Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អធិការនគរបាល​ក្រុងព្រះសីហនុ ៖ បានកំណត់​អត្តសញ្ញាណ​ខ្មាន់កាំភ្លើង​ដែល​បាញ់​បោះ​សេរី​បាន​ហើយ​(វីដេអូ)

spot_img

​ព្រះសីហនុ​៖​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ បាន​រាយការណ៍​ជូន​ឯកឧត្តម​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ស្ដីពី​​ករណី​ផ្ទុះអាវុធ​នៅ​កណ្តាលយប់​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ មាន​ហេតុការណ៍​ផ្ទុះអាវុធ​មួយ​នៅតាម​ផ្លូវ​ឯករាជ្យ ក្នុង​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ បណ្តាលឱ្យ​អ្នករត់​ម៉ូតូ​កង់​បី​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​និង​របួស​នគរបាល​ម្នាក់ ។​

​មនុស្ស​ចំនួន​ពីរ​នាក់​ដែល​នៅ​ជាមួយ​ខ្មាន់កាំភ្លើង ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​សួរនាំ​ដើម្បី​កំណត់​អត្តសញ្ញាណ​អំពី​ជនបង្ក​ដែល​កំពុង​រត់គេចខ្លួន​។​

​ករណីនេះ​នៅ​មិនទាន់​ដឹងថា​មាន​មូលហេតុ​យ៉ាងណា​នៅឡើយ​ទេ បើតាម​អធិការនគរបាល​ក្រុងព្រះសីហនុ
​បាន​ឲ្យ​ដឹង​បឋម​ថា សមត្ថកិច្ច​បានកំណត់​អត្តសញ្ញាណ​ខ្មាន់កាំភ្លើង​បាន​ហើយ ៕ ដោយ​៖​កូ​ឡាប​

https://web.facebook.com/100001495061175/videos/3476063589120109/?extid=F3OsdfTIiu03lA9l

https://web.facebook.com/100001495061175/videos/3476061445786990/?extid=iJkpQWvZDZE0TPZZ

spot_img
×