Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​នៅ​ស្រុក​ល្វាឯម ជិត​១០០​នាក់​ផ្ទុះ​ជំងឺ​គ្រុន​ឈី​ក ស្នងការ​នគរបាល​ខេត្ត​ចុះទៅពិនិត្យ​ផ្ទាល់​ទាំងយប់​

spot_img

​កណ្ដាល​៖ ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៩០​នាក់​រស់នៅ​ភូមិ​ពាម​ស្តី ឃុំ​ព្រែក​ឫស្សី ស្រុក​ល្វាឯម ខេត្តកណ្តាល កំពុងមាន​បញ្ហា​ឆ្លង​ជំ​ងឹ​គ្រុន​ឈី​ក ក្នុងនោះ​មាន​អ្នក​ធ្ងន់ធ្ងរ​ចំនួន​១២​នាក់ ដោយ​ទទួលបាន​ការពិនិត្យ​ព្យាបាល​ពី​គ្រូពេទ្យ​និង ក្រុម​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​។​

​នៅ​យប់​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ នេះ លោក​ឧត្ដមសេនីយ៍ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល ដឹកនាំ​លោក​ស្នងការរង លោក​អធិការនគរបាល​ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ ចុះសួរសុខទុក្ខ និង​ពិនិត្យ​ស្ថានការណ៍​ជាក់ស្តែង​ទាំងយប់ បន្ទាប់ពី​មាន​សេចក្ដីរាយការណ៍​ថា​មានការ​សង្ស័យ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ពាម​ស្តី ឃុំ​ព្រែក​ឫស្សី ស្រុក​ល្វាឯម ខេត្តកណ្តាល ជាច្រើន​នាក់​មាន​រោគសញ្ញា​ជម្ងឺ​គ្រុន​ឈី​ក​។​

​លោក កន សុកកាយ អភិបាលស្រុក​ល្វាឯម បាន​ថ្លែងប្រាប់​អង្គភាព​ព័ត៌មាន ឲ្យ​ដឹង​នៅ​យប់​ថ្ងៃទី​២៦ ខែកញ្ញា នេះ​ថា បន្ទាប់ពី​ទទួលបាន​ដំណឹង​ថា ពលរដ្ឋ​យើង​ចាប់ផ្ដើម​មាន​អាការ​មិន​ស្រួល​កាន់តែ​ច្រើនឡើងៗ ខាង​អាជ្ញាធរ​ស្រុក និង​ខាង​សុខាភិបាល​ខេត្ត បាន​ចុះមក​ដល់ទី​តាំង​ផ្ទាល់ ខណៈ​ភូមិ​នេះ​ជា​តំបន់​ដាច់ស្រយាល ជាប់​ព្រុំប្រទល់​ខេត្តព្រៃវែង ទើប​អាជ្ញាធរ​សម្រេច​រៀបចំ​ពួ​ក​គាត់​ក្នុង​សាលាឆាន់​សិន ហើយ​យើង​អាច​គ្រប់គ្រង​ស្ថានការណ៍​បានល្អ​១០០ ខណៈ​អ្នកជំងឺ​ធ្ងន់ធ្ងរ​ទាំង​១២​នាក់ ទទួលបាន​ការយកចិត្ត​ទុកដាក់​ជាពិសេស​។​

​លោក​អភិបាលស្រុក​បាន​បន្តថា ដោយសារ​ពលរដ្ឋ​ពុំ​បានមក​មណ្ឌល​សុខភាព​នៅ​ស្រុក​ល្វាឯម​នោះទេ ពោល​ពេល​កំពុង​មិន​ស្រួលខ្លួន​ពួកគាត់​នាំគ្នា​ទៅ​មណ្ឌល​សុខភាព នៅ​ព្រៃវែង ឯណោះ​ព្រោះ​នៅ​ជិត​ជាង​ដែល​កត្តា​នេះ​ជាហេតុ​នាំឱ្យ​ខាង​អាជ្ញាធរ ពុំ​ទទួលបាន​ព័ត៌មាន​ទាន់ពេលវេលា ប៉ុន្តែ​បន្ទាប់ពី​មានការ​ពិនិត្យ​រកឃើញ​ថា​ពលរដ្ឋ​ឆ្លង​គ្រុន​ឈី​ក ខាង​អាជ្ញាធរ និង​សុខាភិបាល បាន​ដុតដៃដុតជើង​មក​សង្គ្រោះ​ភ្លាមៗ​ទាន់ពេលវេលា​។​

​លោក​បញ្ជាក់ទៀតថា ដោយសារតែ​កល​ត​ឡើង​ភ្លាមៗ​ពេក ខាង​អាជ្ញាធរ​ក្ដាប់​ដំណឹង​បាន​ប៉ុណ្ណឹង​សិន​រង់ចាំ​ការ Update នាពេល​ក្រោយ​បន្តទៀត​។​

​ស្ថិតក្នុង​ចំណោម​អាជ្ញាធរ​ពាក់ព័ន្ធ យប់​នេះ​ក៏​ឃើញ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល ក៏បាន​ដឹកនាំ​កម្លាំង​ចុះទៅ​ជួយ​អ្នក​ជម្ងឺ​ទាំងអស់ តាម​សមត្ថភាព​ផងដែរ ដែល​កាយវិការ​នេះ ទទួល​បានការ​សាទរ​និង​កក់ក្ដៅ​យ៉ាងខ្លាំង​ពី​ពលរដ្ឋ​។​

​គួរ​ជម្រាប​ថា ជំងឺ​គ្រុន​ឈី​កកើត​នៅ​ស្រុក​ព​ញ​ញា​ឮ​មួយចំនួន ហើយ​អាជ្ញាធរ​បាន​ព្យាបាល​ពួកគាត់​បានជា​សះស្បើយ​១០០%​ហើយ ៕
​ដោយ​៖​កូ​ឡាប​

spot_img
×