Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំងឺ​កូ​វីដ​-១៩ មិនបាន​រារាំង​ដល់​វិស័យ​ទេសចរណ៍​និង​ការអភិវឌ្ឍន៍​ជនបទ​នៅក្នុង​ប្រទេស​កម្ពុជា​ឡើយ​

spot_img

​ភ្នំពេញ​៖​សម្តេច​តេ​ជោ បាន​ថ្លែងថា ជំងឺ​កូ​វីដ​-១៩ មិនបាន​រារាំង​ដល់​វិស័យ​ទេសចរណ៍​និង​ការអភិវឌ្ឍន៍​ជនបទ​នៅក្នុង​ប្រទេស​យើង​ឡើយ​។ ប៉ុន្តែ​ទោះបី​យ៉ាងណាក៏ដោយ សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ថែរក្សា​ការពារ​សុខភាព​កុំអោយ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅ​ទូទាំងប្រទេស​។

​ក្នុង​ឆ្នាំ ២០២០ នេះដែរ អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) បាន​ស្វាគមន៍​និង​អបអរសាទរ​ថ្ងៃ​ទិវា​ទេសចរណ៍​ពិភពលោក​ក្រោម​ប្រធានបទ​ទេសចរណ៍​និង​ការអភិវឌ្ឍ​ជនបទ (Tourism and Rural Development) យ៉ាងណាមិញ​ក្រសួងទេសចរណ៍​ក៏​គ្រោង​យ​និង​ប្រារព្ធ​អបអរសាទរ​ព្រឹត្តិការណ៍​នេះ​នៅ​ទូទាំងប្រទេស​នា​ថ្ងៃទី ៣ ខែតុលា ឆ្នាំ​២០២០ ខាងមុខនេះ​ផងដែរ​។​

​សារលិខិត​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្លែង​ក្នុងឱកាស​អបអរសាទ​រ​ទិវា​ទេសចរណ៍​ពិភពលោក​ក្រោម​ប្រធានបទ​“​ទេសចរណ៍ និង​ការអភិវឌ្ឍ​ជនបទ​។ “Tourism and Rural Development​។​

រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ ពោល គឺ​បន្ទាប់ពី​កម្ពុជា​បានទទួល​សុខសន្តិភាព ស្ថិរភាព នយោបាយ សុវត្ថិភាព​ពេញ​ផ្ទៃ​ប្រទេស និង​ការរួបរួម​ជាតិ​ពី​គ្រប់ភាគី ក្រោម​នយោបាយ ឈ្នះ​-​ឈ្នះ ដោយ​ការធ្វើ សមាហរណកម្ម​អតីត​កងកម្លាំង​ខ្មែរក្រហម​ក្នុង​មហា​គ្រួសារ​ខ្មែរ នា​ឆ្នាំ​១៩៩៨ វិស័យ​ទេសចរណ៍​កម្ពុ​ជាមាន​កំណើន​គួរ ជាទី​មោទនៈ ដោយ​កើន​ពី​ការទទួល​ទេសចរ​អន្តរជាតិ​ចំនួន​តែ​ជាង ២៨​ម៉ឺន​នាក់ ឆ្នាំ​១៩៩៨ រហូតដល់ ៦,៦​លាន​នាក់ នៅ​ឆ្នាំ​២០១៩ និង​បាន​បង្កើត​ការងារ​ផ្ទាល់​ជូន​ប្រជាពលរដ្ឋ​ជាង ៦៣​ម៉ឺន​នាក់ និង​ការងារ​មិនផ្ទាល់​រាប់សិប​ម៉ឺន​នាក់ ថែមទៀត​។​

​ចាប់ពី​ដើមឆ្នាំ​២០២០ រហូតដល់​ពេលបច្ចុប្បន្ន កម្ពុជា ក៏ដូចជា​ប្រទេស​នានា​ក្នុង​ពិភពលោក បាន​រង​ផលប៉ះពាល់ ពី​ជំងឺ​កូ​វីដ​-១៩​ផងដែរ​។ ស្ថិតនៅក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​គណៈកម្មការ​ជាតិ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ បាន​សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ គ្មាន​ការឆ្លង​រីក​រាលដាល​នៅក្នុង​សហគមន៍ គ្មាន​ករណី​ស្លាប់ មានតែ​ករណី​វិជ្ជមាន​នាំចូល​តិចតួច​ដែល​បានទទួល​ការត្រួតពិនិត្យ ព្យាបាល ថែទាំ​ដោយ​គ្រូពេទ្យ ជំនាញ​កម្ពុជា គ្រូពេទ្យ​ស្ម័គ្រចិត្ត ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ​ប្រកបដោយ​ភាព​ហ្មត់ចត់​។ លើសពីនេះ​ទៀត រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ដាក់ចេញ​នូវ​វិធាន​នានា ដើម្បី​ជួយសង្គ្រោះ​អាជីវកម្ម បុគ្គលិក​បម្រើ​ការងារ ព្រមទាំង​ប្រជាពលរដ្ឋ​ក្រីក្រ រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​-១៩ ផងដែរ​។ ក្នុងករណីនេះ ខ្ញុំព្រះករុណា ខ្ញុំ​ពិតជា​មាន​សោកស្តាយ​ក្រៃលែង​ចំពោះ ការខាតបង់​នានា​របស់​ប្រជាពលរដ្ឋ​ទូទាំង​ពិភពលោក ដែល​បង្កឡើង​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ខ្ញុំព្រះករុណា​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ កោតសរសើរ និង​សូម​សម្តែង​ការគាំទ្រ​ដល់​អ្នកជំនាញ​វេជ្ជសាស្ត្រ បុគ្គលិក​សុខាភិបាល ក៏ដូចជា​បុគ្គលិក​ជួរមុខ​ដទៃទៀត រួមទាំង​បណ្ដា​អ្នកស្ម័គ្រចិត្ត​ទាំងអស់ សហគមន៍ជាតិ អន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​នានា​សម្រាប់​ការចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​នេះ​។ ឆ្លៀត​ក្នុងឱកាស​នេះ ខ្ញុំព្រះករុណាខ្ញុំ​សូម​អរគុណ និង​កោតសរសើរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន សហការ​ចូលរួម​អនុវត្ត​ដោយ​យកចិត្តទុកដាក់​អនុវត្តតាម​

​វិធាន​សុវត្ថិភាព និង​សុខភាព​ដែល​បាន​ដាក់ចេញ​ដោយ ក្រសួងសុខាភិបាល និង​ក្រសួងទេសចរណ៍ នា​អំឡុង​ថ្ងៃ​ឈប់សម្រាក​សង​ចូលឆ្នាំ​ខ្មែរ​កន្លងទៅ ហើយ​ដែល​ប្រជា ពលរដ្ឋ​ក្នុងប្រទេស​ប្រមាណ ១,៥​លាន​នាក់ បាន​ដើរ​កំសាន្ត​នៅតាម​គោលដៅ​ទេសចរណ៍​នានា និង​ចូលរួម​បង្កើត ចំណូល​ដល់​មូលដ្ឋាន​យ៉ាងតិច ១០០​លាន​ដុល្លា​អាមេរិក​។ ការបើក​ទេសចរណ៍​ក្នុងស្រុក​ប្រកបដោយ​ការទទួល ខុសត្រូវ​នេះ ទទួលបាន​ការកោតសរសើ​រ​ពី​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO)​ផងដែរ​។ ដោយឡែក នា​ថ្ងៃ ឈប់សម្រាក​បុណ្យ ភ្ជុំបិណ្ឌ​កន្លងទៅ ប្រជាពលរដ្ឋ​កម្ពុជា​ក៏បាន​ធ្វើដំណើរ​កម្សាន្ត​ដោយ​ប្រកាន់​ភ្ជាប់​នូវ​វិធាន​អនាម័យ និង​សុខភាព​គួរ​ជាទី​ពេញចិត្ត​។ យើង​សង្កេតឃើញថា វិបត្តិ​កូ​វីដ​-១៩ ធ្វើឱ្យមាន​ការផ្លាស់ប្តូរ​ចំណង់​ចំណូលចិត្ត​របស់​ទេសច​រ​ឱ្យ​ងាក​ទៅរក​ការ ដើរ​កម្សាន្ត​តាម​តំបន់​ជនបទ សហគមន៍​ទេសចរណ៍ តំបន់​អេកូ​ទេសចរណ៍ និង​តំបន់​ធម្មជាតិ​នានា កាន់តែខ្លាំង​ឡើង​។​

​ខណៈពេលដែល​ពិភពលោក​កំពុង​ជួប​បញ្ហា​ប្រឈម​នៃ​ការចាកចេញ​ពី​តំបន់​ជនបទ​មក​រស់នៅ​ទីប្រជុំជន និង​ទីក្រុង ដែល​ធ្វើឱ្យ​មូលដ្ឋាន​ទ្រទ្រង់​នៃ​វិស័យ​កសិកម្ម និង​វិស័យសេដ្ឋកិច្ច​មូលដ្ឋាន​ផ្សេងៗ​ទៀត ជួប​កង្វះខាត​កម្លាំង​ពលកម្ម និង​ជំនាញ វិស័យ​ទេសចរណ៍​ជនបទ បាន​ចូលរួម​ទប់ស្កាត់​ចំណាកស្រុក តាមរយៈ​ការបង្កើត​ការងារ ការអភិរក្ស និង​លើកកម្ពស់​វប្បធម៌ បេតិកភណ្ឌ និង​ទំនៀមទម្លាប់​ប្រពៃណី ការពារ​និង​ថែរក្សា​ធនធានធម្មជាតិ ព្រមទាំង​នាំមក នូវ​នវានុវត្តន៍ និង​គំនិត​ច្នៃប្រឌិត​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​។ រាជរដ្ឋាភិបាល​កម្ពុជា សូម​អរគុណ​ដល់​គ្រប់ភាគី ពាក់ព័ន្ធ​ទាំងអស់​ដែល​សហការ​គាំទ្រ​ដល់​ក្រសួងទេសចរណ៍ ក្នុង​ការធ្វើ​យុទ្ធនា​ការជំរុញ​ចលនា​ទេសចរណ៍​ក្នុង ស្រុក​កន្លងមក​៕​ដោយ​៖​កូ​ឡាប​


spot_img
×