Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ជប៉ុន​ឈ្មោះ Basis Point ដ៏​ធំ​នៅ​ជប៉ុន បានមក​ដាក់ទុន​វិនិយោគ លើ​វិស័យ​អ​ចនទ្រ​ព្យ​ដំបូង​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖​ក្រុមហ៊ុន​នេះ​នឹង​វិនិយោគ​លើ​ការផ្តល់​កន្លែងធ្វើការ​ងា​រ​ជូន​ដល់​អ្នកជំនួញ អាជីវករ អ្នកវិនិយោគ​នានា​អាចមក​កាន់​ក្រុមហ៊ុន​ដើម្បី​ធ្វើ​ការងារ​រួមគ្នា ប្រកបដោយ​សុវត្ថិភាព​និង​ប្រសិទ្ធភាព​ការងារ​។ នេះ​តាម​ការលើកឡើង​របស់​ប្រធាន​គ្រប់គ្រង​ផ្នែក​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​Basis Point, លោក​ហ៊ី​កា​រ៉ុ ម៉ូ​រ៉ា​យ៉ាម៉ា (Hikaru Marayama) ក្នុងពេល​បើកសម្ពោធ​ក្រុមហ៊ុន​លើក​ទី​១ មាន​ទីតាំងនៅ​តំបន់​បឹងកក់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃទី​២៥​ខែកញ្ញា​ឆ្នាំ​២០២០​។​

​លោក​ហ៊ី​កា​រ៉ុ ម៉ូ​រ៉ា​យ៉ាម៉ា​បាន បញ្ជាក់ថា​៖ ក្រុមហ៊ុន​របស់លោក​បាន​ដាក់ទុន​វិនិយោគ លើ​ការបង្កើត​ការិយាល័យ​សម្រាប់​សម្រាប់​ជួល ឲ្យ​អ្នកជំនួញ អ្នករកស៊ី និង​មនុស្ស​ជាច្រើន​អាចមក​កាន់​BasisPoint ដើម្បី​ប្រាស្រ័យ​ទាក់ទង​គ្នា​លើ​មុខ​ជំនួយ​រកស៊ី និង​ការងារ​នានា​របស់​ពូកគេ​។​

​គោលបំណង​នៃ​ការបើក​ក្រុមហ៊ុន Basis Point កម្ពុជា​បន្ទាប់ពី​បាន​សិក្សា​ស្វែង​មើលឃើញ ពី​កំណើន​ផលិតផល​ក្នុងស្រុក​(GDP) របស់​ប្រជាជន​កម្ពុជា មាន​កំណើន​ខ្ពស់​គួរ​ចាប់អារម្មណ៍​។ ទោះបី​បច្ចុប្បន្ន​មាន​ការរីក​រាលដាល​នៃ​កូ​វីដ​-១៩​ក្តី តែ​វា​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ សេដ្ឋកិច្ចកម្ពុជា​ដូច​បណ្តា​ប្រទេស​មួយចំនួន ទើប​ក្រុមហ៊ុន​សម្រេច​មក​វិនិយោគ​នៅ​កម្ពុជា ។​

​លោក​ប្រធាន​ផ្នែក​ពាណិជ្ជកម្ម បានបញ្ជាក់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​Basis Point មក​វិនិយោគ​នៅ​កម្ពុជា​ថា នៅ​ជប៉ុន​ក្រុមហ៊ុន​មាន​សមាជិក​ចំនួន​ប្រមាណ​៤​ម៉ឺន​នាក់ និង​មាន​ទីតាំង​ចំនួន​៦​កន្លែង​ដែល​ធ្វើ​ឲ្យ Basis Point ក្លាយជា​កន្លែងធ្វើ់កា​រងា​រ​ដ៏​ធំជាងគេ​នៅ​ជប៉ុន​។ ហើយ​នៅពេល​អនាគត​ឈាន​ចូលដល់​យុគ្គសម័យ​ទំនើប យើង​បាន​គិតពី​ការពង្រីក​ខ្លួន​ក្រៅប្រទេស​ផងដែរ​។​

​លោក​ហ៊ី​កា​រូ ម៉ូ​រ៉ា​យ៉ាម៉ា​(Hikaru Marayama) បានលើកឡើង​ទៀតថា ការដាក់ទុន​វិនិយោគ​របស់​ក្រុម ហ៊ុន​Basis Point ដោយបាន​មើលឃើញថា ប្រទេស​កម្ពុ​ជាមាន​ខៀន​សេដ្ឋកិច្ច​រឹងមាំ កំណើនសេដ្ឋកិច្ច​គួរ​ចាប់អារម្មណ៍ ទោះបី​ពេលនេះ​សេដ្ឋកិច្ចពិភពលោក រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​-១៩​ក៏ដោយ តែ​សេដ្ឋកិច្ចកម្ពុជា​នៅតែមាន​ស្ថិរភាព​គួរកត់សម្គាល់ និង​បន្ត​កើនឡើង​រាល់​ឆ្នាំ ដូច្នេះ​នឹងមាន​មនុស្ស​ច្រើន​មកពី​គ្រប់ទិសទី ចូលមក​ធ្វើការ​នៅ​កម្ពុជា ជាពិសេស​ទីក្រុង​ភ្នំពេញ ក៏មាន​ការប្រមូលផ្តុំ​កើនឡើង​ដែរ ហើយ​កន្លែងធ្វើការ​ងារ​កាន់តែ​សំខាន់​ដែរ​។ យើង​ចង់​ផ្តល់​កន្លែងធ្វើការ​ងារ​ទំនើប ដល់​ពួកគេ​ប្រកបដោយ​សុវត្ថិភាព និង​គាំទ្រ​ដល់​ការកែលម្អ​ផ​លិ​ភាព​របស់​ពួកគេ​៕​ដោយ​៖​ឡេង បញ្ញា​ឬ​ទ្ធិ​


spot_img
×