Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច ហេង សំរិន ជម្រាប​មហាសន្និបាត​សហព័ន្ធ​សន្តិភាព​សកល​ថា ពេល​វិបត្តិ​កូ​វីដ​១៩​នេះ សភា​រឹត​តែមាន​តួនាទី​សំខាន់​ក្នុងការ​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​នានា(វីដេអូ)

spot_img

​ភ្នំពេញ​៖​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​អញ្ជើញ​ថ្លែង​សារ​គន្លឹះ ចូលរួម​មហាសន្និបាត​នៃ​ក្តីសង្ឃឹម របស់​សហព័ន្ធ​សន្តិភាព​សកល ដែល​រៀបចំ​ធ្វើ​នៅ​សាធារណរដ្ឋ​កូរ៉េ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២០ ថា ក្នុង​កាលៈទេសៈ ដែល​សក​លោក មាន​វិបត្តិ​ដោយសារ​ជំងឺ​កូ​វីដ​១៩​នេះ សភា​រឹត​តែមាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​ដោះស្រាយ និង​ទប់ស្កាត់​បញ្ហា​ប្រឈម​នានា តាមរយៈ​ការសម្របសម្រួល ការត្រួតពិនិត្យ​តាមដាន និង​ការអនុម័ត​ច្បាប់​សំខាន់ៗ និង​ការអនុម័ត​នូវ​កញ្ចប់​ថវិកា​សង្គ្រោះ​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។​

​មហាសន្និបាត​នៃ​ក្តីសង្ឃឹម របស់​សហព័ន្ធ​សន្តិភាព​សកល នៅ​ឆ្នាំនេះ រៀបចំឡើង​ក្រោម​ប្រធានបទ​៖«​ឈាន​ឆ្ពោះទៅ​កសាង និង​ធ្វើឱ្យ​សង្គមជាតិ​ទាំងមូល​ប្រសើរ​ឡើងវិញ ក្រោយ​វិបត្តិ​កូ​វីដ​-១៩៖ ឯករាជ្យភាព វិបុលភាព និង​គុណ​តម្លៃ​ជាស​កល​»​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​លើកឡើងថា ជំងឺ​កូ​វីដ​១៩ បាន​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​សង្គម និង​សេដ្ឋកិច្ច​សកល​ជារួម តែ​ការឆ្លើយតប​ចំពោះ​វិបត្តិ​នេះ មាន​លក្ខណៈខុសៗ​គ្នា​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ ដែល​ធ្វើឱ្យ​លទ្ធផល​មិនទាន់បាន​ពេញចិត្ត​ទាំងស្រុង​។ ការឆ្លើយតប​ចំពោះ​បញ្ហា​កូ​វីដ​១៩ ហាក់​បង្ហាញថា ពិភពលោក ប្រឆាំងនឹង​សត្រូវ​រួម តែ​ដំណោះស្រាយ​មិន​ដូចគ្នា​។

​សម្តេច​បាន​គូសបញ្ជាក់ថា ការដោះស្រាយ​បញ្ហា​កូ​វីដ​១៩ ទាមទារ​ឲ្យ​ធ្វើការ​រួមគ្នា បង្កើន​កិច្ចសហប្រតិបត្តិការ និង​សាមគ្គីភាព​អន្តរជាតិ ជា​កត្តា​សំខាន់​និង​មិនអាច​ខ្វះ​បាន​។
​ជាមួយគ្នានេះ សម្តេច​ប្រធានរដ្ឋសភា បាន​ចែករំលែក​បទពិសោធន៍ ដែល​កម្ពុជា​បាន​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូ​វីដ​១៩​ប្រកប​ប្រសិទ្ធភាព​ខ្ពស់​តាមរយៈ​ការអនុវត្ត​ប្រតិបត្តិ​នូវ​វប្បធម៌​ចែករំលែក និង​សាមគ្គីភាព ដល់​មហាសន្និបាត​ផងដែរ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន លើកឡើងថា ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ទាមទារ​ថវិកា សម្ភារៈ​បរិក្ខារ និង​កម្លាំង​មនុស្ស​ច្រើន​។ កម្ពុជា​បានរួម​គ្នា​បរិច្ចាគ និង​ចែករំលែក​នូវ​ធនធាន តាម​លទ្ធភាព​គ្រប់ភាគី​មាន​ស្ថាប័នរដ្ឋ ឯកជន គូ​អភិវឌ្ឍន៍ និង អង្គការ​មិនមែន​រដ្ឋាភិបាល ទៅដល់​ប្រជាពលរដ្ឋ​។ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ផ្តោត​សំខាន់​លើ​វិស័យ​កសិកម្ម ក​សិ​-​ឧស្សាហកម្ម ការ​ប្រែក្លាយ​ផ្នែក​ឌីជីថល និង​ទេសចរណ៍​ក្នុងស្រុក ដែលជា​វិស័យ​អាទិភាព ទៀតផង​។​

​ដើម្បី​ស្តារ​និង​កសាង​សង្គមជាតិ​នៅពេលនេះ និង​ក្រោយ​វិបត្តិ​កូ​វីដ​១៩​បញ្ចប់ទៅ សម្តេច​ប្រធានរដ្ឋសភា បាន​លើកឡើងថា គេ​គួររៀបចំ​ផែនការ​ស្តារឡើងវិញ​ប្រកបដោយ​ភាពជាក់លាក់ ដោយ​ដាក់ចេញ​នូវ​សេណា​រី​យ៉ូ​ចាំបាច់ សម្រាប់​បើក​ឱ្យ​ដំណើរការ​ជា​បណ្តើរៗ​នូវ​ការធ្វើដំណើរ​ឆ្លងកាត់ និង​ប្រតិបត្តិការ ពាណិជ្ជកម្ម ព្រមទាំង​ការ​ស្តារឡើងវិញ​នូវ​វិស័យ​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​វិបត្តិ​នេះ និង​ត្រូវ​ថែរក្សា​សុខសន្តិភាព​នៅក្នុង​តំបន់​និង​សកលលោក ជា​ចម្បង​និង​ចាំបាច់​។

​សម្តេច​ប្រធានរដ្ឋសភា បាន​មានប្រសាសន៍​បញ្ជាក់ថា សន្តិភាព​ត្រូវ​ដើរ​ទន្ទឹមគ្នា​នឹង​ការអភិវឌ្ឍ និង​ត្រូវមាន​វិធានការ​បង្កើន​ការ​គាំពារ​សង្គម​បង្កើន​សមត្ថភាព និង​ប្រសិទ្ធភាព ក្នុង​ប្រព័ន្ធ​សុខាភិបាល និង​គាំទ្រ​សហគ្រាស​ខ្នាតតូច និង​មធ្យម ព​ន្លឿ​ន​ការ​ប្រែក្លាយ​បច្ចេកវិទ្យា​ឌីជីថល​ឱ្យមាន​ប្រសិទ្ធភាព ហើយ​សភា​ត្រូវ​យកចិត្តទុកដាក់​នៅក្នុង ការអនុម័ត​ច្បាប់ និង​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​នេះ សំដៅ​ធានា​ផ្តល់​ផល ប្រយោជន៍​ដល់​ប្រទេស​ទាំងអស់ ក្នុង​តំបន់​និង​សកលលោក ជាពិសេស​ប្រទេស​កំពុងអភិវឌ្ឍន៍ នូវ​សមត្ថភាព និង​ហេដ្ឋារចនាសម្ព័ន្ធ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​មានប្រសាសន៍​បញ្ជាក់ថា ក្នុង​បរិបទ​នេះ​សភា​ត្រូវ​យកចិត្តទុកដាក់​នៅក្នុង​ការអនុម័ត​ច្បាប់ និង​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​នេះ សំដៅ​ធានា​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​ទាំងអស់ ក្នុង​តំបន់​និង​សកលលោក ជាពិសេស​ប្រទេស​កំពុងអភិវឌ្ឍន៍ នូវ​សមត្ថភាព និង​ហេដ្ឋារចនាសម្ព័ន្ធ​។​

​ឆ្លៀតឱកាស​នោះ សម្តេច បាន​សម្តែង​ការកោតសរសើរ​លោកស្រី​បណ្ឌិត ហាក់ ចា ហាន មូ​ន សហ​ស្ថាបនិក​នៃ​សហព័ន្ធ​សន្តិភាព​សកល ដែល​បានរៀបចំ​វេទិកា​ដ៏​មាន​សារៈប្រយោជន៍​នេះ​ឡើង ដើម្បី​ផ្តល់ឱកាស​ដល់​ថ្នាក់ដឹកនាំ​ជុំវិញ​ពិភពលោក ទាំង​អ្នកនយោបាយ អ្នកដឹកនាំ​សាសនា អ្នកសេដ្ឋកិច្ច អ្នកសារព័ត៌មាន និង​អ្នកសិក្សា​ស្រាវជ្រាវ បាន​បញ្ចេញ​នូវ​ទស្សនៈ មតិយោបល់ និង​បទពិសោធន៍​ជា​គន្លឹះ​ក្នុងការ​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ប្រជា​ពល រដ្ឋ​ខ្លួន និង​សកលលោក ដើម្បី​សម្រេចបាន​ពិភពលោក​មួយ មាន​សុខសន្តិភាព សុខដុម​រម្យ​នា និង វិបុលភាព​។​

​សូមជម្រាបថា សហព័ន្ធ​សន្តិភាព​សកល ដែល​ហៅ​កាត់​ថា UPF ជា​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវបាន​បង្កើតឡើង​ដោយ​លោក Sun Myung Moon និង​លោកស្រី​ហាក់ ចា ហាន មូ​ន (Hak Ja Han Moon) នៅ​ឆ្នាំ​២០០៥​។ អង្គការ​នេះ មាន​តួនាទី​ផ្តល់យោបល់​ពិសេស ជូន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម នៃ​អង្គការសហប្រជាជាតិ តាមរយៈ​ការប្រមូល​មតិយោបល់ ពី​មហាសន្និបាត​ប្រចាំឆ្នាំ​របស់ខ្លួន ក្រោម​ប្រធានបទ​ជាក់ស្តែង​ដែល​កំពុង​កើតមាន​៕ ដោយ​៖​កូ​ឡាប​

spot_img
×