Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងយោធា​កងពលតូច​ថ្មើរជើង​លេខ​៥១ ចុះជួយ​ច្រូតកាត់​ជូន​ប្រជាពលរដ្ឋ ដណ្តើម​ស្រូវ​ពី​ជំនន់​ទឹកភ្លៀង​

spot_img

​បន្ទាយមានជ័យ​៖ ក្រោម​ការណែនាំ​ពី​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត មេ​បញ្ជា​រង​កងយោធពល​ខេមរភូមិន្ទ អគ្គបញ្ជាការ​កងទ័ព​ជើងគោក មេបញ្ជាការរង​យោធភូមិភាគ​ទី​៥ មេបញ្ជាការ​ទិស​ទីមួយ ឧ​ត្ត​ម​សេនីយ៍​ទោ ឈុន ម៉ៅ បាន​ដឹកនាំ​កម្លាំងយោធា​ក្នុង​ទីបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១​ប្រមាណ​៥០០​នាក់​ចុះជួយ​ច្រូតកាត់​ប្រជាកសិករ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​លិចលង់​ស្រូវ​របស់​ពួកគាត់​កាលពី​ប៉ុន្មាន​ថ្ងៃ​នា​ចុង​សប្តាហ៍​នេះ​ក្នុងស្រុក​មង្គល​បូរី​។ កម្លាំងយោធា​បាន​សម្រុក​ចុះ​ច្រូតកាត់​ដណ្តើមយក​ស្រូវ​ពី​ទឹក ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២៦​ខែកញ្ញា​ឆ្នាំ​២០២០​នេះ នៅ​ចំណុច​ភូមិ​ក្រ​ម៉ុ​ល​ឃុំ​រហាត់ទឹក​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​។​

​លោកស្រី គង់ សុភាព មេឃុំ​រហាត់ទឹក​បានលើកឡើង​ថា ស្រូវ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​នេះ ពួកគាត់​ធ្វើបាន​ច្រើន​សម្រាប់​ឆ្នាំនេះ​។ តែ​ដោយ​គ្រោះរាំងស្ងួត​អូសបន្លាយ​រយៈពេល​យូរ​នា​ដើមរដូវ ធ្វើ​ឲ្យ​ស្រូវ​ដែល​បងប្អូន​ធ្វើបាន​ត្រូវ​ងាប់​អស់​ស្ទើរ​គ្មាន​សល់​។ ស្រូវ​សេសសល់​តិចតួច​ត្រូវបាន​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង បន្ទាប់ពី​ស្រូវ​ទុំ​ជិត​ល្មម​ច្រូតកាត់​ប្រមូល​ផល​។​

សូម​បញ្ចា​ក់ថា នៅ​ប៉ុន្មាន​ថ្ងៃទី​២៥-២៦​នេះ ស្រូវ​ប្រមាណ​ជាង​២០​ហិកតា​របស់​បងប្អូន​ប្រជាកសិករ​ត្រូវបាន​ទឹកជំនន់​គ្រប់គ្រង ធ្វើ​ឲ្យ​ពិបាក​ក្នុងការ​ច្រូតកាត់​ប្រមូល​ផល តែ​អរគុណ​កងកម្លាំង​យោធា​នៃ​ទីបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ បាន​បញ្ចេញ​កម្លាំង​ប្រមាណ​៥០០​នាក់ ជួយ​ច្រូតកាត់​ទាន់ពេលវេលា​ដណ្តើម​ស្រូវ​បាន​មួយចំនួនធំ​ពី​ទឹកជំនន់ ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈុន ម៉ៅ មេបញ្ជាការរង​យោធភូមិភាគ​ទី​៥ មេបញ្ជាការ​ទិស​ទីមួយ​បន្ទាយមានជ័យ​ថ្លែងថា ដោយ​កន្លងមក កងពលតូច​ថ្មើរជើង​លេខ​៥១​បាន​បញ្ចេញ​កម្លាំងយោធា​ចំណុះ​ប្រមាណ​៥០០​នាក់ ដើម្បី​ជួយ​អន្តរាគមន៍​ច្រូតកាត់​ប្រជាកសិករ​ដែល​រងគ្រោះ​ទឹកជំនន់​លិច​ស្រូវ​។
​បើ​យោងតាម​របាយការណ៍​អាជ្ញាធរ​ឃុំ​បាន​ឲ្យ​ដឹងថា ស្រូវ​រងគ្រោះ​មាន​ប្រមាណ​ជាង​២០​ហិកតា ដូច្នេះ​កម្លាំងយោធា​យើង​ត្រូវ​ពួតដៃគ្នា​ធ្វើការ​ច្រូតកាត់​ដណ្តើម​ស្រូវ​ពី​ទឹក​ឲ្យ​ទាន់ពេលវេលា និង​រួចរាល់​ទាំងស្រុង​។ ថ្វី​ត្បិត​ការ​ច្រូតកាត់​មិនបាន​ទាំងស្រុង​តែ​យ៉ាងហោចណាស់​កម្លាំង​យើង​អាច​ដណ្តើមយក​ស្រូវ​ពី​ទឹកជំនន់ បាន​ពី​៧០​ទៅ​៨០​ភាគរយ​ដែរ ព្រោះថា​ការ​ច្រូតស្រូវ​ក្នុង​ទឹក​មិនមែនជា​ការងាយស្រួល​នោះ យើង​មើល​ដើមស្រូវ​មិនឃើញ ហើយ​ប្រឈម​និង​សត្វ​អ​សិ​រ្ពិ​ស​ទិច​ឬ​ខាំ​ទៀតផង ជាក់ស្តែង​នៅ​ថ្ងៃទី​មួយ​នៃ​ការ​ច្រូតកាត់​នេះ ពលទាហាន​ម្នាក់​ដែល​ចុះទៅ​ច្រូត​ក្នុង​ទឹក​កណ្តាល​វាលស្រែ​ត្រូវ​ក្អែបខាំ​ចំក្បាល​បណ្តាល​ឲ្យ​រង​ការឈឺចាប់​ខ្លាំង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​បញ្ជាក់ថា​កម្លាំងយោធា​នៃ​បញ្ជាការដ្ឋាន​កងពលតូច​ថ្មើរជើង​លេខ​៥១ ក្រៅពី​ការងារ​ស្នូល​គឺ​តែងតែ​ចូលរួម​គ្រប់​សកម្មភាព​សង្គម ចុះជួយ​ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ជួសជុលផ្ទះ​សម្បែង​ជូន​បងប្អូន​រងគ្រោះ និង ជាក់ស្តែង​ចុះជួយ​ច្រូតកាត់​ប្រមូល​ផល​គ្រា​ដែល​ជំនន់​វាយលុក​ស្ទើរតែ​រាល់​ឆ្នាំ​។​

​ជាមួយ​នោះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​បាន​ថ្លែង​សារ​អំពាវនាវ​ដល់​ពលរដ្ឋ ដែលមាន​កូនតូច​សូម​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់បំផុត មិនត្រូវ​ឲ្យ​លេង​ទឹក​ឬ​ឡើងដើមឈើ​នោះទេ ជៀសវាង​លង់ សត្វ​ទិច​ឬ​ខាំ ៕ ដោយ ៖ ថន​

spot_img
×