Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​វៀតណាម ចាប់ផ្តើម​យុទ្ធនាការ​ទូទាំងប្រទេស​សម្រាប់​គាំទ្រ​ដល់​អាជីវកម្ម​

spot_img

​នាយករដ្ឋមន្ត្រី​វៀតណាម Nguyễn Xuân Phúc បានចេញ​សេចក្តីសម្រេច​លេខ ១៣២២ / QĐ-TTg អនុម័ត​កម្មវិធី​ជាតិ​គាំទ្រ​អាជីវកម្ម​ដើម្បី​លើកកម្ពស់​ផលិតភាព និង​គុណភាព​ផលិតផល​និង​ទំនិញ​នៅក្នុង​ឆ្នាំ ២០២១-២០៣០​។​

​សេចក្តីសម្រេច ដែល​ត្រូវ​បានចេញ​នៅ​ចុងខែ​មុន ត្រូវបាន​គេ​ចាត់ទុកថា​ជាការ​ជំរុញ​ថ្មី​មួយ ដើម្បី​គាំទ្រ​សហគ្រាស​ចំពេល​បដិវត្ត​ឧស្សាហកម្ម​លើក​ទី​៤ ដែល​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ការប្រកួតប្រជែង​របស់​សហគ្រាស​។​

​ដើម្បី​បន្ត​ផ្សព្វផ្សាយ​សកម្មភាព​នេះ​ឱ្យបាន​ខ្លាំងក្លា​កម្មវិធី​ជាតិ ជួយឧបត្ថម្ភ​សហគ្រាស​ដើម្បី​បង្កើន​ប្រសិទ្ធភាព​របស់ខ្លួន​ក្នុង​រយៈពេល ២០២១-២០៣០ ដោយ​កំណត់​គោលដៅ​គាំទ្រ​សហគ្រាស​ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ការអនុវត្ត​ដំណោះស្រាយ​ស្តង់ដារ​បច្ចេកវិទ្យា​ប្រព័ន្ធគ្រប់គ្រង និង​ឧបករណ៍​កែលម្អ​។
​ចូលរួមចំណែក​ក្នុងការ​បង្កើន​សមាមាត្រ​នៃ​ផលិតភាព​កត្តា​សរុប (TFP) ចំពោះ​កំណើនសេដ្ឋកិច្ច​និង​ការកែលំអ​គុណភាព​ប្រសិទ្ធភាព និង​ភាព​ប្រកួតប្រជែង​នៃ​សេដ្ឋកិច្ច​។​
​នៅក្នុង​កម្មវិធី​នេះ​រដ្ឋាភិបាល​បានកំណត់​គោលដៅ​ជាក់លាក់​មួយចំនួន សម្រាប់​រយៈពេល​ខាងមុខ​នេះ​។
​ជាក់ស្តែង​ក្នុង​រយៈពេល ២០២១-២០២៥ វា​ត្រូវ​បានកំណត់​គោលដៅ​ឱ្យមាន​អត្រា​សុខដុម​នីយកម្ម​នៃ​ប្រព័ន្ធ​ស្តង់ដារ​ជាតិ ដែលមាន​ស្តង់ដារ​អន្តរជាតិ និង​ស្តង់ដារ​ក្នុង​តំបន់​ឈានដល់​ប្រមាណ ៦៥ ភាគរយ​។ វា​ក៏​ផ្តោតលើ​ការបណ្តុះបណ្តាល និង​ការបញ្ជាក់​អ្នកជំនាញ​ផលិតភាព​ដែលមាន​គុណភាព​ប្រហែល ៦០០ នាក់​នៅតាម​ក្រសួង ទីភ្នាក់ងារ​តំបន់ និង​សហគ្រាស​។​

​ក្នុងអំឡុង​ឆ្នាំ ២០២៦-២០៣០ ដោយ​ខិតខំ​ធ្វើឱ្យ​អត្រា​សុខដុម​នីយកម្ម​ដល់ ៧០-៧៥ ភាគរយ​និង​បណ្តុះបណ្តាល​និង​បញ្ជាក់​ស្តង់ដារ ដល់​អ្នកជំនាញ​ប្រមាណ ១.០០០ នាក់​ដែល​ក្នុងនោះ​អ្នកជំនាញ​ប្រមាណ ២០០ នាក់​ត្រូវបាន​បញ្ជាក់ថា មានគុណ​វុឌ្ឍិ​ក្នុង​តំបន់​និង​អន្តរជាតិ​។​
​ដើម្បី​សម្រេច​គោលដៅ​ទាំងនេះ​លោកនាយក​រដ្ឋមន្ត្រី នឹង​ពង្រឹង​ការទំនាក់ទំនង​ជាពិសេស​ត្រូវ​ជំរុញ​ការណែនាំ លើ​ការអនុវត្ត​ប្រព័ន្ធគ្រប់គ្រង​ផលិតភាព និង​ឧបករណ៍​កែលម្អ​គុណភាព ជាពិសេស​ឧបករណ៍​គាំទ្រ​សម្រាប់​ផលិតកម្ម និង​សេវាកម្ម​ឆ្លាត​វៃ​នៅក្នុង​សហគ្រាស​។​

​ទន្ទឹមនឹងនោះ​កសាង​និង​អភិវឌ្ឍន៍​មូលដ្ឋាន​ទិន្នន័យ នៃ​ការអនុវត្ត​ផលិត​ភាពល្អ ដើម្បី​បម្រើ​ដល់​អាជីវកម្ម​និង​មូលដ្ឋាន​ទិន្នន័យ ពាក់ព័ន្ធ​ផ្សេងទៀត​។ យកចិត្តទុកដាក់​ចំពោះ​កិត្តិយស​និង​រង្វាន់ របស់​សមូហភាព​និង​បុគ្គល​ដែលមាន​សមិទ្ធផល​ខ្ពស់ ក្នុង​សកម្មភាព​ផលិតភាព​និង​គុណភាព និង​លើកទឹកចិត្ត​សហគ្រាស​ឱ្យចូល​រួម​ក្នុង​ពានរង្វាន់​ជាតិ​គុណភាព​៕
​ប្រភព​៖ VNS
​ដោយ​៖CEN


spot_img
×