Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​សង្ស័យ បាន​ឆ្លង​ជំងឺ​គ្រុន​ឈី​ក និង​កំពុង​សម្រាក​ព្យាបាល ចំនួន​១៩​នាក់ ស្ថិតនៅ​វត្ត​ជ្រោយ​ស្ដី

spot_img

​ខេត្តកណ្ដាល​៖​អភិបាលខេត្ត​កណ្ដាល ឯកឧត្តម គង់ សោ​ភ័​ណ្ឌ និង លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ​ដែលមាន​ការសង្ស័យ បាន​ឆ្លង​ជំងឺ​គ្រុន​ឈី​ក នៅ​ឃុំ​ព្រែក​ឫស្សី ស្រុក​ល្វាឯម ខេត្តកណ្ដាល​។​

ប្រជាពលរដ្ឋ​ដែលមាន​ការសង្ស័យ បាន​ឆ្លង​ជំងឺ​គ្រុន​ឈី​ក និង​កំពុង​សម្រាក​ព្យាបាល ចំនួន​១៩​នាក់ ស្ថិតនៅ​វត្ត​ជ្រោយ​ស្ដី ក្នុងភូមិ​ពាម​ស្ដី ឃុំ​ព្រែក​ឬ​ស្សី ស្រុក​ល្វាឯម ខេត្តកណ្តាល ត្រូវបាន​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល និង​ជា​ប្រធាន​គណៈកម្មាធិការ​កាកបាទ​ក្រហម​កម្ពុជា​ខេត្តកណ្ដាល អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា​ខេត្ត ជា​ថវិកា​មួយចំនួន ផ្ដល់ជូន​ប្រជាពលរដ្ឋ​ដែលមាន​ការសង្ស័យ​បាន​ឆ្លង​ជំងឺ​គ្រុន​ឈិ​ក នៅ​យប់​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២០​នេះ​។​

​ជាក់ស្តែង​ទិន្នន័យ​ចុងក្រោយ​គិត​មកដល់​ល្ងាច​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២០​នេះ នៅ​ស្រុក​ល្វាឯម ខេត្តកណ្តាល មន្ទីរ​សុខាភិបាល​ខេត្ត ក៏បាន​រកឃើញ​អ្នកជំងឺ​គ្រុន​ឈី​ក​១៩​រូប​។​

​ពលរដ្ឋ​ដែល​កើត​ជំងឺ​គ្រុន ឈី​ក​នេះ រស់នៅ​ភូមិ​ពាម​ស្ដី ឃុំ​ព្រែក​ឮ​ស្សី ស្រុក​ល្វាឯម ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ចំណោម​ពលរដ្ឋ​ដែល​ទទួល​សេវា​ពិនិត្យ​រក​ជំងឺ​គ្រុន ឈី​ក​សរុប​ចំនួន​៣២០​នាក់ រយៈពេល​២​ថ្ងៃនេះ ។​

នៅយប់ថ្ងៃទី២៧ ខែកញ្ញា ជុំវិញស្ថានភាពសង្ស័យជំងឺគ្រុនឈីកនេះ​ បើតាមលោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ថា​ គិតមកត្រឹមម៉ោង៥ល្ងាចថ្ងៃទី២៧ ខែកញ្ញានេះ ពុកម៉ែបងប្អូនប្រជាពលរដ្ឋ បានមកទទួលសេវាពិនិត្យ និងពិគ្រោះជំងឺចំនួន៣២០នាក់ ក្នុងនោះចំនួន១៥៦ ចូលក្នុងនិយមន័យគ្រុនឈីក និងចំនួន ១៩នាក់ស្ថិតក្នុងករណីសង្ស័យថាមានជំងឺគ្រុនឈីក។ ទាំងពុកម៉ែបងប្អូន ដែលសង្ស័យ និងចូលនិយមន័យសុទ្ធតែទទួលបានការយកចិត្តទុកដាក់ និងព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ មកពីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិល្វាឯម និងកៀនស្វាយ។

អ្នក​សង្ស័យ​ទាំង​១៩​នាក់ កំពុង​ទទួល​បានការ​យកចិត្តទុកដាក់​យ៉ាង​កក់ក្ដៅ​ពី​សំណាក់​មន្ត្រី​សុខាភិបាល​ខេត្ត និង​មន្ត្រី​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ល្វាឯម ខណៈ​អ្នក​ទាំង​ត្រូវយក​ឈាម​ទៅ​តេស្ត​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​សាធារណៈ​រួចហើយ រង់ចាំ​លទ្ធផល​៕​ដោយ​៖​កូ​ឡាប​

spot_img
×