Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិត្ត​ជិត​ស្និទ្ធជិត​១០​ឆ្នាំ នៅក្បែរ​គ្នា​រហូត ហេតុ​អី​ឯង​ទៅ​ចោល​គ្នា​មិនបាន​លាគ្នា​មួយ​ម៉ាត់ មិនគួរ​ឲ្យ​ជឿ​ទេ​លឿន​ពេក​ហើយ ព្រោះតែ​គ្រោះថ្នាក់​ចរាចរណ៍ (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ នារី​ដ៏​ស្រស់ស្អាត​ម្នាក់ បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ជាពិសេស​មិត្ត​ភ័ក្តិ និង​អ្នក​ដែល​បាន​ស្គាល់ សម្តែង​នូវ​ក្តី​អាណិតអាសូរ​ជាខ្លាំង ក្រោយពី​បានដឹងថា នាង​មិនគួរណា​បាត់បង់​អាយុជីវិត​ទាំង​រូប​កាយ​ដ៏​ស្រស់ស្អាត ដោយសារតែ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Neatra Doung ដែល​ត្រូវ​បានដឹងថា​ជា​មិត្តភក្តិ​ជិតស្និទ្ធ​នឹង​នារី​រងគ្រោះ បាន​បង្ហោះ​សារ​ដ៏​រំជួលចិត្ត​ថា​៖ «25.09.2020 យប់​នេះ​ជា​យប់​ដែល​ខ្ញុំ​សែន​ឯកា សែន​ឈឺចាប់​បំផុត នៅសល់​ត្រឹមតែ​រូបថត អរគុណ​នៅ​មិត្តភាព​ជិត​១០​ឆ្នាំ​មកនេះ​នូវ​អនុស្សាវរីយ៍​ល្អៗ​ជាមួយ​គ្នាឯង​នឹង​ទុក​ក្នុង​បេះដូង​ជានិច្ច​បំភ្លេច​មិនបាន​ទេ មិន​ពិត​ទេវា​លឿន​ពេក​ខ្ញុំ​មិន​ជឿ​ទេវា​ដូចជា​សុ​បិ​ន្ត​ដ៏​អាក្រក់​មួយ ហើយ​ទទួលយក​មិនបាន​ឡើយ មុន​ហ្នឹង​យើង​ទើប​នៅ​ជាមួយគ្នា​តើ​ហេតុ​អី​ពេល​នេះឯង​ទៅដោយ​មិន​លា​មួយ​មាត់​សោះ ឯង​ជាម​នុស្ស​ដែល​ខ្ញុំ​ស្រឡាញ់ ហើយ​ស្រឡាញ់​ខ្លាំង​ជាង​បងប្អូន​បង្កើត​ទៅទៀត​មាន​ស៊ី​អត់​ស៊ី​មួយ​គ្នា យើង​ជួបគ្នា​សឹងតែ​រាល់ថ្ងៃ​មានរឿង​អី​ក៏​ឯង​នៅក្បែរ​ឯង​ដែរ មិន​ថា​ពេល​ញ៉ាំ​ពេល​ពិបាកចិត្ត​ឯង​តែ​លួង​ខ្ញុំ​ថា​”​លើកទឹកចិត្ត​ថា​ឯង​កុំ​គិត​ច្រើន​តិច​ទៀត​នឹង​ប្រសើរឡើង​លែង​អី​ហើយ​” តែង​នៅ​ខាង​ខ្ញុំ​ស្របតាម​ខ្ញុំ​ជានិច្ច​ពេល​សប្បាយ​ពេលខ្លះ​ក៏​ឆ្កួត​ជាមួយគ្នា គឺមាន​វត្តមាន​ឯង​គ្រប់ពេល​មានរឿង​អ្វី​ក៏​ពិភាក្សារ​ជាមួយគ្នា​ដែរ ចុះ​ហេតុ​អី​ថ្ងៃនេះ ឯង​ទៅ​បាត់​ចោល​ខ្ញុំ​រហូត​បែបនេះ​ហេតុ​អី​គេង​ស្ងាត់ឈឹង​បែបនេះ​ត្រឡប់មកវិញ​បានទេ ឯង​កុំ​ធ្វើ​យ៉ាងហ្នឹង​អី កុំទៅ​ចោល​ឯង​បានទេ ម៉ី មកវិញ​មក​មនុស្ស​ល្អ​របស់​ឯង​ហេតុអ្វី​ព្រហ្ម​លិខិត​លេងសើច​យ៉ាងនេះ បើ​មាន​ជាតិ​ក្រោយ​មែនពិត​សូម​ឲ្យ​យើង​ជួបគ្នា​ជា​បងប្អូន​នឹង​គ្នា​ណា​ឯង​ណា​Jaa Ae»​។​

​បន្ទាប់មក គណនី​ខាងលើ​ក៏បាន​បង្ហោះ​ទៀតថា​៖ «​មនុស្ស​ល្អ​របស់ខ្ញុំ​អើយ​ខ្ញុំ​ជិត​ឆ្កួត​ហើយ​មិន​ពិត​ទេ​កុំទៅ​ចោល​ឯង​បានទេ កុំទៅ​ដោយ​មិន​លា​បែបនេះ ឯង​ទទួលយក​អត់​បានទេ​លឿន​ពេក​ហើយ យើង​បែក​គ្នា​រហូត​ហើយ​មែន​ទេ នាង​ខ្ញុំ​ជា​មិត្ត​របស់គាត់ ចាន់ សុវណ្ណ​បុប្ផា ហៅ​(​ម៉ី​) Jaa Ae នៅ​ព្រឹកស្អែក​គាត់​បញ្ជូនទៅ​តង្ក​ល់​នៅ​វត្ត​ប្ញ​ស្សី​ស្សាញ់ (​ជិត​ព្រៃ​ស​) បើ​បងប្អូន​ណា​ដែល​ស្គាល់​ស្រឡាញ់ និង​រាប់អាន​គាត់​អាច​ទៅ​ជុំគ្នា​នៅ​វត្ត​បាន អាច​ទំនាក់ទំនង​លេខ​ខ្ញុំ​បាន 070262299»៕ ដោយ​៖ លឹម ហុង​



spot_img
×