Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រើ​អំពើ​ហឹ​ង្សា​ដោយ​ចេតនា​មាន​អាវុធ​កាលពី​១០​ឆ្នាំមុន ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​តាម​ដីកា​

spot_img

​កំពង់ធំ​៖ ជនសង្ស័យ​ដែល​បាន​ប្រើ​អំពើ​ហឹ​ង្សា​ដោយ​ចេតនា​មាន​អា​វុ ធ​កាលពី​ឆ្នាំ​២០១០ ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​បារាយណ៍ ឃាត់​បាន​តាម​ដីកា​របស់​តុលាការខេត្ត​កំពង់ធំ​។​

​សមត្ថកិច្ច​នគរ​បាន​ស្រុ​បារាយណ៍ ចុះ​អនុវត្ត​ដីការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ប្រើ​អំពើ​ហឹ​ង្សា​ដោយ​ចេតនា​មាន​អាវុធ នៅ​ភូមិ​ដូន​ប៉ែន ដែល​បាន​ប្រ​ព្រិ​ត្ត​កាលពី​ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ​២០១០ កន្លងទៅ​នៅ​ថ្ងៃទី​២៦​ខែកញ្ញា ឆ្នាំ​២០២០ សមត្ថកិច្ច​ចុះ​ប្រតិបត្តិការ​អនុវត្តន៍​ដីកា ចាប់ខ្លួន​លេខ​៩៦/២០១០​។​

​តប​តាម​កម្មវត្ថុ​ខាងលើ កាលពី វេលា​ម៉ោង​១០ កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ និង​កម្លាំង​ប៉ុស្ដិ៍នគរបាល ឃុំ បឹង តាម​បញ្ជា​របស់លោក​វរសេនីយ៍ឯក សួង ថេ​ន អធិការ​ស្រុក ចុះ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៩៦ ចុះ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១១ របស់លោក ស៊ិត វណ្ណ​: ចៅក្រម​ស៊ើបសួរ​អម​សាលាដំបូង​ខេត្តកំពង់ធំ បង្គាប់​ឲ្យ​ចាប់ខ្លួន​ជន​ឈ្មោះ ទើ ជុ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម នៅ​ភូមិ​ដូន​ប៉ែន ឃុំ​បឹង ស្រុក​បារាយណ៍ ពីបទ ហិង្សា​ដោយ​ចេតនា​មាន​អាវុធ កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១០ នៅ​ភូមិ​ដូន​ប៉ែន ឃុំ​បឹង​៕ ដោយ​៖​កូ​ឡាប​

spot_img
×