Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនតូច​ម្នាក់ ត្រូវ​ជាប់ពន្ធនាគារ​ជាមួយ​ម្តាយ​ដែរ , តុលាការ​ខេត្តកណ្តាល​ឃុំខ្លួន​ស្ត្រី​២​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

spot_img

​កណ្តាល​៖ សាលាដំបូង​ខេត្តកណ្តាល បានចេញ​ដីការ​ឃុំខ្លួន​ជនសង្ស័យ​ជា​ស្ត្រី​ចំនួន ២​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ដាក់ពន្ធនាគារ​ខេត្តកណ្តាល ក្នុងនោះ​ស្ត្រី​ជាប់ចោទ​ម្នាក់ មាន​កូនតូច​ម្នាក់ ក៏ត្រូវ​ជាប់ឃុំ​តាម​ជាមួយ​ម្តាយ​ដែរ​។​

​សូមបញ្ជាក់ថា ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០ កម្លាំង​មូលដ្ឋាន កងរាជអាវុធហត្ថ​ស្រុក​ខ្សាច់កណ្តាល បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន​ករណី ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

​ដោយមាន​ការដឹកនាំ​ចង្អុលបង្ហាញ​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍ មេបញ្ជាការ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កម្លាំង​ជំនាញ​បាន​ចុះ​ដល់ទី​កន្លែង​ជាក់ស្តែង ឃាត់ខ្លួន​ជនសង្ស័យ​បាន ចំនួន ០២​នាក់ ភេទ​ស្រី និង​បាន​ដកហូត​វត្ថុតាង ថ្នាំញៀន​(​ម៉ា​ទឹកកក​) ចំនួន​៣២​កញ្ចប់​, ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន ០១​គ្រឿង​, ទូរស័ព្ទ ០២​គ្រឿង​, អាវុធខ្លី ០១​ដើម​, សម្ភារ​វេច​ខ្ចប់​មួយចំនួន​, ប្រាក់រៀល និង ប្រាក់​ដុល្លារ​មួយចំនួន​, គ្រឿងអលង្ការ​មួយចំនួន​។

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​កសាង​សំណុំរឿង បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ហើយ​តុលាការ​បានចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ដាក់ពន្ធនាគារ​ខេត្ត​៕​ដោយ បញ្ញា​ស័ក្តិ​

spot_img
×