Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ធុន​ធំ​មួយគ្រឿង បើក​បំពាន​ស្តុ​ប​ជ្រុល​ទៅបុក​រះ​រថយន្ត ពីរ​គ្រឿង និង​ម៉ូតូ​៣​គ្រឿង​ទៀត រងរបួស​ធ្ងន់​ស្រាល​មនុស្ស​៣​នាក់​

spot_img

​ភ្នំពេញ​៖​បុរស​ម្នាក់​បើករថយន្ត​ប្រភេទ​ធុន​ធំ​មួយគ្រឿង​ទាំង​បំពាន​ភ្លើង​ស្តុក​ជ្រុល​ទៅបុក​រថយន្ត​ពីរ​គ្រឿង​រះ​ទៅបុក​ម៉ូតូ បី គ្រឿង​ទៀត​បណ្តាល​ឲ្យ​រងរបួស​មនុស្ស​ធ្ងន់​ស្រាល បីនាក់ ។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះដែរ កើតឡើង​នៅវេលា​ម៉ោង​១០ និង ៣០​នាទី​យប់ ថ្ងៃអាទិត្យ​ទី​២៧ ខែកញ្ញា ឆ្នាំ ២០២០ នៅតាម​បណ្តោយ​ផ្លូវ ហាណូយ​ត្រង់ចំណុច​ស្តុ​ប ២៤ ម៉ោង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក ម៉ាក​ឡិច​ស៊ី​ស ២០០t មួយគ្រឿង​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2-BC 3359 ធ្វើដំណើ​ក្នុងទិសដៅ​ពី​លិច​មក​កើត​កំពង់​រងចាំ​ស្តុ​ប ចំណែកឯ​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក​ព្រូស ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2-BE0674 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិច​មក​កើត​ដូចគ្នា​រួមទាំង​ម៉ូតូ បី គ្រឿង​ទៀត​កំពុងតែ​រង់ចាំ​ស្តុ​ប​ស្រាប់តែ​ភ្លាមៗ​នោះ ដែល​គេ​បានឃើញ​រថយន្ត​ប្រភេទ​ធុន​ធំ​មួយគ្រឿង​ទៀត ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 3-C 4156 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​លឿន មិន​បង្អង់​ស្រាប់តែ​មកដល់​ត្រង់ចំណុច​កើតហេតុ​ស្តុ​ប ២៤ ម៉ោង​បើក​ទាំង​បំពាន​ស្តុ​ប​ក៏​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​ពីរ​គ្រឿង​និង​ម៉ូតូ បី គ្រឿង​ទៀត​បណ្ដាល​ឲ្យ​រងរបួស​មនុស្ស​ធ្ងន់​និង​ស្រាល បីនាក់​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ភ្លាម ។ ចំណែកឯ​រថយន្ត​បង្ក​សមត្ថកិច្ច​ឃាត់​បាន​ទាំង​រថយន្ត និង​ម្ចាស់​យកទៅ​ប៉ុស្តិ៍ ដើម្បី​ធ្វើការ​សួរនាំ​និង​ចាត់ការ​តាមច្បាប់​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនឹង​ជំនាញ ទាក់ទង​ទៅខាង​ចរាចរណ៍​ក្រុង ឲ្យ​ចុះមក​វាស់វែង​និង​ធ្វើ​កំណត់ហេតុ​យក​រថយន្ត ពីរ គ្រឿង​និង​ម៉ូតូ បី គ្រឿង​យកទៅ​រក្សាទុក​នៅ​ស្នងការ​ក្រុង រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​ដោយ​៖ សា មេ​ត​

spot_img
×