Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនដៃដល់​ម្នាក់ បាន​ដក​កាំភ្លើង​បាញ់​ទៅលើ​បុរស​ជាងកាត់សក់ ស្លាប់​ក្នុង​ថ្លុកឈាម ហើយ​រត់​គេចខ្លួនបាត់​(វីដេអូ)

spot_img

​ភ្នំពេញ​÷​ជនដៃដល់​ម្នាក់​បាន​ទាញ​កាំភ្លើង​មក​បាញ់​បុរស​ម្នាក់ ដែលជា​ជាងកាត់សក់​មួ​យ​គ្រាប់​ស្លាប់​យ៉ាង​អាណោចអាធ័ម​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង 10​យប់ ថ្ងៃ​សៅរ៍​ទី ២៦ ខែកញ្ញា​ឆ្នាំ ២០២០ តាម​បណ្ដោយ​ផ្លូវ ២៩ សង្កាត់​បឹងកក់ ២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

​ប្រភពព័ត៌មាន​ពី​ស្ត្រី​ម្នាក់​ជា​មីង​របស់​ជនរងគ្រោះ នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ​រួមទាំង​មានកូន​៤ នាក់​បានមក​ជួល​ផ្ទះ​ប្រកបមុខរបរ​កាត់សក់ ជិត ២០ ឆ្នាំ​មកហើយ​ចំណែកឯ​ជនដៃដល់​ទើបតែ​មក​ជួល​ផ្ទះ​លក់​អីវ៉ាន់​ទើប​បានតែ​៣​ខែ​ទេ មិនដឹងថា​មាន​គំនុំ​គំ​គួ​ន​អី​ពី​ណា​មក​នោះទេ រីឯ​ជនរងគ្រោះ​គាត់​ស្លូត​ណាស់​មិនដែល​បង្កជម្លោះ​ជាមួយ​អ្នកណា​ដែរ ស្រាប់តែ​នៅ​ម៉ោង​១០ និង ៣០ នាទី​ជនរងគ្រោះ​បាន​ប្រមូល​សម្ភារ និង​អូស​ម៉ូតូ​ចូល ស្រាប់តែ​លិចមុខ​ជនដៃដល់ មក​ប្រតាយប្រតប់​នៅមុខ​ផ្ទះ​កាត់សក់​រួច​បា​ន​ដក​កាំភ្លើង​បាញ់​មួយ​គ្រាប់​ចំ​បំពង់ក បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម ចំណែកឯ​ជនដៃដល់​រត់គេចខ្លួន​បាត់ស្រមោល ។​

​សព​មានឈ្មោះ សុខ​គេ​ន​ភេទ​ប្រុស​អាយុ ៣៣ ឆ្នាំមាន​មុខរបរ​ជាង​កាត់សក់​មាន​ប្រពន្ធ​និង​កូន​៤ នាក់ មាន​ស្រុកកំណើត​នៅ​ភូមិ​កំបោ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​
​បច្ចុប្បន្ន ជួល​ផ្ទះ​នៅ​ផ្លូវ ២៩១ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក ភ្នំពេញ ។​ ចំណែកជនដៃដល់ឈ្មោះ លី ថារិយ ជាមន្រ្តីនគរបាល។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន ក៏ដូចជា​មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌ បាន​ចុះ​មកដល់​កន្លែងកើតហេតុ និង​ធ្វើការ​ហ៊ុមព័ទ្ធ​នៅ​ចំណុច​ទីតាំង​កើតហេតុ​ខាងលើ រួច​បាន​រាយការណ៍​ទៅ​ផ្នែក​ជំនាញ​កោសល្យវិច័យ​ចុះមក​ពិនិត្យ ក្រោយពី​ជំនាញ​ផ្នែក​កោសល្យវិច័យ បាន​ពិនិត្យ​ទៅលើ​សាកសព​រួច​បាន​ប្រាប់ថា ជនរងគ្រោះ​ស្លាប់​ដោយ​ជនសង្ស័យ​បាញ់​១​គ្រាប់ ចំ​ដើមទ្រូង​ពិតប្រាកដ​មែន រួច​បានធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​ជនសង្ស័យ​សម​ត្ថ​កិច្ច​និង​ធ្វើការ ស្រាវជ្រាវ​តាម​ចាប់ខ្លួន​យកមក​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕​ដោយ​៖ សា មេ​ត​


spot_img
×