សាមគ្គីភាព ក្នុងការ​ដោះស្រាយ​បញ្ហា​ក្នុង​តំបន់ និង​សកល​សម្រាប់​កំណើន​ការអភិវឌ្ឍ និង​វិបុលភាព​ប្រកបដោយ​ចីរភាព​នៅក្នុង​តំបន់​ទន្លេមេគង្គ និង​សាធារណរដ្ឋ​កូរ៉េ​។​

​សូម​ជម្រាប​ផងដែរ​ថា នៅក្នុង​កិច្ច​នេះ​រដ្ឋមន្ត្រីការបរទេស នឹង​ពិភាក្សា​សម្រាប់​កិច្ចប្រជុំ​កំពូល​មេគង្គ​.​សាធារណរដ្ឋ​កូរ៉េ​ផងដែរ​។ ហើយ​បណ្តា​ប្រទេស​តាម​ដង​ទន្លេមេគង្គ​រួមមាន​ចិន ភូ​ម៉ា ថៃ ឡាវ កម្ពុជា​និង​វៀតណាម​៕​ដោយ​៖​ឡេង​បញ្ញា​ឬ​ទ្ធិ​

spot_img
×