Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាហាន​លង្វែក​ម្នាក់ ដេញចាប់​ចោរលួច​កាច់​ក​ម៉ូតូ​របស់​ពលរដ្ឋ បាន​បាត់​បង់ជីវិត​ដោយសារ​ជិះ​ម៉ូតូ​ធ្លាក់ទឹក​បឹង​

spot_img

​កំពង់ឆ្នាំង​: មន្ត្រី​យោធា ១​នាក់ បាន​ស្លាប់ ដោយសារ​ជិះ​ម៉ូតូ ដេញតាម ជនសង្ស័យ​ប្រុស​-​ស្រី​២​នាក់​កាច់​សោក ម៉ូតូ ហើយ​ធ្លាក់​ជង្ហុក ធ្លាក់ចូល​ក្នុង​ទឹក​បឹង លង់​ស្លាប់ នៅ​ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២០ នៅវេលា​ម៉ោង ១៦​និង​៣០​នាទី​។​

​ជា​អកុសល​មន្ត្រី​បាត់បង់​ជីវិត ឈ្មោះ សាយ វិសាល អាយុ ១៨ ឆ្នាំ ជា​ទាហាន​នៅ​វរៈ​ទី​៣ កងពលតូច​អន្តរាគមន៍​លេខ​១ នៅ​បន្ទាយ​ស្ពាន​ពោធិ៍ ឃុំ​លង្វែក​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។​

​ម៉ូតូ​ជា​របស់​ឈ្មោះ សាំង សុ​ភ័​ក្រ ភេទ ប្រុស អាយុ ២៤ ឆ្នាំ រស់នៅ​ភូមិ ដំណាក់​អំពិល ឃុំ ត្បែងខ្ពស់ ស្រុក សាមគ្គី​មានជ័យ​ខេត្តកំពង់ឆ្នាំង​។ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន ២​នាក់ ១ ឈ្មោះ សេន ឡឹប ហៅ​ពូ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ រស់នៅ​ភូមិ កញ្ជោ​ង ឃុំ ច្រេស ស្រុក​កំពង់ត្រឡាច​។​២ ឈ្មោះ សេង ពេជ្រ ភេទ ស្រី អាយុ ៣៥ ឆ្នាំ រស់នៅ​ស្រុក​ពញាឮ ខេត្តកណ្តាល​។​

​បើ​យោងតាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​នគរបាល​ជំនាញ​ស្រុក​កំពង់ត្រឡាច​បាន​ឲ្យ​ដឹងថា​ចំពោះ​វត្ថុតាង​ដកហូត​បាន រួមមាន សោ​អក្សរ​តេ​១ ម៉ូតូ​ម៉ាក DREAM សេ ១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កំពង់ឆ្នាំង ១i ៣២៩៩​។​

ខណ​:​មេឃ​កំពុងតែ​ភ្លៀង​ខ្លាំង នៅវេលា​ម៉ោង​ប្រមាណ​ជា ១៦​និង​៣០ នាទី​នៅក្នុង​ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច មាន​ករណី​ចោរ​ញី​ឈ្មោល បាន​លួច​កាច់ក​ម៉ូតូ​ប្រជាពលរដ្ឋ តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ដឹង​ទាន់ ហើយ​ដេញតាម ក្នុងនោះ​បានធ្វើ​ឲ្យ​មន្ត្រី​យោធា​លង្វែក​ម្នាក់​បាត់បង់​ជីវិត​ដោយ​លង់ទឹក​បឹង​។​

ពេល​ចោរលួច​ម៉ូតូ​បាន​ហើយ​ជិះ​ឌុប​គ្នា រត់​មកដល់​ភូមិ​កំពង់​ក្តារ សមត្ថកិច្ច​និង​ប្រជា​ការពារ​រួមទាំង​ប្រជាពលរដ្ឋ​តាម​ទាន់ ចាប់បាន​ខាង​ចោរ​ស្រី​ម្នាក់ ចំណែក​ចោរ​ប្រុស បាន​រត់​ចូល​ទឹក​បឹង ប្រហែល​១​ម៉ោង​ក្រោយមក​ក៏​ចាប់បាន​ផងដែរ​។​
​ប្រភព​បង្ហើប​ថា​ចោល​ញី​ឈ្មោល​រស់នៅ​ភូមិ​កញ្ជោ​ង ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​ផងដែរ​។​

​បច្ចុប្បន្ននេះ​ចោរ​ប្រុស​ស្រី​ទាំងពីរ​នាក់​ខាងលើ​ត្រូវបាន​ប្រគល់​មក​ឲ្យ​សមត្ថកិច្ច​ជំនាញ​ធិ​ការ​នគរបាល​ស្រុក​កំពង់ត្រឡាច​ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕ ដោយ​៖​កូ​ឡាប​


spot_img
×