Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ជា​មន្ត្រីនគរបាល បាញ់សម្លាប់​ជាងកាត់សក់ ជា​ខ្មែរក្រោម នៅ​ម្តុំ​ទួលគោក​

spot_img

​ភ្នំពេញ​៖​ស្គាល់​អត្តសញ្ញាណ​ហើយ ជនសង្ស័យ បាញ់សម្លាប់​ជាងកាត់សក់​ជា​ខ្មែរក្រោម គឺជា​មន្ត្រីនគរបាល​។​
​មេជាង​កាត់សក់​ម្នាក់​បាន​ស្លាប់ បន្ទាប់ពី​ត្រូវបាន​ជនសង្ស័យ​បាញ់​មួយ​គ្រាប់ ចំ​ដើមទ្រូង​ដោយសារ​រឿង​គំនុំ កាលពី​វេលា​ម៉ោង ១០ និង ៣០ នាទី​យប់​ថ្ងៃ​សៅរ៍ ទី ២៦ ខែកញ្ញា ឆ្នាំ ២០២០ នៅមុខ​ផ្ទះ​ជនរងគ្រោះ (​យីហោ កាត់សក់ សុខ​ម៉េង​) តាម​បណ្ដោយ​ផ្លូវ​លេខ ២៩១ នៅ​ខាងត្បូង​សាលា​ទួលគោក ក្នុង​សង្កាត់​បឹងកក់​ទី ២ ខណ្ឌទួលគោក ។​

​ជនរងគ្រោះ​ឈ្មោះ សុខ សុ​កេ​ន មាន​ដើមកំណើត​ជា​ខ្មែរក្រោម (​ភូមិ​ដើម​អំពិល ស្រុក​ជ្រោយ ញ ខេត្ត​ឃ្លាំង​-​កម្ពុជា​ក្រោម​) អាយុ ៣៤ ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ មាន​ប្រពន្ធ និង​កូនស្រី ៤ នាក់ បច្ចុប្បន្ន​រស់នៅ​ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ​លី ថា​រិ​យ ជា​អតីតមន្ត្រី​នគរបាល​ខ​ណ្ឌ​ដូនពេញ (​ក្រោយមក ព្រោះ​ការប្រព្រឹត្ត​ខុស នឹង​វិន័យ ក៏ត្រូវ​បាន​ដក​មក​បញ្ឈរជើង នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​វិញ​) បាន​រត់​គេចខ្លួនបាត់ ក្រោយ​បង្កហេតុ ។

​តាម​ប្រភពពី​សាច់ញាតិ​ជនរងគ្រោះ បាន​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​បានមក​ជួល​ផ្ទះ នៅ​កន្លែងកើតហេតុ​ខាងលើ ប្រកបមុខរបរ​កាត់​សក់​រយៈពេល ២០ ឆ្នាំ​កន្លងមកហើយ ដោយមាន​កូន ៤ នាក់ ។ ចំណែក​ជនសង្ស័យ បានមក​ជួល​ផ្ទះ​ជាប់ នឹង​ផ្ទះ​ជនរងគ្រោះ​រយៈពេល​ប្រមាណ​ជាង ៣ ខែ​ប៉ុណ្ណោះ ដោយ​លក់​អីវ៉ាន់​ចាប់ហួយ និង​ភេសជ្ជ​: ។ តាម​ប្រភព​ដដែល​បាន​បន្តទៀតថា ករណីនេះ កើតឡើង​ដោយសារតែ​រឿង​គំនុំ​លើ​ការរកស៊ី ។​

​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម​ខឿន ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ នៅថ្ងៃនេះ​ថា កម្លាំង​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ស្វែងរក​ជនដៃដល់ ដែល​បាន​បាញ់សម្លាប់​ជាងកាត់សក់ យកមក​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់ ។ លោក​អះអាងថា តាម​ការស៊ើបអង្កេត​ប​ឋ​ម ជនសង្ស័យ​ដែល​បាញ់សម្លាប់​ជាងកាត់សក់​ទំនងជា​មន្ត្រីនគរបាល​ខណ្ឌ ។

​សូមបញ្ជាក់ថា ជាងកាត់សក់ ដែលមាន​ដើមកំណើត​ជា​ខ្មែរក្រោម​រូបនេះ ត្រូវបាន​ជនល្មើស​បាញ់សម្លាប់ ដោយបាន​បន្សល់ទុក​កូ​ន​ស្រី ៤ នាក់ កូនស្រី​ទី ១ អាយុ ១១ ឆ្នាំ កូនស្រី​ទី ២ អាយុ ៩ ឆ្នាំ កូនស្រី​ទី ៣ អាយុ ៥ ឆ្នាំ​, កូនស្រី​ទី ៤ អាយុ ១ ឆ្នាំ ៕ ដោយ​៖​កូ​ឡាប​

spot_img
×