Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល​ឃាត់ខ្លួន​ជនជាតិ​ចិន ២​នាក់ ដែល​បង្ក​ឲ្យ​មាន​អគ្គិភ័យ​ឆេះ នៅ​ភោជនីយដ្ឋាន អិន​ប្រាំបី​(N8) ចំនួន​២​លើក ក្នុង​រយៈពេល​៣​ថ្ងៃ​

spot_img

​ភ្នំពេញ​៖ កម្លាំង​ផ្នែក​ជំនាញ​ខណ្ឌ​បឹង​កេងកង សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​ទី​២ ឃាត់ខ្លួន​ជនជាតិ​ចិន ចំនួន ២​នាក់ ដែល​បង្ក​ឲ្យ​មាន​អគ្គិភ័យ​ឆេះ​នៅ​ភោជនីយដ្ឋាន អិន​ប្រាំបី​(N8) កាលពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​១០​នឹង​២០​នាទី នៅ​ចំណុច​ភោជនីយដ្ឋាន អិន​ប្រាំបី​(N8) ជាន់​ទី​៣ អគារ​លេខ​៥៦ ផ្លូវ​មុន្នី​រ៉េត កែង​ផ្លូវ​២៨៦ ក្រុម​៤៧ ភូមិ​១១ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

អគ្គិភ័យ​បាន​ឆាបឆេះ​ភោជនីយដ្ឋាន​N8 ចេញ​ផ្សែង​ខ្មួរ​ខ្មាញ់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា​កម្លាំង​សមត្ថកិច្ច​និង​រថយន្ត​ពន្លត់អគ្គិភ័យ​ចេញ​ជួយ​អន្តរាគមន៍​ជាច្រើន​គឿង​ចំនួន​២​លើក គឺ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៤​នឹង​៤០​នាទី​ល្ងាច​ថ្ងៃទី​២៣​ខែកញ្ញា​២០២០ ស្ថិតនៅ​ត្រង់ចំណុច ហាង ភោជនីយដ្ឋាន N8 ផ្លូវ​ព្រះ​មុន្នី​រ៉េត សង្កាត់​ទួល​ស្វាយព្រៃ​ទី ២ ខណ្ឌ​បឹង​កេងកង​រាជធានី​ភ្នំពេញ និង​នៅ វេលា​ម៉ោង ១០​និ​ង​៥០​នាទី ថ្ងៃទី​២៦ ខែ​ក​ញ្ញ ឆ្នាំ​២០២០​។​

​នគរបាល​ខណ្ឌ​បឹង​កេង បាន​ឲ្យ​ដឹងថា ជនបង្ក ទី​១-​ឈ្មោះ ចាង ឡី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន ស្នាក់នៅ​ផ្ទះជួល សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មុខរបរ ប្រធាន​ក្រុមហ៊ុន កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ លឹម តាំង ស្ថិតនៅ​សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​មូលហេតុ រអិល​ជើង​ធ្លាក់​ពី​ជណ្ដើរ​បាក់​ភ្លៅ ពេល​កំពុងមាន​អគ្គិភ័យ ទី​២-​ឈ្មោះ យ៉ាង ហ៊ូ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ចិន ស្នាក់នៅ​ផ្ទះជួល សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មុខរបរ ជាងសំណង់​។​

​សម្ភារ​ខូចខាត​មាន ឆេះ​បន្ទប់​ភោជនីយដ្ឋាន​ទំហំ​៤​គុណ​៨​ម៉ែត្រ ចំនួន​១​បន្ទប់ រួមទាំង​បរិក្ខារ​ក្នុង​បន្ទប់​អស់ទាំង​ស្រុង​។​

​ប្រភព​ដដែល​បន្តថា មុនពេល​កើតហេតុ​ក្រុម​ជនបង្ក នាំគ្នា​ផ្សារ​ដំបូល​ស័ង្កសី ធ្វើ​ឲ្យ​ធ្លាក់​កម្ទេច​ធូបផ្សារ​ដែក​បង្ក​ជា​អគ្គិភ័យ​កើតឡើង​។ អគ្គិភ័យ​ខាងលើ​ប្រើប្រាស់​ឡាន​ពន្លត់​អគ្គិភ័យ​ចំនួន ៣៨​គ្រឿង បាញ់​ទឹក​ពន្លត់​អស់​ចំនួន​៥៩​រថយន្ដ ស្មើនឹង​២៧២​ម៉ែត្រគូប អគ្គិភ័យ​ត្រូវបាន​ពន្លត់​ចប់​នៅវេលា​ម៉ោង​១៥​នឹង​០០​នាទី នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល​។​

​បច្ចុប្បន្ន ជនបង្ក​ម្នាក់​ឈ្មោះ ចាង ឡី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ លឹម តាំង ស្ថិតនៅ​សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ (​មូលហេតុ រអិល​ជើង ធ្លាក់​ពី​ជណ្ដើរ​បាក់​ភ្លៅ ពេល​កំពុងមាន​អគ្គីភ័យ​)​។ ចំណែក​ជនបង្ក​ចំនួន​១​ទៀត​ឈ្មោះ យ៉ាង ហ៊ូ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ចិន ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ដើម្បី​សាកសួរ​បន្ដ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕ ដោយ​៖​កូ​ឡាប​

spot_img
×