Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល​ប្រកាស​ពី​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ថ្មី លើ​បុរស​ជនជាតិ​ហុកគ្រី​អាយុ​៧០​ឆ្នាំ ដែល​រត់គេចខ្លួន​កាលពី​ម្សិលមិញ

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន ស្តីពី​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី ១​នាក់ លើ​បុរស​ជនជាតិ​ហុង​គ្រី អាយុ​៧០​ឆ្នាំ ដែល​រត់គេចខ្លួន​កាលពី​ម្សិលមិញ ហើយ​ត្រូវបាន​រកឃើញ​វិញ និង​បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា បុរស​ជនជាតិ​ហុង​គ្រី​អាយុ​៧០​ឆ្នាំ រស់នៅក្នុង​បុរី​អាថែន ភូមិ​គ្រួស សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ខេត្ត សៀមរាប លទ្ធផល​ធ្វើតេស្ត គឺ វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ដែល​បានបញ្ជាក់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ហើយ​ដែល ក្រសួង​បានចេញ​សេចក្ដី​ជូន​ព័ត៌មាន រួមទាំង​ប្រវត្តិ​ធ្វើដំណើរ​របស់គាត់ ជម្រាបជូន​សាធារណជន នា​រសៀល​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ រួចហើយ​ដែរ​។​

​ដោយឡែក​សម្រាប់​ការស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​វិញ ក្រសួងសុខាភិបាល​បញ្ជា​ក់ថា ក្រុមការងារ​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប និង​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង របស់​ក្រសួងសុខាភិបាល ដោយ​សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​សហរដ្ឋអាមេរិក បាននិងកំពុង​ធ្វើការ​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​ខាងលើ ហើយ​ក្រសួង​សូម​ជម្រាបជូន​ដូចតទៅ ភរិយា​បុរស​ជនជាតិ​ហុង​គ្រី​នេះ ជា​ស្ត្រីជន​ជាតិខ្មែរ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ និង​ធ្វើការ​តាមដាន​សុខ ភាព នៅក្នុង​មន្ទីរពេទ្យ​ខេត្តសៀមរាប​។ លទ្ធផល​តេស្ត​លើក​ទី​១​របស់គាត់ គឺ អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ នៅ​ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ​២០២០ នេះ​។​
​អ្នកបើក​ម៉ូតូ​កង់​បី (​តុ​តុ​) នៅ​ខេត្តសៀមរាប ត្រូវបាន​ក្រុមការងារ​រក​គាត់​ឃើញ​ហើយ នៅ​រសៀល​ថ្ងៃទី​២៦ ខែ កញ្ញា ឆ្នាំ​២០២០ និង​បានមក​ពិនិត្យ​តាមដាន​សុខភាព ព្រមទាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ នៅក្នុង​មន្ទីរពេទ្យ ខេត្តសៀមរាប​។ ភរិយា និង​កូន​២​នាក់ ត្រូវបាន​ណែនាំ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​នៅផ្ទះ​របស់គាត់ ដើម្បី​គាត់​ដាន​សុខភាព​ដែរ​៕​ដោយ​៖​កូ​ឡាប​

 

spot_img
×