Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​បើករថយន្ត ជ្រុល​ចង្កូត​ទៅបុក​ពីក្រោយ​រថយន្ត​មួយគ្រឿង​ទៀត បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​(វីដេអូ)

spot_img

​ភ្នំពេញ​÷​បុរស​ម្នាក់​បើករថយន្ត​រេ​ចង្កូត​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត ចត​នៅ​ចិញ្ចើមផ្លូវ​ពេញទំហឹង​បណ្ដាលឱ្យ​រង​ការខូចខាត​ផ្ទៃ​ខាងក្រោយ​ទាំងស្រុង​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ៩ និង ៣០ នាទី​យប់ ថ្ងៃ​សៅរ៍​ទី ២៦ ខែកញ្ញា​ឆ្នាំ ២០២០ នៅតាម​បណ្ដោយ​ផ្លូវ ៣០​ម៉ែត្រ​សង្កាត់​ចោមចៅ​ទី ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក បា​ឡែ​ន ពណ៌​ទឹកប្រាក់​មួយគ្រឿង​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ​
2-Q 7376 ចត​នៅ​ចិញ្ចើមផ្លូវ ស្រាប់​តែមួយ​ស្ទុះ​មក​គេ​បានឃើញ​រថយន្ត ម៉ាក ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់​មួយគ្រឿង ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2-AC 9817 )​បើកបរ​ដោយ​បុរស​ខាងលើ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ ក៏​ជ្រុល​ចង្កូត​ទៅបុក​ពីក្រោយ​រថយន្ត​ម៉ាក​បា​ឡែ​ន​ពេញទំហឹង បណ្ដាល​ឲ្យ​ខ្ទាត​ទៅ​ចិញ្ចើមផ្លូវ​រង​ការខូចខាត​ទាំងស្រុង ។ បញ្ជាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ មិន​បង្ក​របួសស្នាម និង​មិនមាន​អ្នក​បាត់​បង់ជីវិត​ទេ រង​ការ​ខូច​តែ​រថយន្ត​២​គ្រឿង​ប៉ុណ្ណោះ ។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយនឹង​ជំនាញ ចុះ​មកដល់​ក៏បាន​ព្យាយាម​សម្របសម្រួល ទៅដល់​ភាគី​ទាំង​២ ចុងក្រោយ​រថយន្ត ហាយ ឡែ​ន​ឌ័​រ​ក៏បាន​សង​ជា​សំណង​ជួសជុល​ឲ្យ​រថយន្ត​បា​ឡែ​ន​ដោយ​ចេញថ្លៃ​រង​ការខូចខាត ៕​ដោយ​៖​សា មេ​ត​


spot_img
×