Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ស្ទាក់​ឃាត់​រថយន្ត​ផ្លាកលេខ ខម​2-6158 ដឹកជញ្ជូន​សត្វ​ប្រវឹក​ព្រៃ​ចំនួន​៥៥៣​ក្បាល​លួច​នាំចូល​ពី​ប្រទេស​ថៃ

spot_img

​សៀមរាប​៖ កម្លាំង​គណៈបញ្ជាការ​ឯកភាព​នៃ​រដ្ឋបាល​ស្រុក​ប្រាសាទបាគង កា​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ឈានចូល ថ្ងៃទី​២៦​ខែកញ្ញា​ឆ្នាំ​២០២០ បាន​សហការ​ជាមួយ​កម្លាំងចម្រុះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានធ្វើ​ការឃាត់ រថយន្ត​សង្ស័យ ១​គ្រឿង ម៉ាក​ឡង់​គ្រី​ស័​រ​ពណ៌​ត្រេអ៊ី​ប៉ា​រា ពាក់​ផ្លាកលេខ ខម​2-6158 ព្ព្រមទាំង​អ្នកបើកបរ​និង​អ្នករួមដំណើរ នៅ​ចំណុច​ភូមិ​ជ្រៃ ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​បាន​រកឃើញ​មានការ​ដឹកជញ្ជូន​សត្វ​ប្រវឹក​ព្រៃ​ចំនួន​៥៥៣​ក្បាល​ដោយ​ខុសច្បាប់​។​

​សមត្ថកិច្ច​បញ្ជាក់ថា បន្ទាប់ពី បាន​សាកសួរ ជនសង្ស័យ​បាន​សារភាពថា សត្វ​ប្រវឹក​ព្រៃ​ទាំងនេះ ត្រូវបាន​ពួកគេ​លួច​នាំចូល​មកពី​ខេត្ត​ស្រះកែវ ប្រទេស​ថៃ បម្រុង​យកទៅលក់​នៅ​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង ត្រូវបានធ្វើ​កំណត់ហេតុ និង​ប្រគល់​បន្ត​ជូន ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្រុក​បន្ទាយស្រី ដើម្បី ចាត់ការ បន្ត​តាម​នីតិវិធី​នៃ​ច្បាប់​។​

​ក្នុងនាម​ប្រធាន​គណៈបញ្ជាការ​ឯកភាព​នៃ​រដ្ឋបាល​ស្រុក​ប្រាសាទបាគង សូម​ធ្វើការ​កោតសរសើរ នឹង​លើកទឹកចិត្ត ឲ្យ​កងកម្លាំង​ទាំងអស់ បង្កើន​សកម្មភាព បង្ការ បង្ក្រាប​និង​ទប់ស្កាត់ បទល្មើស​ប្រភេទ​នេះ និង​បទល្មើស​ផ្សេងៗ​ទៀត អោយ​ដូច​ភ្លៀងរលឹម កុំអោយ​កើតមាន​ក្នុង​មូលដ្ឋាន​យើង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×